» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 157 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095072 នាក់

ប្រជាពលរដ្ឋ​ត្រៀម​ប្រតិកម្មបើមានការតែងតាំង​ភិក្ខុ ពេជ្រ ដេ​វិដ ឲ្យ​មក​គ្រប់គ្រង​វត្ត​រុន​តា​ឯក​ថ្មី​!


​សៀមរាប​៖​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​រុន​តា​ឯក បាន​ឲ្យ​ដឹងថា ពួកគាត់​នឹងធ្វើ​ការតវ៉ា ប្រសិនបើ​មានការ​តែងតាំង​ភិក្ខុ ពេជ្រ ដេ​វិដ អតីត​គ្រូសូត្រ​នៅ​វត្ត​ពោធិ៍​លង្កា ឱ្យមក​គ្រប់គ្រង​វត្ត​រុន​តា​ឯក​ថ្មី នៅ​ក្រុង​រន្ធ​តា​ឯក​ដែល​រាជរដ្ឋាភិបាល​ទើប​បង្កើតឡើង​នោះ​។​a monk taek 

​មូលហេតុ​ត្រូវបាន​ពួកគាត់​ឲ្យ​ដឹងថា​៖ ពួកគាត់​មិន​ពេញចិត្ត និង​មិន​គាំទ្រ​នោះឡើយ ប្រសិនបើ​ក្រសួង​ធម្មការ និង​គណៈសង្ឃ​នាយក​ឱ្យ​ភិក្ខុ ពេជ្រ ដេ​វិដ មក​គង់នៅ​វត្ត​រុន​តា​ឯក​ថ្មី ស្ថិតក្នុង​ក្រុង​រុន​តា​ឯក ខេត្តសៀមរាប ព្រោះតែ​ភិក្ខុ​អង្គ​នេះ​កាល​នៅ​ជា​សង្ឃ​នៅ​វត្ត​ពោធិ​លង្កា ធ្លាប់បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ រហូត​ជាប់ពន្ធនាគារ​។ បើតាម​ប្រជាពលរដ្ឋ​ថា នៅក្រោយ​ចេញពី​ចេញពី​ពន្ធនាគារ​វិញ ភិក្ខុ ពេជ្រ ដេ​វិដ ក៏បង្ក​រឿង​បែងចែក​បក្ខពួក​គ្នា រហូត​បិទ​វត្ត​ពោធិ៍​លង្កា​ទាំងស្រុង ស្ថិតក្នុង​ខេត្តសៀមរាប ដែល​រឿងនេះ​អ្នកណា​ក៏​ដឹង​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២៤ គណៈសង្ឃ​នាយក បាន​បើក​កិច្ចប្រជុំ​សម្របសម្រួល​មួយ​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ គណៈសង្ឃ ព្រមទាំង​តំណាង​ប្រជាពលរដ្ឋ​រុន​តា​ឯក​ផង​លើ​ករណី​យ៍​នេះ ។ តែ​យ៉ាងណាក៏ដោយ​តំណាង​ប្រជាពលរដ្ឋ​រុន​តា​ឯក នៅតែ​បដិសេធ មិន​ព្រម​ទទួលយក​ភិក្ខុ ពេជ្រ ដេ​វិដ ឱ្យមក​គង់នៅ​វត្ត​រុន​តា​ឯក​ថ្មី​ឡើយ ហើយ​ប្រសិនបើ​នៅតែមាន​ការតែងតាំង​ទៀត នោះ​ប្រជាពលរដ្ឋ​ទាំងអស់​នឹង​លើកគ្នា​ធ្វើ​ការតវ៉ា​តែម្តង​។​

​គេ​នៅ​ចាំបាន​ថា នៅក្នុង​លិខិត​មួយ​ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ គណៈ​សង្ឃនាយក​បានសម្រេច​បញ្ចប់​មុខតំណែង​គណៈសង្ឃ​វត្ត​ពោធិ៍​លង្កា (​ពោធិ៍​លើ​) ស្ថិត​ក្នុងភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដូច​ខាង ក្រោម ៖១- បញ្ចប់​មុខតំណែង ភិក្ខុ កែវ ខូ​យ ពី​ចៅអធិការ​២- បញ្ចប់​មុខតំណែង ភិក្ខុ ពេជ្រ ដេ​វី​ឌ ពី​គ្រូសូត្រស្ដាំ​៣- បញ្ចប់​មុខតំណែង ភិក្ខុ ស៊ី​ញ ស៊ីន ពី​គ្រូសូត្រឆ្វេង និង​
៤- បញ្ចប់​មុខតំណែង ភិក្ខុ ពី​វិន័យធរ​។​

​ការសម្រេច​របស់​គណៈ​សង្ឃនាយក គឺបណ្តេញសង្ឃ១០០អង្គនិងបិទ​វត្ត​ពោធិ៍​លង្កា និង​បញ្ចប់​តួនាទី​ចៅអធិការ​វត្ត គ្រូសូត្រឆ្វេង គ្រូសូត្រស្តាំ និង​គណៈកម្មការ​វត្ត​នៅពេលនោះ គឺ ក្រោយ​កើតមាន​ជម្លោះ​មិនចេះចប់​ហើយ ព្រមទាំង​បង្កើតឱ្យមាន​បក្ខពួក​នៅ​ក្នុង​វត្ត​នេះ​៕a monk taek1 a monk taek2 a monk taek3 

​