» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5119 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100886 នាក់

រាយ​ខ្សែភ្លើង​ដាក់​អន្ទាក់​ឆក់​សត្វព្រៃ​បែ​ជា​ឆក់​មនុស្ស​ស្លាប់​មួយ​


​ក្រចេះ​៖ បុ រស​២​នាក់ ជាប់​ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា​ដោយសា​ចូល​ព្រៃ​ដាក់​អន្ទាក់​សត្វ បណ្ដាល​ឲ្យ​ឆក់​មនុស្ស​ស្លាប់ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថ្មីៗ​នេះ​។ សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ហើយ​ម្នាក់ទៀត​រត់គេចខ្លួន​។​a animal kill 

​ជនសង្ស័យ​ឈ្មោះ នៅ ធួន អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ចំណុច​ទួល​ទ្រាំង ភូមិ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​អូរ​គ្រៀង​សែន​ជ័យ ឃាត់ខ្លួន ។ ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ ឡុង ស៊ុន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា កំពុង​រត់គេចខ្លួន​។​​លោក ប៊ុន ឡុ​ក ត្រូវជា​ឪពុក​របស់​ជនរងគ្រោះ បាន​រៀបរាប់ថា នៅ​យប់កើតហេតុ​កូន​របស់គាត់​ដើរ​ឆ្លុះ​កង្កែប​ជាមួយ​ប្អូនប្រុស​បង្កើត​រួមជាមួយ​អ្នកភូមិ​ពីរ​នាក់​ផ្សេងទៀត ក៏ត្រូវ​បាន​ខ្សែ​ឆក់ ដែល​គេ​ដាក់ពង្រាយ​ជា​អន្ទាក់​ឆក់​សត្វ​ជ្រូក ព្រៃ បណ្ដាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​ចំណុច​អូរ​ត្រពាំង​ស្វាយ ឃុំ​ក្បាលដំរី ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ កាលពី​យប់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៤​កន្លងទៅនេះ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​រាយការណ៍​ទៅ​ប្រជា​ការពារ​ភូមិ និង​លោក​មេភូមិ និង​រាយការណ៍ បន្តទៅ​កម្លាំង​នគរបាល​មូលដ្ឋាន ក្នុងនោះ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះទៅពិនិត្យ​ដល់ ទីតាំង​ដែលមាន​ការដាក់​ពង្រាយ​ខ្សែភ្លើង ឆក់​សត្វព្រៃ​នៅ​ចំណុច​កន្លែងកើតហេតុ​នោះ ហើយ​សមត្ថកិច្ច​ក៏បាន​ប្រមូលបាន​ខ្សែ​ឆក់ និង​ឧបករណ៍​ទាំងនោះ ដើ​ម្បើ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​ប្រព្រឹត្ត​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ ឈ្មោះ សេន សុ​រេ អាយុ​២៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូរ​គ្រៀង ឃុំ​អូរ​គ្រៀង ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្តក្រចេះ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ជននេះ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ជាមួយនឹង​បងថ្លៃ​ឈ្មោះ ឡុង ស៊ុន បាន​ទៅ​ដាក់​អន្ទាក់​យក​សត្វព្រៃ បណ្ដាល​ឲ្យ​ឆក់​ឈ្មោះ សេន សុ​រេ ហៅ​យ៉ា ស្លាប់​ពិតប្រាកដ​មែន​។​a animal kill1 a animal kill2 

​