» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1455 នាក់

ម្សិលមិញ 24358 នាក់

សរុប 21097222 នាក់

លទ្ធផល​មិនល្អ​ក្នុង​ព្រឹត្តិការណ៍ Asia Cross Country Rally តែ​កីឡាករ​កម្ពុជា ប្រកាស​មិន​បោះបង់​ការចូលរួម


​ភ្នំពេញ​៖ ក្រុមកីឡា​យានយន្ដ VKH Rally Racing របស់​កម្ពុជា បានបញ្ចប់​បេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ដ​ឆ្លងកាត់​ឧបសគ្គ​កម្រិត​អាស៊ី Asia Cross Country Rally 2024 ហើយដោយ​ទទួលបាន​ត្រឹម​លេខ​៨ (Class សាំង​) និង​ពាន Special Award ប៉ុណ្ណោះ​បន្ទាប់ពី​បាន​ចូលរួម​ដំណើរការ​ប្រកួតប្រជែង​ជិត ១​សប្ដាហ៍ លើ​ចម្ងាយ​ផ្លូវ​ជាង ២,៤០០​គីឡូម៉ែត្រ នៅ​ប្រទេស​ថៃ កាលពី​សប្ដាហ៍​កន្លងទៅ ។​a car rally 

​កីឡាករ វង្ស គឹម​ហួត បាន​សម្ដែង​ការសោកស្ដាយ ដែល​ក្រុម​ខ្លួន ធ្វើ​មិន​បានល្អ​ដូច​កាករ​រំពឹងទុក តែ​យ៉ាងណា​ក្រុម​កម្ពុជា នឹងមិន​បោះបង់​គោលដៅ​នៃ​ការចូលរួម​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ដ​ឆ្លងកាត់​ឧបសគ្គ​កម្រិត​អាស៊ី​នេះ​ឡើង ដោយ​នឹង​បន្ដ​ការចូលរួម​ទៀត ដើម្បី​ឈានទៅ​សម្រេច​ក្ដី​ស្រ​ម៉ៃ​ដណ្ដើមពាន​ជូន​ជាតិ ពិសេស​ការនាំយក​ទង់​ជាតិ​កម្ពុជា​បង្ហាញ​លើ​ឆាក​អន្ដរជាតិ ។​​កីឡាករ​មានបទពិសោធន៍​ចូលរួម​ប្រឹត្តិការណ៍ Asia Cross Country Rally ជាង ១០​ឆ្នាំ​រូបនេះ ការបញ្ចប់​ទី​ដោយ​សុខ​សុវត្ថិភាព ទាំង​កីឡាករ និង​រថយន្ដ គឺជា​ជោគជ័យ​មួយ តែ​ស្ដាយ​ដែល​បំណង​ដណ្ដើមពាន​ជូន​ជាតិ ត្រូវបាន​ខកខាន ដោយសារ​បញ្ហា​ជាច្រើន ដូចជា​បញ្ហា​រ៉ា​លី​ម៉ែត្រ​ទើ អត់​ដំណើរការ នៅ​ដំណាក់កាល​ដំបូង និង​បញ្ហា​ម៉ាស៊ីន នៅ​ដំណាក់កាល​ទី​៤ ហើយ​បន្ដ​មាន​បញ្ហា​ដដែល ក្រោយ​ចេញដំណើរ​បាន ១៥​គីឡូម៉ែត្រ នៅ​ដំណាក់កាល​ទី​៥ ជាដើម ដែល​ធ្វើ​ក្រុម​កម្ពុជា មិនអាច​បន្ដ​ការប្រណាំង​បាន ។​

​លោក​ចាត់ទុកថា​វា ជា​បទពិសោធន៍​ថ្មី​មួយទៀត សម្រាប់​ក្រុម ហើយ​លោក​ក៏បាន​អរគុណ​ដល់​ក្រុមការងារ​ទាំងអស់ ទាំង​កីឡាករ ក្រុមការងារ​បច្ចេកទេស ដែល​បាន​ខិតខំ​សហការគ្នា ទាំងយប់​-​ថៃ ដើម្បី​បង្ហាញ​វត្តមាន​ក្រុម​ប្រណាំង​រថយន្ដ​ឆ្លងកាត់​ឧបសគ្គ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កម្រិត​អាស៊ី​ខាងលើ ជាមួយនឹង​បណ្ដា​ក្រុម​ខ្លាំងៗ​ជាច្រើន មកពី​ក្នុង​តំបន់ និង​ទ្វីបអាស៊ី ដូចជា​ក្រុម Toyota Gazoo, ក្រុម Mitsubishi Ralliart និង​ក្រុម Isuzu ជាដើម ។​

​សូមបញ្ជាក់ថា ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយៈពេល ៦​ថ្ងៃ សម្រាប់​ក្រុម​ជយលាភី រួមមាន​លេខ​១ បាន​ទៅ​ក្រុម Toyota Gazoo Racing Thailand ខណៈ​លេខ​២ និង​លេខ​៣ បាន​លើ​ក្រុម Isuzu Suphan, លេខ​៤ ក្រុម Toyota Gazoo Racing Indonesia និង​លេខ​៥ ក្រុម​ប្រ Mitsubishi Ralliart ។ ចំណែក​ក្រុម VKH Racing កម្ពុជា ទទួលបាន​លេខ​៨ លើ​ប្រភេទ​ប្រណាំង​រថយន្ដ​ប្រើ​សាំង ឬ Class សាំង និង​ទទួលបាន​ពាន Special Award ប្រចាំ​ព្រឹត្តិការណ៍​នេះ​ផងដែរ ៕a car rally1 a car rally2 

​