» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3363 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123039 នាក់

នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​

​ព្រះសីហនុ​៖ កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២៤ នៅ Summer Bay Beach Club & Cabins ខេត្ត​ព្រះសីហនុ​បវរកញ្ញា Miss Grand Cambodia 2024 បានរៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី​កម្មវិធី​នៃ​ការប្រកួត​បន្ត​នៅ​ខេត្ត​ព្រះសីហនុ​។​a miss salabrate1 

​ក្រៅពី​សន្និសីទ​សារព័ត៌មាន​ជា​លើកដំបូង ក៏មាន​ពិធីសូត្រមន្ត​នៅ Summer Bay Beach Club & Cabins ។ កញ្ញា សុគន្ធា អ៊ី​ម នាយក​ថ្នាក់ជាតិ Miss Grand Cambodia តាំងពី​ឆ្នាំ 2023 មក នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក HK7 បាន​អញ្ជើញ​លោកស្រី Teresa Chaivisu អ្នកជំនួញ​ជនជាតិ​ថៃ ដែល​បាន​បម្រើការ​ជា​អនុប្រធាន​កម្មវិធី​ប្រកួត Miss Grand International តាំងពី​ឆ្នាំ 2013 និង​កញ្ញា Luciana Fuster មកពី​ប្រទេស​ប៉េ​រូ បេក្ខភាព​ដែល​ឈ្នះ Miss Grand International 2023​។​

​កញ្ញា សុគន្ធា អ៊ី​ម បាន​ថ្លែង​អំណ​គុណ​ទៅដល់​ម្ចាស់​ឧ​ត្ថ​ម្ភ​កម្ម​ពិធី ទាំងអស់​ដែល​បាន​ចូលរួម​សហការ​បង្កើត​កម្ម​ពិធី​មួយ​នេះ​ឡើង ប្រកបដោយ​ភាពសប្បាយ​រីករាយ ហើយ​ជាការ​បំពាក់​ឈៀង នៃ​កម្ម​ពិធី Miss Grand Cambodia 2024 ជូន​បវរកញ្ញា​របស់​យើង​ដែលមាន​បេក្ខភាព​រហូត​ទៅដល់​២៨​នាក់​។ បេក្ខភាព​ទាំងអស់​នៅ​ឆ្នាំ​២០២៤​នេះ​ពិត​ជាមាន​ភាពស្រស់ស្អាត​ខ្លាំង បាន​ទាំង​កម្ពស់ សម្រស់ ការតុបតែង​ខ្លួន ទេពកោសល្យ​មាន​ភាព​ទាក់ទាញ​ផ្សេងៗ​គ្នា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​សង្ឃឹមថា​កម្ម​ពិធី Miss Grand Cambodia 2024 ខិតខំ​ប្រឹងប្រែង​រៀបចំ​ឲ្យ​បាន​កាន់តែ​ល្អ​ទៅមុខ​។ កញ្ញា​បាន​សូម​អរគុណ​ទៅដល់ Summer Bay Beach Club & Cabins ដែល​បានផ្តល់​ទីតាំង​បង្កើត​កម្ម​ពិធី​សន្និសីទកាសែត និង​ការបំពាក់​ឆៀង របស់ Miss Grand Cambodia 2024 នេះ​ឡើង ព្រោះ​ជាទី​តាំង​ដែលមាន​ភាពស្រស់ស្អាត ខ្យល់​បរិសុទ្ធ ដែល​ធ្វើ​ឲ្យ​អង្គពិធី​ទាំងមូល​ធ្វើឡើង​ទៅដោយ​រលូន និង​សប្បាយរីករាយ​។​

​កញ្ញា សុគន្ធា អ៊ី​ម បានលើកឡើង​ថា​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​ស្វាគមន៍​គណៈប្រតិភូ Miss Grand Cambodia និង​លោកស្រី Teresa នៅ Summer Bay Beach Club & Cabins យើងទាំងអស់គ្នា​កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្សព្វផ្សាយ និង​អភិវឌ្ឍ​ទីតាំង​របស់​យើង​ជា​គោលដៅ​ថ្មី​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តល់​ការកម្សាន្ត​ប្រភេទ​ថ្មី​ដល់​ប្រជាជន​កម្ពុជា ភ្ញៀវទេសចរ​អន្តរជាតិ និង ជនបរទេស​ដូចជា​កម្មវិធី Skyfest លើក​ទី 2 របស់​យើង​កាលពី 2 សប្តាហ៍​មុន​។ Bay of lights ប្រាកដជា​ក្លាយជា​តួអង្គ​សំខាន់​នៅក្នុង​ប្រព័ន្ធ​អេកូ​ទេសចរណ៍​"​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក Mario Rodriguez អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍​ជាន់ខ្ពស់​នៅ Bay of Lights Entertainment​។​Miss Grand Cambodia 2024 នឹង​ត្រលប់​មកវិញ​ក្នុងពេល​ឆាប់ៗ​នេះ ជាមួយនឹង​ការប្រកួត​ឈុត​ហែល​ទឹក ដែលជា​ជំហាន​បន្ទាប់​នៃ​ដំណើរការ​នៃ​ការប្រកួត​បវរកញ្ញា​នេះ​៕a miss salabrate a miss salabrate2 

​