» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 330 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095245 នាក់

លោក ភុំ វីរ:ឧត្ដម មន្ត្រីប៉ូលីសជាប្អូនបង្កើតរបស់ លោក ភុំ ផៃឌឿម ស្នងការរងទទួលផែនសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើសកម្មភាពប្រដេញរថយន្តប្រជាពលរដ្ឋជម្រិតទាប្រាក់...?????

 

ខេត្តពោធិ៍សាត់ ÷ប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងស្រុកវាលវែង ខេត្តពោធិសាត់ បានរាយការណ៍ថា : ប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងណាស់ ក្នុងការធ្វើតំណើរពេលយប់ ខណ:បច្ចុប្បន្នមានមន្ត្រីប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ចឈ្មោះ ភុំ វីរ:ឧត្ដម ជិះរថយន្តlexus RX300 ពាក់ស្លាកលេខភ្នំពេញ-2P-1204 បានធ្វើសកម្មភាពប្រដេញរថយន្តរបស់ប្រជាពលរដ្ឋយ៉ាងអាណាធិបតេយ្យជាប្រចាំ នៅពេលដែលពួកគេសង្ស័យថារថយន្តនោះមានដឹកបទល្មើស មិនតែប៉ុណ្ណោះពួកគេប្រដេញរថយន្តរបស់ប្រជាពលរដ្ឋស្លូតត្រង់ បានធ្វើការគំរាមកំហែង និងវាយខ្នោះទាំងដែលប្រជាពលរដ្ឋគ្មានកំហុស បង្កធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។po eco posat 

ជាក់ស្ដែងនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមមន្ត្រីប៉ូលលោក ភុំ វីរ:ឧត្ដម បានប្រដេញវាយបំបែកកញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋ ព្រមទាំងវាយខ្នោះជាប់នឹងចង្កូតឡានទៀតផង ។

នឹងនៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅម៉ោង២ នឹង២៥នាទីយប់ ពួកគេបានបើកបររថយន្តម៉ាក lexus RX300 ពាក់ផ្លាកលេខ ភ្នំពេញ-2P-1204 ប្រដេញតាមកាក់ឡានប្រជាពលរដ្ឋដែលកំពុងតែធ្វើដំណើរពេលយប់នៅត្រង់ណុចជិតរង្វង់មូលប្រមោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ។

បើតាមប្រជាពលរដ្ឋលោក ភុំ វីរ:ឧត្ដម ជាមន្ត្រីប៉ូលីសប្រឆាំងបទមើលសេដ្ឋកិច្ចខេត្ត ជាប្អូនបង្កើតរបស់ លោក ភុំ ផៃឌឿម ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋសូមអំពាវនាវ តាមរយៈសារព័ត៌មាន សូមគោរពលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ សូមឱ្យជួយបំភ្លឺផង ពីព្រោះជាប្រជាពលរដ្ឋមានការភ័យខ្លាច ក្នុងការធ្វើតំណើរពេលយប់.? ។ ជុំវិញ សេចក្តីរាយការណ៍ខាងលើនេះ អង្គភាព គេហទំព័រ មាតុភូមិ ពុំអាចសុំការបំភ្លឺពីលោក ភុំ វរ:ឧត្តម បានទេ ព្រោះពុំមានលេខទូរស័ព្ទ ទំនាក់ទំនង ។ អង្គភាព គេហទំព័រ មាតុភូមិ រង់ចាំទទួលស្វាគមន៍ជានិច្ចនូវការ បកស្រាយបំភ្លឺពីគ្រប់ ភាគី ពាក់ព័ន្ធ តាមច្បាប់ស្តីពីរបបសារព័ត៌មាន តាមរយ: Tel:012 953 824 / 016 953 222 ៕ ដោយ: ស៊ុន សុផលa po eco posat1