» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3058 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098825 នាក់

ក្រុងព្រះសីហនុ​ស្ទាវ​ចិន​អុកឡុក​ស្ទើ​រាល់​យប់​!

​ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ និង​អាជីវករ រស់នៅ​ក្រុងព្រះសីហនុ មានការ​ព្រួយបារម្ភ​ចំពោះ សកម្មភាព របស់​ក្រុម​បងតូច​បងធំ ជនជាតិ​ចិន ដែល​ដើរ​បង្ក​ការអុកឡុក​វ៉ៃ​កាប់​ចាក់​គ្នា នៅតាម​ហាង​មួយចំនួន ក្នុងពេល​រាត្រី នាទី​ប្រជុំជន​ក្រុងព្រះសីហនុ​។​ a china sihanu1 

​ជាក់ស្តែង កាលពី​ម៉ោងជាង​១២ ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្រុមទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​ឃាត់ខ្លួន​ចិន​ជើង​ខ្លាំង បាន​៥​នាក់​ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា​កើតឡើង រវាង​ជនជាតិ​ចិន​និង​ជនជាតិ​ចិន​គ្នាឯង​។​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​កើតហេតុ​ខាងលើ មាន​ជនជាតិ​ចិន​មួយក្រុម ខ្លះ​ជិះ​រថយន្ត និង​ខ្លះទៀត​ជិះ​ម៉ូតូ​កង់​បី បាននាំគ្នា​ចូលទៅ​អុកឡុក និង​វាយ​ជន​ជាតិចិន​ដូចគ្នា នៅក្នុង​កាស៊ីណូ វិមាន​ខ្សាច់​ស ។ កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង ឃាត់ខ្លួន​បាន​ជនជាតិ​ចិន ៥​នាក់ ក្នុងនោះ​មាន​ម្នាក់​រងរបួស​មធ្យម​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះ សីហនុ រីឯ​បក្ខពួក​របស់គេ​ផ្សេងទៀត​បាន​រត់គេចខ្លួន​អស់​។

ដោយឡែក​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ជិត​ភ្លឺ​ចូល ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​ក៏ មាន​ជនជាតិ​ចិន​មួយក្រុម បានមក​អុកឡុក​វ៉ៃ​កាប់​ចាក់ នៅក្នុង​ហាង ៨៩៨ មាន​ទីតាំងនៅ​ទល់ មុខ​វិមាន​លំហែ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នេរ​អូរ​ឈើទាល ក្រុង​-​ខេត្ត​ព្រះសីហនុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ទេចរ​ដែល​ចូលមក​ទស្សនា​មូលដ្ឋាន​នេះ​..​។​តាម​សកម្មភាព​នេះ​ថ្ងៃមុខ​ក្រុងព្រះសីហនុ​ដែលជាម្បុកកាស៊ីណូចិនមានហាងចិនអូតែលចិនព្រមទាំងផ្ទះបនចិននឹង​ក្លាយជា​ទីក្រុង​ម៉ា​ហ្វៀ​របស់​ជនជាតិ​ចិន​ដូច​នៅ​ក្រុង​ម៉ា​កាវ​ជាមិនខាន​៕a china sex1 a china sihanu a china sihanu 


​