» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3381 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123057 នាក់

​យក​ទំនុកភ្លេង​ព្រះរាជ​និពន្ធ ដោយ​សម្ដេចព្រះ​មហាសង្ឃរាជ ជួន ណាត មក Remix ខូច​ទម្រង់​ដើម លោក ម៉ៅ ហា​ជី រង​ការរិះគន់​ពី​មហាជន ​ហើយ ក្រសួង​វប្បធម៌​ឱ្យ​ដក​បទ​ចម្រៀង​ចេញ ឲ្យ​សុំទោស​ជា​សាធារណៈ !

​ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​បាន​តម្រូវ ឱ្យ​តារាចម្រៀង ម៉ៅ ហា​ជី លុប​បទ​ចម្រៀង​ដែល​យក​ទំនុកភ្លេង​ព្រះរាជ​និពន្ធ ដោយ​សម្ដេចព្រះ​មហាសង្ឃរាជ ជួន ណាត មក Remix និង​ត្រូវ​សុំទោស​ជា​សាធារណៈ និង​ចេញ​លិខិត​ព្រមាន​ថែមទៀត ។ លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា «​យើង​បាន​ឲ្យ​គាត់​ដក​បទ​ចម្រៀង​ចេញ និង​ឲ្យ​សុំទោស​ជា​សាធារណៈ​។ យើង​ក៏​នឹងធ្វើ​លិខិត​ព្រមាន​ផងដែរ​»​។​a mao haje2 

​សូមបញ្ជាក់ថា ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ព្រឹក​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២៤ បាន​មាន​ចំណាត់ការ​ជាបន្ទាន់ គឺ​បាន​ប្រាប់​ទៅ​តារាចម្រៀង ម៉ៅ ហា​ជី ត្រូវ​លុប​បទ​ចម្រៀង ដែល​យក​ទំនុកភ្លេង​ព្រះរាជ​និពន្ធ ដោយ​សម្ដេចព្រះ​មហាសង្ឃរាជ ជួន ណាត មក Remix ខូច​ទម្រង់​ដើម និង​ត្រូវ​សុំទោស​ជា​សាធារណៈ ហើយ​ក្រសួង​ក៏​នឹងធ្វើ​លិខិត​ព្រមាន​ផងដែរ​។​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានធ្វើ​ការព្រមាន​ផលិតកម្ម ថោ​ន ចំពោះ​ការផលិត​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា Team ទឹកត្នោតជូរ ច្រៀង​ដោយ លោក ម៉ៅ ហា​ជី និពន្ធ​ទំនុកច្រៀង​ដោយ លោក ថុ​ន ស៊ីថែ​ន និង​និពន្ធ​បទ​ភ្លេង​ដោយ លោក ថុ​ន ផានិត ដែល​បាន​បង្ហោះ​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ YouTube នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២៤​។

​តាមរយៈ​លិខិត​របស់​ក្រសួង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា ការផលិត​បទ​ចម្រៀង​ខាងលើ ជាការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​សីលធម៌​របស់​អ្នកនិពន្ធ (​សម្តេចព្រះ​មហាសង្ឃរាជ ជោ​ត​ញ្ញា​ណោ ជួន ណាត​) និង​ជាការ​ប្រើប្រាស់​បទ​ភ្លេង​ដែលមាន​តម្លៃ​សម្រាប់​ជាតិ និង​ប្រជាជន ទៅ​បំភ្លៃ​ដោយ​មិនមាន​ខ្លឹមសារ​អប់រំ និង​គ្មាន​ប្រយោជន៍​សម្រាប់​សង្គម​។​លោក ម៉ៅ ហា​ជី​តារាចម្រៀង​ផលិតកម្ម​ថោ​ន បាន​រង​ការរិះគន់​ពី​មហាជន បន្ទាប់ពី​ចេញ​បទ​យក​ទំនុកភ្លេង​ព្រះរាជ​និពន្ធ ដោយ​សម្ដេចព្រះ​មហាសង្ឃរាជ ជួន ណាត មក Remix ខូច​ទម្រង់​ដើម​។​​តាមរយះ​លោក ម៉ៅ ហា​ជី ចេញ​បទ​យក​ទំនុកភ្លេង​ព្រះរាជ​និពន្ធ ដោយ​សម្ដេចព្រះ​មហាសង្ឃរាជ ជួន ណាត មក Remix ខូច​ទម្រង់​ដើម លើ​បណ្តាញ​សង្គម​បាន​រិះគន់ថា​៖

-​ចប់​ហើយ បែក​អស់ហើយ​-​ចាប់​អ្នកនិពន្ធ​ដាក់គុក​-​អនិច្ចា​ណាស់​-​អត់​គំនិត​បង្កើត​ថ្មី​-​អាហ្នឹង​ចេញមក​ខុសគេ​រហូត​-​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បទ​ចម្រៀង​នេះ​ត្រឹមត្រូវ​ឬទេ​-​អ្នកនិពន្ធ​សាច់ភ្លេង​ប្រហែល​មិនទាន់​ចាប់កំណើត​-​ជូនពរ​អ្នកនិពន្ធ​កែទម្រង់​ដើម​បែប​ឥត​ខួរ​វាស់កម្ពស់​ឆាប់ៗ​-​ឆ្គួ​ត​អស់ហើយ លុយ​ចេញទៅជាដើម ៕a mao haje a mao haje1 a mao haje3 

​