» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3275 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099042 នាក់

អភិបាល​រាជធានី​ក្រុង​ជម្រុញ​ឲ្យ​មន្ត្រី​ការពារ​ប្រឡាយ​លូ​

 

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​ជំរុញ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​បង្កើន​ការថែរក្សា​ទ្រព្យសម្បត្តិរ​ដ្ឋ​ពិសេស ផ្លូវ ប្រឡាយ លូ ដើម្បី​ការពារ​ផលប្រយោជន៍​ជា​សាធារណៈ​។​
​ក្នុង​កិច្ចប្រជុំ​វិសមញ្ញ​លើក​ទី​២ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អណ​ត្តិ​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​ការទប់ស្កាត់​ករណី​រំលោភ​លើ​ចំណីផ្លូវ​ចំណី​ប្រឡាយ ឬ​ចាក់ដី​រំលោក​យក​ប្រឡាយ​ទាំងស្រុង ដែល​បង្ក​ផល​ប៉ៈ​ពាល់​ធ្ងន់ធ្ងរ​ដល់​ការរំដោះ​ទឹកជំនន់​ទឹកភ្លៀង​ចេញទៅ​ក្រៅ​ក្រុង​។​a council p3 

​លោក បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រឡាយ​មួយចំនួន​ត្រូវបាន​ប្រជាពលរដ្ឋ​រំលោភ​យក​ដោយ​សាងសង់​ផ្ទះ​នៅលើ​ប្រឡាយ ហើយ​កន្លែង ខ្លះ​ចាក់ដី​លុប​ប្រឡាយ​តែម្តង​យក​កាន់កាប់​ដោយ​ខុសច្បាប់ ដែល​ធ្វើឱ្យ​អាជ្ញាធរ​ជំនាញ​ពិបាក​ក្នុង​ការស្តារ និង​អភិវឌ្ឍន៍​ប្រឡាយ​ឱ្យបាន​ល្អប្រសើរ ដើម្បី​រំដោះ​ការ​ជន់​លិច​រាជធានី​ភ្នំពេញ​។​ជាទូទៅ​ប្រឡាយ​យើង​នៅ​ភាគ​ខាងលិច​ត្រូវបាន​គេ​រំលោភ បំពាន​ពី​អ្នក​ដែល​រស់នៅ​ជិ​ខាង​ប្រ ឡាយ ហើយ​កន្លែង​ខ្លះទៀត​ក៏មាន​ចាក់ដី​លុប​តែម្តង បាត់​ទ្រង់ទ្រាយ​ប្រឡាយ ចឹ​ង​បាន​យើង​ឥលូវ​នេះ កំពុង​ខិតខំ​ពង្រឹង​កិច្ចការងារ​បន្ថែម ជុំវិញ​ការថែរក្សា​ទ្រព្យសម្បត្តិ​សាធារណៈ​ពិសេស​ប្រឡាយ​លូ​ព និង ផ្លូវ​។​

​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា នៅ​ទូទាំង​រាជធានី​ភ្នំពេញ​មាន​ប្រឡាយ​មេ​សរុប​ចំនួន ៣៧​ប្រឡាយ ក្នុងនោះ​ប្រឡាយ​មេ​ធំៗ​មាន​ចំនួន​១៧​ខ្សែ និង​ប្រឡាយ​មេ​រង មាន​ចំនួន​២០​ខ្សែ ខណៈ​ដែរ​ប្រឡាយ​មួយចំនួន​រង​ការរំលោភបំពាន​កាន់កាប់ ខុសច្បាប់​។ លោក​បន្ត​៖ ថា នៅ​ឆ្នាំនេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្តារ​ប្រលាយ​ចំនួន​១២​ខ្សែ ដែល​បាន​ជួយ រំដោះ​ការ ជន់​លិច​ជំនន់​ទឹកភ្លៀង​បាន​ច្រើន ហើយ​នៅ​ឆ្នាំ​២០២១ ខាងមុខ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ផែនការ​ស្តារ ប្រឡាយ​មេ​ជាច្រើន​ទៀត​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងលិច​បន្តទៀត ដើម្បី​ធានា​ការពារ​កុំឱ្យ​ជន់​លិច​រាជធានី​ភ្នំពេញ​នា​រដូវវស្សា​ខាងមុខ​។ យើង​ត្រូវតែ​ស្តារ​ប្រឡាយ​ទាំងនេះ ព្រោះ​វា​ធានា​នូវ​និរន្តរភាព សម្រាប់​ប្រឡាយ​ឱ្យមាន​ទឹក​ហូរ ជាប្រចាំ ទប់ស្កាត់​ការរំលោភ​ចាក់ដី រំលោភ​ប្រឡាយ​ផង ហើយនឹង​សម្រួល​ផ្លូវទឹក ។​

​សូមបញ្ជាក់ថា កាលពី​ខែតុលា​កន្លងមកនេះ កម្ពុជា​បានទទួល​រង​ឥទ្ធិពល​ព្យុះ​ជាច្រើន បង្កឱ្យមាន​ជំនន់​ទឹកភ្លៀង​លិចលង់​នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ​ជាច្រើន​កន្លែង ហើយ​អាជ្ញាធរ​បាន​ដោះស្រាយ ចុះ​អន្តរាគមន៍​ភ្លាមៗ​ក្នុង​ការជីក​ស្តារ​ប្រឡាយ​មេ​មួយចំនួន ដើម្បី​សម្រួល​ឱ្យ​ទឹក​ហូរ​បាន​លឿន​កាត់បន្ថយ​ការលំបាក​ក្នុង​ជីវភាព​រស់នៅ និង​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​.​។​

​នៅវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១០​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល ខណ្ឌដូនពេញ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការងារ​ស្តារលូ ដោយ​អូស​កៅឡាក់​បំពង់​លូ​ចាស់ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៣ ត្រង់​ចន្លោះ​ពី​ផ្លូវ​លេខ​១១០ ដល់​ផ្លូវ​លេខ​១៨៣ ប្រវែង ១,៦៣៨.៥​ម៉ែត្រ ដែលជា​កញ្ជប់​ថវិការ​បស់​រដ្ឋបាល​ខណ្ឌដូនពេញ​ឆ្នាំ​២០២០​។​a council p1 a council p2 a council pa 

​