» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5276 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101043 នាក់

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ ថ្នាំញៀន​ប្រមាណ​ជា​៤០០ គីឡូក្រាម​!?


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៤ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ប្រតិបត្តិ​ការបង្ក្រាប​ដោយ​កម្លាំង​ការិយាល័យ ក​៤​បានបង្ហាញ​ជនសង្ស័យ​៦​នាក់​និ​គ្រឿងញៀន​ដែល​រឹបអូស​បាន​៤​រយ​ឡី​ឡូ​ក្រាម​។a drug 400g 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឃឹ​ង សារ៉ាត់ មានប្រសាសន៍ថា ក្រុម​ឧក្រិដ្ឋជន​ទាំង ៦​នាក់ ខាងលើនេះ​(​ស្រី​២​នាក់​) ត្រូវបាន​សមត្ថកិច្ច​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន​ស្រាវជ្រាវ តាមដាន​ជា​បន្តបន្ទាប់ រហូត​សម្រេចបាន​ជោគជ័យ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌទួលគោក​។ ជន​ទាំងនេះ ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ឆ្លង​ប្រទេស ដោយ​ពួកគេ​យក​កម្ពុជា​ធ្វើជា​ប្រទេស​ឆ្លងកាត់ ហើយ​បន្ត​នាំចេញ​ទៅកាន់​ប្រទេស​ទី​៣​។

​លោក​ឧ​ត្ត​ម​សេនីយ៍ បន្ថែមថា ជនសង្ស័យ​ទាំង ៦​នាក់ ខាងលើនេះ ជា​ក្រុម​សេនា​រិ​យោ​របស់​ក្រុម​ឧក្រិដ្ឋជន​ដែល​នៅក្រៅ​ប្រទេស​ក្នុងការ​ជួញដូរ​គ្រឿងញៀន​។ ក្នុងការ​ឃាត់ខ្លួន​ពួកគេ សមត្ថកិច្ច​ដកហូត​បា​ន​គ្រឿងញៀន​ជាង ៤០០​គីឡូក្រាម ផងដែរ​។តែលោកឧត្តមសេនីយ៍ឃឹងសារ៉ាតមិនបានបង្ហើបឲ្យដឹងថាថាមេខ្លោងជាឧក្រឹដ្ឋជននៅខាងក្រៅនៅប្រទេសណានិងជាអ្នកណានោះទេសូម្បីអត្តសញាណជនសង្ស័យក៏មិនបានឲ្យដឹងដែរ?។

​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​ក្រោយ​ក្នុង​អាណត្តិ​ទី​៧​នៃ​រាជរដ្ឋាភិបាល​នេះ នគរបាល​កម្ពុជា បានធ្វើការ​បង្ក្រាប​ករ​ណី​ជួញដូរ និង​ផលិត​គ្រឿងញៀន​ធំៗ​ជាច្រើន​ករណី ដោយបាន​ឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ជាច្រើន​នាក់ និង​ដកហូត​ថ្នាំញៀន​រាប់ពាន់​គីឡូក្រាម ជា​បន្តបន្ទាប់ យកទៅ​បំផ្លាញ​គ្ចោ​ល​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។ កាលពី ក្នុង​ពាក់កណ្តាល​ឆ្នាំ​២០២៤ សមត្ថកិច្ច​ក៏​ទើប​ធ្វើ​ពិធី​ដុតបំផ្លាញ​គ្រឿងញៀន​ជាង ៤​តោន កម្ទេចចោល​ផងដែរ​។a drug 400g1
​