» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2865 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098632 នាក់

មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត

​ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​ដែល​បង្ក​គ្រ៉ោះ​ថ្នាក់​ចរាចរ​នេះ​មហាជន​នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ​ស្គាល់​ថា​មានឈ្មោះ ឡេង ដា​រ៉ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​មន្ត្រី​សុរិយោដី ប្រចាំ​ស្រុក​សំរោង​ទង ខេត្ដ​កំពង់ស្ពឺ មាន​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។a car torng2

កាលពី​យប់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៤​គាត់​បើករថយន្ដ ម៉ាក​FORD RANGER XLT ពណ៌​ស ពាក់​ផ្លាកលេខ​កំពង់ស្ពឺ 2C.1972 ផ្លូវ​ស្របតាម​បណ្ដោយ​ស្ទឹង​ព្រែក​ត្នោត លុះ​ពេលមកដល់​ចំណុច​មុខ​សួនច្បារ សម្ដេចព្រះសង្ឃរាជ​ជួន ណាត បែ​ជា​បត់​ឡើងលើ​សួនច្បារ​សាធារណៈ​មុខ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ស្ពឺ ក្បែរ​រង្វង់​មូល​វិមានឯករាជ្យ​កំពង់ស្ពឺ បុក​រះ​ផ្ទាំង​បា​ណូ ។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាលឱ្យ​មនុស្សម្នារ ដែល​កំពុងតែ​ធ្វើដំណើរ​ចេញចូល ហាត់ប្រាណ​រត់គេច​យករួចខ្លួន​រៀងៗ​ខ្លួន​។​

​សម​ត្ត​កិច្ច​នគរបាល​ចរាចរ​ណ៍​បាន​ឲ្យ​ដឹងថា ៖ ក្រោយ​កើតហេតុ​រួចមក បុរស​ដែលជា​មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង មានឈ្មោះ ឡេង ដា​រ៉ា បាន​បើកទ្វារ​រថយន្ត​ចេញមក​ដោយមាន​អាកា​រៈ​ស្រវឹង ស្រែកថា​មិន​អី​ទេ​ទុក​ឲ្យ​ខ្ញុំ​ដោះស្រាយៗ​។ នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​បានបញ្ជាក់​បន្ថែមថា ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្ដាលឱ្យ​រង​ការខូចខាត​រថយន្ត និង​ផ្លាក​ផ្ទាំង​ប៉ាណូ ដែល​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​ដាក់តាំង​ពិ​ពណ៍​រូប​លម្អរ​នៅ​ទី​សួន​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​អំពី​សម​ទ្ធិ​ផល​នានា​របស់​ខេត្ដ​និង​ប្រទេស​។ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នាំខ្លួន​អ្នកបើកបរ​មក​ធ្វើតេស្ដ​ជាមួយ​ឧបករណ៍​គឺមាន​ជាតិ​ស្រវឹង (១.៥៥ mg/L )​និង​បានធ្វើ​ការផាកពិន័យ​តាម​និតិ​វិធី រីឯ​ការខូចខាត​សម្ភារៈ​ជំនាញ​បាន​ប្រគល់ជូន​រដ្ឋបាល​ខេត្ដ​ដើម្បី​ដោះស្រាយ​លើ​សំណង​។​a car torng a car torng1 

​