» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 310 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095225 នាក់

ចេញ​សជណ​លុប​ផែនការ​សិក្សា​បង្កើត​ខេត្ត​ថ្មី​២​មូលហេតុ​មកពី​ក្រសួងមហាផ្ទៃ​អា​ញ៉េ​អា​ញ៉ៃ​ពេក​?!

​ភ្នំពេញ​៖​ផែនការ​សិក្សា​ដើម្បី​បង្កើត​ខេត្ត​ថ្មី​ដែល​បង្ក​កា​រិះគន់ថា​ខ្ជះខ្ជាយ​ថវិកាជាតិ​នោះ​ត្រូវបាន​លុបចោល​វិញ​ហើយ​ក្រោម​ហេតុផល​មាន​ភាព​អា​ញ៉េ​អា​ញ៉ៃ​នៅ​ក្រសួងមហាផ្ទៃ​!​។​a hun edu 

ទាក់ទង​និង​ការចេញ​សជណ​លុប​នេះ​ថ្លែង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុងឱកាស​ប្រារព្ធ​ទិវា​គ្រូបង្រៀន កាលពី​ថ្ងៃទី​៥​ខែតុលា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ពី​មូល​ហេតុថា​៖ នរណា​មក​ធ្វើ​ចៅហ្វាយខេត្ត​ថ្មី​? ដោយ​ចំណារ​អក្សរ​ក្រហម​ថា ប្រញាប់​ងាប់​ទៅណា ? ឯង​មិនទាន់​ធ្វើ​អី​ផង សម្រេច​បង្កើត ឬ​មិនបង្កើត​ផង វា​ចែកគ្នា​ធ្វើ​ចៅហ្វាយខេត្ត ធ្វើ​អនុខេត្ត​ទៅហើយ​។

ឥឡូវនេះ​រាលដាល់​ដល់​ស្ថាប័ន ហើយ​ត្រូវធ្វើ គឺ​ធ្វើ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា ហើយ​ចែក​ខេត្ត​ជា​ពីរ គឺ​លោក​ឯង​ជា​អនុខេត្ត គឺត្រូវធ្វើ​ជា​ចៅហ្វាយខេត្ត​នោះ ។ ឥឡូវ ឈប់ នៅ​ឲ្យ​ស្ងៀម បាន​ហើយ ក្រសួងមហាផ្ទៃ​បិទ​កុំព្យូទ័រ​ចោល​អស់ហើយ កុំ​ធ្វើ​អ្វី​តទៅទៀត ខ្ញុំ​គ្មាន​ពេល​ស៊ី​ញ៉េ​ស្អី​ទេ ។ ទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវយក​សេចក្តីប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី​នា​ថ្ងៃនេះ ចេញ ស​.​ជ​.​ណ មួយ បញ្ចប់​ការស្រាវជ្រាវ លើ​ការបែងចែក​ខេត្តកណ្តាល និង​ខេត្តមណ្ឌលគិរី ។ រឿងនេះ ត្រូវធ្វើ​ឲ្យ​ឆាប់​ចប់ ខ្ញុំ​រវល់​ណាស់​។​

​សម្តេច​តេ​ជោ បាន​បន្ថែមថា អា​ក្រុម​ខិលខូច​មួយចំនួន ដែល​ចាប់ផ្តើម​ផ្គូផ្គង យកលុយ​គ្នា ត្រូវ​តាម​ទារលុយ​ត្រឡប់មកវិញ​។​សម្តេច​បញ្ជា​ឱ្យ​បញ្ឈប់​ជាបន្ទាន់ ការស្រាវជ្រាវ​បង្កើត​ខេត្ត​ថ្មី ហើយ​អា​អ្នក​រត់ការ​ស៊ីលុយ​គេ ឱ្យ​លុយ​គេ​វិញ​ទៅ ។​

​ទាក់ទង​និង​ការ​លុប​បទបញ្ជា​នេះដែរ​សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា ខ្ញុំ​ស្មានតែ​ទៅ​(​ក្រសួងមហាផ្ទៃ​)​ពិភាក្សា​ស្ងាត់ៗ ដូច​កាលពី​បំបែក​ខេត្ត​ត្បូងឃ្មុំ ដើម្បី​សិក្សា​មើល​ពី​រដ្ឋបាល​ដែនដី អំពី​ភាពលំបាក និង​ភាពងាយស្រួល​យ៉ាងម៉េច នៅពេលដែល​យើង​បំបែក​ទៅ ហើយ​ស្រាប់តែ​យកទៅ មិន​ដល់​២៤​ម៉ោង​ផង ស្រាប់​ចេញផ្សាយ​បាត់ ទើបបានជា​កើតរឿង​នេះ​ឡើង ប៉ុន្តែ​ឥឡូវ​ចប់​ហើយ​៕hun edu1 

​