» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3032 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098799 នាក់

តុលាការ​យុត្តិធម៌​អន្តរជាតិ​បង្ខំ​ឲ្យ​អាមេរិក​ដក​ទណ្ឌកម្ម​ចេញពី​ប្រទេស​អ៊ីរ៉ង់​


​ប្រទេស​ហូល​ឡង់​៖​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡាអេ​ប្រទេស​ហូ​ឡង់​កាលពី​ថ្ងៃទី​៣​តុលា​ឆ្នាំ​២០១៨ បានចេញ​សេចក្តីសម្រេច​មួយ​បញ្ជា​ឲ្យ​សហរដ្ឋអាមេរិក​ដកចេញ​វិញ​នូវ​ទណ្ឌកម្ម ដែល​ដាក់​លើ​អ៊ីរ៉ង់ ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ​។a court us 

សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ បាន​ធ្វើឡើង​យោងតាម​បណ្តឹង​របស់​អ៊ីរ៉ង់​ដែល​តវ៉ា​ប្រឆាំងនឹង​ទណ្ឌកម្ម រដ្ឋការ​របស់លោក​ដូ​ណា​ល​ត្រាំ​សម្រេច​ដាក់​លើ​អ៊ីរ៉ង់ ក្រោយពី​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែ​ជា​ឯ​តោរ​ភាគី​ដែល​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សេដ្ឋកិច្ច​អ៊ីរ៉ង់ ហើយក៏​ជាការ​រំលោភបំពាន​ទៅលើ​កិច្ចព្រមព្រៀង​ជាច្រើន​ផងដែរ​។​

​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ បានចេញ​សេចក្តីសម្រេច ដោយ​សំឡេង​ឯកច​ន្ឆ​ន្ទ កំណត់ថា ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់ គឺ​ពិតជា​រំលោភបំពាន​មែន ទៅលើ​សន្ធិសញ្ញា​មិត្តភាព​អ៊ីរ៉ង់​-​អាមេរិក ដែល​ចុះ​កាលពី​ឆ្នាំ​១៩៥៥ ពោលគឺ តាំងពី​មិនទាន់មាន​បដិវត្តន៍​នៅ​អ៊ីរ៉ង់​។​

​តុលាការ​បានកំណត់​ថា សហរដ្ឋអាមេរិក​ត្រូវតែ​ដកចេញ​វិញ​ទាំងអស់ នូវ​រាល់​ទណ្ឌកម្ម​ទាំងឡាយណា ដែល​ដាក់​ចាប់តាំងពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨​មក ហើយ​ដែល​បង្ក​នូវ​ផលប៉ះពាល់​ទៅដល់​ការនាំចេញ​នាំចូល​មុខទំនិញ​មួយចំនួន រួមមាន​ដូចជា ថ្នាំពេទ្យ បរិក្ខា​ពេទ្យ ចំណីអាហារ ផលិតផល​កសិកម្ម ព្រមទាំង​ផលិតផល​ផ្សេងទៀត ដែល​ចាំបាច់​នៅក្នុង​ការធានា​សន្តិសុខ​ខាង​អាកាសចរណ៍​ស៊ីវិល​។​

​គួរ​បញ្ជាក់ថា សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺជា​សេចក្តីសម្រេច​ស្ថាពរ​បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​តាមផ្លូវ​ច្បាប់​បង្ខំ​ឲ្យ​ប្រទេស​ជា​ភាគី​ជម្លោះ​ត្រូវតែ​អនុវត្តតាម​។ ក៏ប៉ុន្តែ នៅក្នុង​ការអនុវត្ត​ជាក់ស្តែង ប្រសិនបើ​ប្រទេស​ណាមួយ​មិន​អនុវត្តតាម ក៏​តុលាការ​មិនមាន​កម្លាំង​ប៉ូលិស ដែល​អាច​ទៅ​ចាប់បង្ខំ​ឲ្យ​អនុវត្ត​នោះដែរ​។​ម្យ៉ាងអាមេរិកក៏ប្រកាសមិនទទួលស្គាល់ដែរ។

​គិត​តាមផ្លូវ​នយោបាយ និង​ការទូត សេចក្តីសម្រេច​របស់​តុលាការ​ក្រុងឡាអេ​ទោះជា​មិនអាច​អនុវត្តបាន​ក៏ប៉ុន្តែ អាច​នឹងធ្វើ​ឲ្យ​លោក​ដូ​ណា​ល់​ត្រាំ​កាន់តែ​ត្រូវ​ឯកោ​ខ្លាំង​ឡើង​ថែមទៀត នៅក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក្នុងពេលដែល​បណ្តា​ប្រទេស​ជាច្រើន ក្នុងនោះ រួមមាន​ទាំង​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ផង និង​ស្ថាប័ន​អន្តរជាតិ​ដ៏​ល្បីល្បាញ ដូចជា​ទីភ្នាក់ងារ​ថាមពល​នុយក្លេអ៊ែរ​អន្តរជាតិ​ផង សុទ្ធតែ​បានបង្ហាញ​នូវ​ជំហរ​ជំទាស់​នឹង​ការដកខ្លួន​របស់​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដែល​ចុះ​កាលពី​ឆ្នាំ​២០១៥ ក្នុង​អាណត្តិ​របស់លោក​អូ​បា​ម៉ា​៕a court us1 
​