» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3785 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099552 នាក់

រុស្ស៊ី ត្រៀម​ទិញ​សព្វាវុធ​ពី កូរ៉េខាងជើង​

​ប្រទេស​រុស្ស៊ី​៖​រុស្សី​នឹង​ទិញ​កាំភ្លើង​ធំ និង​រ៉ុ​ក​កែ​ត រាប់លាន​គ្រាប់​ពី​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​របាយការណ៍​ចារកម្ម របស់​សហរដ្ឋអាមេរិក កាសែត New York Times ដែល​រាយការណ៍​ពី​ការទិញ​នេះ​មុនគេ បាន​និយាយថា របាយការណ៍​នេះ​បានផ្តល់​ព័ត៌មាន​លម្អិត​តិចតួច​ណាស់​អំពី​អាវុធ​ពិតប្រាកដ​ដែល​រុស្ស៊ី​នឹង​ទិញ​ពី​កូរ៉េខាងជើង ឬ​ពេលវេលា ឬ​ទំហំ​នៃ​ការដឹកជញ្ជូន​។​កាសែត​ដដែល​ផ្សាយ​ថា ក្រៅពី​គ្រាប់​រ៉ុ​ក​កែ​ត​រយៈ​ចម្ងាយ​ខ្លី និង​គ្រាប់កាំភ្លើង​ធំ​, រុស្ស៊ី​ត្រូវបាន​គេ​រំពឹងថា ក៏​នឹង​ព្យាយាម​ទិញ​ឧបករណ៍​កូរ៉េខាងជើង​បន្ថែមទៀត​ផងដែរ នាពេល​អនាគត​។​a korea russy 

មន្ត្រី​អាមេរិក​ម្នាក់ ដែល​និយាយ​ទៅ AFP ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ចំណាត់ការ​របស់​រុស្ស៊ី ក្នុង​ការទិញ​សព្វាវុធ​ពី​កូរ៉េខាងជើង បាន​បង្ហាញថា យោធា​រុស្ស៊ី​កំពុង​បន្ត​ទទួលរង​នូវ​កង្វះខាត​ការផ្គត់ផ្គង់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយសារតែ​ផ្នែក​មួយ​នៃ​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​។​រុស្ស៊ី បាន​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ប្រទេស​នានា រួមទាំង​កូរ៉េខាងជើង និង​អ៊ីរ៉ង់ ចាប់តាំងពី​ការ​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ក្នុង​ខែកុម្ភៈ បាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស និង​ការដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​បាន​រាយការណ៍​ថា​ប្រធានាធិបតី​រុស្ស៊ី​លោក​Vladimir Putin បាន​ប្រាប់​មេដឹកនាំ​Kim Jong-un​ថា​ប្រទេស​ទាំង​២​នឹង​”​ពង្រីក​ទំនាក់ទំនង​ទ្វេរ​ភាគី​ឱ្យ​កាន់តែ​ទូលំទូលាយ​”​។​

នៅក្នុង​លិខិត​ផ្ញើជូន​លោក​Kim Jong-un​ក្នុងឱកាស​រំដោះប្រទេស​កូរ៉េ​ប្រធានាធិបតី​រុស្ស៊ី លោក​Vladimir Putin​បាន​សង្កត់ធ្ងន់ថា ទំនាក់ទំនង​ទ្វេរ​ភាគី​កាន់តែ​ជិតស្និទ្ធ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំង​២​ជួយ​លើកកម្ពស់​សន្តិសុខ និង​ស្ថិរភាព​នៃ​ឧបទ្វីប​កូរ៉េ​ក៏ដូចជា​អាស៊ី​ឦសាន​ផងដែរ​។​នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង KCNA បាន​និយាយ​នៅថ្ងៃនេះ​។​លោក​Kim​ក៏បាន​ផ្ញើលិខិត​មួយច្បាប់​ទៅ​លោក​Putin​ដោយ​និយាយថា មិត្តភាព​រុស្ស៊ី​-​កូរ៉េខាងជើង ត្រូវបាន​បង្កើតឡើង​តាំងពី​សង្គ្រាមលោកលើកទី​២​ជាមួយនឹង​ជ័យជម្នះ​លើ​ប្រទេស​ជប៉ុន ហើយនឹង​បន្ត​រីកចម្រើន​។​“​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​និង​យុទ្ធសាស្ត្រ​ការគាំទ្រ​និង​សាមគ្គីភាព​” រវាង​ប្រទេស​ទាំង​២​ចាប់តាំងពី​ពេលនោះ​មក​បាន​កើន​ឡើងដល់​កម្រិត​ថ្មី​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​និង​ការ​ញុះញង់​ពី​កម្លាំងយោធា​អរិភាព​លោក Kim បាន​សរសេរ​នៅក្នុង​សំបុត្រ​នោះ​។​

KCNA មិនបាន​បញ្ជាក់ថា​នរណា​ជា​កងកម្លាំង​អរិភាព​នោះទេ ។​ប៉ុន្តែ​កូរ៉េខាងជើង​តែង​ប្រើពាក្យ​នេះ​សំដៅលើ​អាមេរិក​និង​សម្ព័ន្ធមិត្ត​។​មេដឹកនាំ​កូរ៉េខាងជើង​ក៏បាន​ព្យាករណ៍​ថា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​២​នឹង​រីកចម្រើន​បន្ថែមទៀត ដោយសារ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​២០១៩​នៅពេលដែល​លោក​បាន​ជួប​ជាមួយ​ប្រធានាធិបតី​Putin​។​​កាលពី​ខែកក្កដា អ៊ុយ​ក្រែ​ន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា ទីក្រុង​ព្យុងយ៉ាង​បាន​ចូលរួម​ជាមួយ​រុស្ស៊ី និង​ស៊ី​រី ក្នុងការ​ទទួលស្គាល់​ឯករាជ្យភាព​នៃ​សាធារណរដ្ឋ​ដែល​ប្រកាស​ដោយ​ខ្លួនឯង​ចំនួន​ពីរ នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។​a korea north 

​