» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1337 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121013 នាក់

សម្ដេច​ធិបតី​វាយតម្លៃ​ខ្ពស់​ចំពោះ​វត្តមាន​របស់លោក ម៉ា​នី ប៉ា​គី​អាវ (Manny Pacquiao) នៅ​កម្ពុជា​


​ភ្នំពេញ​៖​នា​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក ម៉ា​នី ប៉ា​គី​អាវ (Manny Pacquiao) កំពូល​កីឡាករ​ប្រដាល់​កម្រិត​ពិភពលោក និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ហ្វីលីពីន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​៧​មករា​។​a pakeao 

លោក ម៉ា​នី ផា​គី​អាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​គណៈប្រតិភូ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​លោក​បាន​ចូលរួម​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ចែករំលែក​នូវ​បទពិសោធន៍​របស់លោក​ពាក់ព័ន្ធ​នឹង​វិស័យ​កីឡាប្រដាល់​។ លោក ម៉ា​នី ប៉ា​គី​អាវ បាន​គោរព​ជម្រាបជូន​សម្តេច​ធិបតី ថា កីឡាប្រដាល់​គឺ​ប្រភេទ​កីឡា​មួយ ដែលមាន​លក្ខណៈពិសេស និង​លំបាក ដែល​ទាមទារ​នូវ​ការហ្វឹកហាត់​ខ្លាំងក្លា វិន័យ​ខ្ពស់ ជាមួយនឹង​ការយល់ដឹង​អំពី​គោលការណ៍​ច្បាស់លាស់ ដើម្បី​អាច​កសាងបាន​នូវ​អាជីព​ជា​កីឡាករ​ប្រដាល់ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បី​។

លោក ម៉ា​នី ប៉ា​គី​អាវ​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​ធិបតី ថា លោក​នឹងចូលរួម​លើកស្ទួយ និង​ជំរុញ​ដល់​វិស័យ​គុន​ខ្មែរ ដែលជា​ផ្នែក​មួយ​នៃ​កីឡាប្រដាល់ ហើយ​លោក​ក៏​នឹង​ជួបពិភាក្សា​ជាមួយ​កីឡាករ​ល្បីៗ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អំពី​ស្មារតី​នៃ​កីឡាប្រដាល់ ក៏ដូចជា​ចែករំលែក​ពីបទ​ពិសោធន៍​ដ៏​ច្រើន ដែល​លោក​បាន​ឆ្លងកាត់​ក្នុង​ជីវិត​ជា​អ្នក​ប្រដាល់​អាជីព​លំដាប់​ពិភពលោក ជាមួយនឹង​ការប្រកួត​ជាច្រើន​កម្រិត និង​ច្រើន​ប្រភេទ​ទម្ងន់​ផ្សេងៗ​។​​សម្ដេច​ធិបតី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ម៉ា​នី ប៉ា​គី​អាវ ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លើក​ទី​២ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​នៅ​ឆ្នាំ​២០១៦ ដែល​ពេលនោះ លោក​បាន​អមដំណើរ​ឯកឧត្តម រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ (Rodrigo Duterte) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ហ្វីលីពីន អំឡុងពេល​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​។

សម្ដេច​ធិបតី ចា​ត​​ទុក វត្តមាន​របស់លោក ម៉ា​នី ប៉ា​គី​អាវ ក្នុងនាម​ជា​កីឡាករ​ប្រដាល់​ដ៏​ល្បីល្បាញ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​បាន​ស្គាល់ នឹងចូលរួម​ចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​កីឡា វិស័យ​ទេសចរណ៍ និង​លើកកម្ពស់​ទំនាក់ទំនង​រវាង​កម្ពុជា​-​ហ្វីលីពីន តាមរយៈ​ការតភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​។​ សម្តេច​ធិបតី បាន​ជូនពរ​លោក ម៉ា​នី ប៉ា​គី​អាវ និង​គណៈប្រតិភូ ឱ្យ​ស្នាក់នៅ​កម្ពុជា​ប្រកបដោយ​ភាពសប្បាយ​រីករាយ និង​ទទួលបាន​នូវ​ជោគជ័យ​ក្នុង​ដំណើរ​បំពេញបេសកកម្ម​នៅ​ព្រះ​ជាណា​ចក្រ​កម្ពុជា ៕a pakeao1 

​