» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2835 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098602 នាក់

ឥទ្ធិពល​គ្រឿងញៀន​បុរស​ម្នាក់ ស្រវឹង​ផង​បែក​ផង​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ខ្ទេច ប្រពន្ធ​-​កូន​បាន​ត្រឹម​យំ​!


​កណ្ដាល​៖​ករណី​យ៍​ដុតបំផ្លាញ​ផ្ទះ​ខ្លួនឯង​នេះ​បានកើត​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ព្រែ​កឡុង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ ផាន សុខលី អាយុ​៤៩​ឆ្នាំ មុខរបរ​នៅផ្ទះ​។​ជនបង្ក​អ្នក​ដុត​ឈ្មោះ ភុ​ន សុខ អាយុ​៤៩​ឆ្នាំ​មុខរបរ​សន្តិសុខ​។​a fire house1 

​ក្រោយ​ស្រវឹងស្រា និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​ផង​នោះ បែក​កម្ម​ឋាន​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ខ្ទេច បណ្ដាល​ឲ្យ​ប្រពន្ធ​-​កូន​យំ​ស្ដាយស្រណោះ​ទ្រព្យសម្បត្តិ រីឯ​ជនបង្ក​ត្រូវបាន​នគរបាល​ក្រុង​តាខ្មៅ​ចាប់វាយ​ខ្នោះ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​​សំភារៈ​ខូចខាត​រួមមាន​៖ ផ្ទះ​១​ខ្នង​ផ្ទះ ខ្ពស់​ទំហំ​៥​ម​×៦ ធ្វើ​ពី​ជើង​សសរ​បេតុង​គ្រោង​ឈើ ជញ្ជាំង​នឹង​ប្រក​ស័ង្កសី (​ឆេះ​ទាំងស្រុង​)​អស់​អង្ករ​១​បាវ ឯកសារ​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ សំបុត្រកំណើត​​និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​មួយចំនួនទៀត​។​​ពេល​ដឹងថា​ឆេះ​ផ្ទះ​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ប្រជា​ការពារ មេភូមិ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មកជួយ​អន្តរាគមន៍​ពន្លត់​ដែរ ប៉ុន្តែ​ដោយសារ​ផ្ទះ​នៅ​ដាច់​ពី​គេ​ហើយ​ខ្វះ​ទឹក​ផង ទើប​ភ្លើង​ឆេះ​ទាំងអស់​តែម្តង​៕a fire house a fire house2 

​