» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 422 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095337 នាក់

នៅក្បែរ​កោះ​បារាំង ក្នុង​តំបន់​រ៉ា​ម​សារ​កោះ​កាពិ ខេត្តកោះកុង សា​ឡង់​ចាប់​បូម​ខ្សាច់​ទៀតហើយ​

​ខេត្តកោះកុង​៖ រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយនេះ សា​ឡង់​បូម​ខ្សាច់​បាន​ចាំ​ផ្ដើម​បូម​ខ្សាច់​នៅក្បែរ​កោះ​បារាំង ក្នុង​តំបន់​រ៉ា​ម​សារ​កោះ​កាពិ ជា​តំបន់​ការពារ ដែល​នៅ​គៀក​នឹង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប ខេត្តកោះកុង​។ ប្រភពពី​ផេ​ក​របស់​អង្គការ​មាតា​ធម្មជាតិ (Mother Nature Cambodia) បាន​លើកឡើងថា តំបន់​ព្រៃកោងកាង​ពាម​ក្រសោប​និង តំបន់​រ៉ា​ម​សារ​កោះ​កាពិ​នេះ​ធ្លាប់​ត្រូវបាន​សា​ឡង់​បូម​ខ្សាច់​ច្រើនសន្ធឹក​សន្ធាប់​ទៅ​លក់​នៅក្រៅ​ប្រទេស រហូត​បាត់បង់​កោះ​មួយចំនួន និង​បង្ក​ផលប៉ះពាល់​ដល់​ជីវិត​មច្ឆជាតិ ជីវៈចម្រុះ ព្រមទាំង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​លើ​ការនេសាទ ។​a koh sand3 

​អង្គការ​នេះ បានទាមទារ​ថា ៖ «​ពួកយើង​នៅតែ​ទទូច​ទៅដល់​រដ្ឋាភិបាល ជាពិសេស​រដ្ឋបាលខេត្ត​កោះកុង សូម​ធ្វើការ​ដោះស្រាយ​បញ្ហា​នេះ​ជា​ប្រញាប់​ជៀសវាង​មានការ​បូម​ខ្សាច់​បន្តទៀត​ដែល​នាំ​ឲ្យ​វិនាស​ធនធានធម្មជាតិ ។ ពួកយើង​នៅតែ​ទាមទារ​ឲ្យ​មានការ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​សកម្មភាព​នេះ​។ បើទោះបី​ជាមាន​ការលើក​ឡើង​ថា​ការ​បូម​ខ្សាច់​នេះ​មាន​អាជ្ញាប័ណ្ណ​ក៏ដោយ​។ យើង​មិន​គាំទ្រ​សកម្មភាព​ណា​ដែល​បំផ្លាញ​ទៅលើ​សម្បត្តិ​ធនធានធម្មជាតិ​នោះទេ​។ »​។​អង្គការ​មួយ​នេះ​នេះ បាន​បញ្ជាក់ថា ក្នុងនាម​ជា​អ្នកទទួល​ប្រាក់ខែ​ពីរ​ដ្ឋ សូមមេត្តា​បម្រើ​រាស្ដ្រ បម្រើ​ឲ្យ​ផលប្រយោជន៍​រួម ចៀស​ជាង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន អំណាច បុណ្យ​ស​ក្កិ .។គេមិនដឹងថាតើការបូមខ្សាច់លក់បំផ្លាញបរិស្ថានចឹងឈ្មញបង់សួយសាអាករប៉ុន្មានឲ្យរដ្ឋនោះទេ?។​តំណ​ភ្ជាប់​ទីតាំង​បូម​ខ្សាច់​មួយ​ក្នុងចំណោម​ទីតាំង​ផ្សេងៗ​ទៀត​ដែល​នៅក្បែរៗ​នោះ https://maps.app.goo.gl/EUma2Vu6N2UWsZAi9a koh sand a koh sand1 a koh sand2 

​