» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3540 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099307 នាក់

អាមេរិក​បារាំង​បាត់​សម្ពន្ធមិត្ត​ទៀត​មួយ​នៅ​ទ្វីបអាហ្វ្រិក​ដោយសា​រុស្ស៊ី​

​ប្រទេស​នី​ហ្សេ​៖​កាលពី​ថ្ងៃទី ១៦​មីនា ប្រទេស​នី​ហ្សេ​(Niger) បានប្រកាសថា ខ្លួន​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​ដែល​អនុញ្ញាតឱ្យ​ទាហាន​អាមេរិក និង​បុគ្គលិក​ស៊ីវិល​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​នេះ​ចាប់តាំងពី​ឆ្នាំ ២០១២ ។​​នី​ហ្សេ​គឺជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​នៅក្នុង​តំបន់​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មកហើយ​។ ការប្រកាស​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​មាន​ជំនួប​តានតឹង​រវាង​រដ្ឋាភិបាល​យោ​ធានី​ហ្សេ និង​មន្ត្រីការទូត និង​យោធា​អាមេរិក​។ រដ្ឋាភិបាលយោធា​នី​ហ្សេ បាន​ឡើងកាន់​អំណាច​បន្ទាប់ពីរ​ដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ី​វី​ល​នៅ​ខែកក្កដា ឆ្នាំ​២០២៣​។​a nizer 

​នៅក្នុង​កិច្ចប្រជុំ​នោះ គណៈប្រតិភូ​អាមេរិក​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​វត្តមាន​យោធា​ដែល​កំពុង​កើនឡើង​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​នី​ហ្សេ អំពី​អនាគត​នៃ​មូលដ្ឋាន​ទ័ពអាកាស​លេខ ១០១ ក្នុង​រដ្ឋធានី​នី​ហ្សេ និង​លទ្ធភាព​ដែល​អាកាសយានដ្ឋាន​នេះ​នឹងត្រូវ​ផ្ទេរ​សម្រាប់​ប្រទេស​រុស្ស៊ី នេះ​បើតាម CNN ដកស្រង់​សម្តី​មន្ត្រី​បាន​និយាយ​។​​​លោក​វរសេនីយ៍ឯក Amadou Abdramane – អ្នកនាំពាក្យ​កងទ័ព​នី​ហ្សេ​បានប្រកាស​នៅ​ថ្ងៃទី ១៦ ខែមីនា ថា​“​ក្នុងការ​ជ្រើសរើស​ដៃគូ​ការទូត យោធា និង​ជា​ដៃគូ​យុទ្ធសាស្ត្រ រដ្ឋាភិបាល​នី​ហ្សេ​មានការ​សោកស្តាយ​ដែល​គណៈប្រតិភូ​អាមេរិក​បដិសេធ​ប្រជា​ជននី​ហ្សេ​នូវ​សិទ្ធិ​អធិបតេយ្យភាព​ក្នុងការ​ជ្រើសរើស​ដៃគូ និង​ប្រភេទ​នៃ​ភាពជា​ដៃគូ​ដែល​ពិតជា​ជួយ​យើង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម ទោះបីជា​សហរដ្ឋអាមេរិក​បានសម្រេច​ចិត្តជា​ឯកតោភាគី​ដើម្បី​បញ្ឈប់​ក៏ដោយ​។​

​កិច្ចសហប្រតិបត្តិការ​យោធា​កាន់តែ​ជិតស្និទ្ធ​រវាង​រុស្ស៊ី និង​នី​ហ្សេ គឺជា​មូលហេតុ​ធំ​បំផុត​នៃ​ជម្លោះ​រវាង​សហរដ្ឋអាមេរិក និង​រដ្ឋាភិបាលយោធា​នី​ហ្សេ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅពេលនោះ​ថា កាលពី​ខែមករា​កន្លងទៅ រុស្ស៊ី និង​នី​ហ្សេ បាន​យល់ព្រម​បង្កើន​កិច្ចសហប្រតិបត្តិការ​យោធា​។​​តាម​ពន្យល់​របស់​អ្នកនាំពាក្យ​របប​យោ​ធានី​ហ្សេ​បញ្ជាក់ថា​៖ កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​យោធា​ដែល​នី​ហ្សេ និង​អាមេរិក បាន​ចុះហត្ថលេខា តាំងពី​ឆ្នាំ ២០១២ មាន​លក្ខណៈ​លំអៀង មិន​យុត្តិធម៌ ហើយ​និង​មិន​ឆ្លើយតប​ទៅនឹង​ការ​ទន្ទឹង​ចង់បាន​របស់​ប្រជា​ជននី​ហ្សេ​។ ទៅតាម​កិច្ចព្រមព្រៀង​យោធា​ជាមួយ​នី​ហ្សេ ឆ្នាំ ២០១២ អាមេរិក​មាន​ទ័ព​របស់ខ្លួន នៅ​នី​ហ្សេ ប្រមាណ ១០០០​នាក់​ដែល​ប្រចាំការ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ដ្រូ​ន​។

