» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5195 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100962 នាក់

ចាក់សម្រាម​ក្បែរ​វត្ត​បង្កើត​រុយ​រាប់លាន​ក្បាល​អុកឡុក​ពេល​ឆានចង្ហាន់​

 


​កំពង់ស្ពឺ​៖ រដូវ​បុណ្យ​ភ្ជុំ​ហ្វូង​សត្វ​រុយ​រាប់លាន​ក្បាល​កំពុងតែ​ធ្វើទុក្ខបុកម្និញ និង​វាយប្រហារ​ព្រះសង្ឃ ដែល​គង់នៅ​វត្ត​សុវណ្ណ​គិរី ហៅ​ភ្នំ​កំប៉ូត​នៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​-​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​បង្ខំ​ឲ្យ​ព្រះសង្ឃ​ចង​មុង​ឆាន់ចង្ហាន់​។​a monk fly 


​លោក​ព្រឹទ្ធាចារ្យ គង់ សេង អាយុ​៨៥​ឆ្នាំ ជា​អាចារ្យ​ប្រចាំ​វត្ត​នេះ ស្ថិត​នៅមាន​ទី​លំ​ភូមិ​ផ្គង់ សង្កាត់​-​ក្រុង​ច្បារមន បាន​ឲ្យ​ដឹងថា រាល់ថ្ងៃនេះ​ព្រះ​គង់​រងចាំ​ព្រះវស្សា​ក្នុង​វត្ត​សុវណ្ណ​គិរី ហៅ​វត្ត​កំប៉ូត មាន​១១​អង្គរ បាន​ជួប​ទុក្ខលំបាក​យ៉ាងខ្លាំង ពេល​ឆាន់ចង្ហាន់​ម្តងៗ ព្រោះ​គេ​សង្កេតឃើញថា សព្វថ្ងៃនេះ​មាន​ហ្វូង​សត្វ​រុយ​រាប់លាន​ក្បាល បានមក​ចោមរោម​ចំណីអាហារ ដែល​ពុទ្ធបរិស័ទ​នាំយកមក​ប្រគេន​ព្រះសង្ឃ​នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​លោក​អាចារ្យ​បាន​បន្តទៀតថា «​ពេល​ឆាន់ចង្ហាន់​ម្តងៗ ត្រូវដាក់​មុង​កុំ​ឲ្យ​រុយ​មក​រោម ព្រោះ​មាន​រុយ​ច្រើនណាស់ ដែល​កើត​មកពី​គំនរ​សំរាម ដែល​ក្រុមហ៊ុន​ម៉ៅការ​ប្រមូល​សំរាម​ដឹក​មកចាក់​ចោល នៅ​ខាងលិច​ឈៀង​ខាងត្បូង​វត្ត មាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​វត្ត​»​។​

​ក្នុងនាម​ជា​គណៈកម្មការ​វត្ត​សុវណ្ណ​គិរី បាន​សំណូមពរ​ដល់​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ មេត្តាជួយ​ចាត់វិធានការ​លើ​គំនរ​សំរាម ដែលជា​សម្បុក​សត្វ​រុយ​ចង្រៃ និង​ជា​ប្រភព​ចម្លង​មេរោគ​នេះ​ផង ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ប្រជាណ​ល​រដ្ឋ និង​ព្រះសង្ឃ​ជុំវិញ​ទីលាន​ចាក់សំរាម​នេះ​ខ្លាំងណាស់​។​

​ពាក់ព័ន្ធ​នឹង​កង្វល់​ខាងលើ ដែល​បង្កឡើង​ដោយ​សត្វ​រុយ​ចង្រៃ​នេះ កើតមាន​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ពួកគាត់​ធ្លាប់បាន​រាយការណ៍​ប្រាប់​ទៅ​អាជ្ញាធរ​ភូមិ​-​សង្កាត់​ជាច្រើនលើក​មកហើយ ប៉ុន្តែ​មិនឃើញ​មាន​ចំណាត់ការ​អ្វី​ឡើយ​។​a monk fly1 


​