» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 759 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095674 នាក់

រថយន្ដ​បែន​ធំៗ​ជាច្រើន​គ្រឿង​របស់​រដ្ឋ ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ត្រូវបាន​លោក​វរសេនីយ៍ឯក សូ ចាន់ណា​រី មេបញ្ជាការ​កងវរៈសេនាតូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៩១១ យកទៅ​ដឹក​ដី​ធ្វើ​អាជីវកម្ម ប្រមូល​លុយ​ផ្ទាល់ខ្លួន​តាម​អំពើរ​ចិត្ត

​
​ខេត្តបន្ទាយមានជ័យ​÷​នៅ​ថ្ងៃទី​២១ ខែ ឧសភា ឆ្នាំ​២០១៩ ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​បាន​រាយការណ៍​ប្រាប់​អ្នកកាសែត​អោយដឹងថា ÷ លោក​វរ​:​សេនីយ៍​ឯក​សូ ចាន់ណា​រី មេបញ្ជាការ កងវរៈសេនាតូច​នគ​របាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ដែលជា​ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ជម្រៅ​ក្បាល​ប្រេដ បាន​ប្រើប្រាស់​រថ​របស់​រដ្ឋ​ជាច្រើន​គ្រឿង ដែលជា​អំណោយ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន ដឹកជញ្ជូន​ដី​លក់​យ៉ាង​អនាធិបតេយ្យ​ពេញ​ក្រុង​ប៉ោយប៉ែត ។police so chan2

ប្រភព​បាន​បន្ថែមថា លោក​វរសេនីយ៍ឯក សូរ ចាន់ណា​រី មិន​ត្រឹមតែ​ជា​មេបញ្ជាការ​នគរ បាល​វរ​:​ការពារ​ព្រំដែន​គោ​លេខ​៩១១​រកស៊ី​បើក​ច្រករបៀង​ឲ្យ​ពលករ​និង​ទំនិញគេចពន្ធ​ចេញចូល​យកលុយ​ដាក់​ហោប៉ៅ​ទេ តែ​ក៏​ជា​ជំនួយការ​របស់​ឯកឧត្ដម​ឧ​ត្ត​ម​សេនិយ៍​ឯក ខេង សា​ម៉េ​ត អគ្គ​ស្នងការរង​នគរបាលជាតិ​ផង​ទើប​មានអំណាច​ពេញដៃ ហ៊ាន​យក​រថយន្ដ​​រដ្ឋ​ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន មក​ធ្វើ​អាជីវកម្ម​ដឹក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​បែបនេះ​។​

ការជីក​កកាយ​ដី​ជម្រៅ​ឃើញ​ក្បាល​ប្រេដ​របស់លោក​វរសេនីយ៍ឯក សូរ ចាន់ណា​រី ស្ថិតនៅ​ចំណុច ភូមិ​សិលា​ខ្មែរ ឃុំ​អូ​បី​ជាន់ យកមក​លក់​នៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។ គេ​មិនដឹងថា ការធ្វើ​អាជីវកម្ម​ជីក​កាយ រណ្តៅ​ដី​ដឹកជញ្ជូន​លក់​របស់លោក សូ ចាន់ណា​រី នៅ​ចំណុច ខាងលើនេះ​មានច្បាប់​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថែរ ឬ អត់​នោះទេ ?

ប៉ុន្តែ​អ្វីដែល​មហាជន​ចាប់អារម្មណ៍​ខ្លាំង គឺ​ការយក រថយន្ត​បែន​របស់​រដ្ឋ​ជាច្រើន​គ្រឿង​ដែលជា​អំណោយ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន យកទៅ​ដឹក​ដី​លក់​យ៉ាង​អនាធិបតេយ្យ តាម​អំពើ​ចិត្ត ប្រៀបដូចជា​កម្ម​សិទ្ធរ​បស់​ខ្លួន​អញ្ចឹង ។ មហាជន​និង​មន្ត្រីរាជការ ពិសេស​កងកម្លាំង​នគរបាលជាតិ​ក្រោម​ឱវាទ​របស់លោក សូ ចាន់ណា​រី មានការ ថ្នាំងថ្នាក់​ចិត្ត​ចំពោះ ករណី​លោក សូ ចាន់ណា​រី យក​ឡាន​រដ្ឋ ទៅធ្វើ​អាជីវកម្ម​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​បែបនេះ​?​។

ប្រជាពលរដ្ឋ​សំណូមពរ សុំអោយ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខេង សា​ម៉េ​ត​អ​គ្គរង ចាត់វិធានការ​ទប់ស្កាត់ ឬ ដកហូតយក​រថយន្ត របស់​សម្តេច​តេ​ជោ​ទុក​បំរើ​ផលប្រយោជន៍​ជាតិ និង ប្រជា​ពល រដ្ឋ​វិញ​ផង ។

ជុំវិញ​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ខាងលើ នេះ ការិយាល័យ​និពន្ធ​សារព័ត៌មាន និង គេហទំព័រ មាតុភូមិ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សូ ចាន់ណា​រី បានទេ ព្រោះ​ពុំ មាន លេខ​ទូរស័ព្ទ ។ ការិយាល័យ​យើង រីករាយ​នឹង​ទទួល​ស្វាគមន៍ នូវ​ការបំភ្លឺ​ពី​ភា​ឝី​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើ​ការងារ ៕ ដោយ : សុផល Tel : 086 911 920a so chanry a so chanry1 a so chanry2 a so chanry3 

​