មូលដ្ឋាន​ទ័ពអាកាស​ដែល​អាមេរិក​បាន​ចំណាយលុយ​១០០​លាន​ដុល្លារ​សាងសង់ នៅ​វាល​ខ្សាច់ Agadez សម្រាប់​ទុក​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរវ​និយម​។ ធ្លាប់​ចាប់ដៃ​សហការ​ជាមួយ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាងលិច និង​បារាំង ទាហាន​អាមេរិក​មាន​បេសកកម្ម​ចូលរួម​បណ្តុះបណ្តាល​ទាហាន​អាហ្វ្រិក និង​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ជី​ហាត​ជ្រុលនិយម ក្រុម​អាល់​កៃ​ដា នៅ​តំបន់​សា​ហ៊ែ​ល​។ ប៉ុន្តែ អាមេរិក​បានសម្រេច​កា​ត់​បន្ថយ​សកម្មភាព​យោធា​របស់ខ្លួន​នៅ​នី​ហ្សេ ចាប់តាំងពី​ពួកយោធា​ធ្វើ​រដ្ឋប្រហារ និង​ចាប់​ឃុំ​ប្រធានាធិបតី លោក​បា​ហ្សូ​ម​។​

​សូមបញ្ជាក់ថា ផ្ទុយ​ពី​បារាំង​ដែល​ប្រកាន់​ជំហរ​តឹងរ៉ឹង បរិហារ​រដ្ឋប្រហារ​រ​បស់​មេដឹកនាំ​យោធា​នី​ហ្សេ អាមេរិក​ដែល​ធ្លាប់មាន​ទំនាក់ទំនង​ល្អជា​មួយ​យោធា​នី​ហ្សេ នៅតែ​បង្ហាញ​សុទិដ្ឋិនិយម ដោយ​ប្រកាស​បន្ត​រក្សា​វត្តមាន​ទ័ព​របស់ខ្លួន​នៅ​នី​ហ្សេ ក្នុង​ក្តីសង្ឃឹម​ទាមទារ​ឲ្យ​ពួកយោធា​ដោះលែង​ប្រធានាធិបតី​ស្របច្បាប់ និង​រៀបចំ​ការបោះឆ្នោត​។ ប៉ុន្តែ ក្តីសង្ឃឹម​របស់​អាមេរិក​កាន់តែ​រួញ​តូច បន្ទាប់ពី​អាមេរិក​សង្កេតឃើញថា នី​ហ្សេ​ក្រោម​ការដឹកនាំ​របស់រប​ប​សឹក​មិន​ផ្លាស់ប្តូរ​ជំហរ​។ ផ្ទុយទៅវិញ កាន់តែ​ដើរ​ចាក​ឆ្ងាយ​ពី​លោកខាងលិច និង​ងាក​បែរ​ទៅរក​រុស្ស៊ី និង​អ៊ីរ៉ង់ ដែល​ធ្វើ​ឲ្យ​អាមេរិក​មិន​សប្បាយចិត្ត​។​

តាម​អ្នកនាំពាក្យ នៅក្នុង​ជំនួប​នៅ​ទីក្រុង​នី​អា​មេ​នៅ​សប្តាហ៍​នេះ អាមេរិក​បាន​ចោទប្រកាន់​នី​ហ្សេ​ថា បាន​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​រុស្ស៊ី​នៅក្នុង​វិស័យ​កងទ័ព ហើយ​និង​ការធ្វើ​អាជីវកម្ម​អ៊ុយ​រ៉ានី​ញ៉ូ​ម​ជាមួយ​អ៊ីរ៉ង់​។ ភាគី​អាមេរិក​ទំនង​និយាយ​យោង​ដល់​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋាភិបាល​នី​ហ្សេ នៅ​អ៊ីរ៉ង់ តួ​ក​គី និង​នៅ​រុស្ស៊ី នៅ​ដើម​ឆ្នាំនេះ​។​a nizer2 a nizer3 


​