» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2930 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098697 នាក់

ចិន​ម្នាក់​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​ដោយសារ​ផ្ទុះអាវុធ​ក្នុង​ក្លឹប​កំសាន្ត ស៊ី​លី​ហួយ KTV


​ព្រះសីហនុ​៖ ជនជាតិ​ចិន​ម្នា​ក់បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​មាន​ករណី​ផ្ទុះអាវុធ​ក្នុង​ក្លឹប​កំសាន្ត ស៊ី​លី​ហួយ KTV ស្ថិតនៅក្នុង ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៤​ទៀបភ្លឺ​។​a china die1 

​សមត្ថកិច្ច​ប្រាប់ថា​បាន ចុះ​ទៅដល់​កន្លែងកើតហេតុ ក្រោយពី​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​សង្គ្រោះ​បាត់​ហើយ​។​ពេល កម្លាំង​ជំនាញ​បាន​ទៅ​មើល​ជនរងគ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ពេលទៅដល់ ជនជាតិ​ចិន​ដែល​រងរបួស​បាន​ស្លាប់​បាត់ទៅហើយ ដោយមាន​ជនជាតិ​ចិន​ដែលជា​មិត្តភក្តិ​របស់​ជនរងគ្រោះ​នៅ​ទីនោះ​ចំនួន​១០​នាក់ (​ស្រី​០២​នាក់​)​។​

​តាម​ការ សាកសួរ​បំភ្លឺ​ករណីនេះ កើតឡើង​ដោយសារ​ជនរងគ្រោះ​បាន​ឈ្លោះ ប្រកែក​គ្នា​ជាមួយ​មិត្តភក្តិ​ដែល​ផឹកស៊ី​រួម​តុ​គ្នា ពេលនោះ​ជនរងគ្រោះ​បាន​ដក​កាំភ្លើង​ចេញពី​ចង្កេះ​របស់គេ អា​មេ​ប​ញ្ជូ​ល​គ្រាប់ ដើម្បី​គំរាម ហើយក៏​មានការ​ប្រទាញប្រទង់​គ្នា កាំភ្លើង​ក៏​ផ្ទុះ បណ្តាល​ឲ្យ​ត្រូវ​ជនរងគ្រោះ​តែម្តង​។​
​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ឈ្មោះ TIAN ZHOU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​សណ្ឋាគារ ហ្វ​រ​ជូ​ណា​អ៊ិន​ធើ​ណា​សិ​នណាល់ ក្រុម​១៧ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​វត្ថុតាង​ដកហូត​យកបាន​៖​កាំភ្លើងខ្លី ០១​ដើម ម៉ាក GLOCK 19 AUSTRIA មាន​លេ​ខៈ BFSK697 ពណ៌​ខ្មៅ បង់​កាំភ្លើង​០១ មាន​គ្រាប់ ១១​គ្រាប់​។គេមិនដឹងថាតើចិនរូបនេះធ្វើការងារស្អីទេបានជាមានកាំភ្លើងទំនើបកាន់ដូច្នេះនោះ?។a china die 

​