» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 460 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095375 នាក់

ម្ចាស់សំណង់ «ឈុន គា» បន្តសាងសង់ ទោះមានលិខិតផ្អាកស្មើនិងមិនខ្លាចច្បាប់!អាងខ្នង?

 

 

កណ្ដាល៖ សំណង់អគារឃ្លាំងមួយ មានឈ្មោះ «ឈុន គា» ស្ថិតនៅជាប់ផ្លូវជាតិលេខ២ ភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងក្លាយជាបញ្ហាដែលទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ដោយសាងសំណង់ ត្រូវបានសមត្តកិច្ចជំនាញឲ្យផ្អាកតែនៅបន្តសាងសង់ដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវពីសមត្ថកិច្ចជំនាញ និងមិនមានកិច្ចសន្យាជាប់ព្រុំតាមបច្ចេកទេសផងដែរ។a chhun kea3 

លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅបានចេញលិខិតផ្អាកការដ្ឋាន ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ។ ស្ថានភាពនេះ បានលើកឡើងសំណួរចម្បងមួយថា៖ តើអំណាចនៃលិខិតផ្អាក មានប្រសិទ្ធភាពប៉ុណ្ណា បើមិនត្រូវបានគោរពអនុវត្ត?

តាមច្បាប់ស្ដីពីសំណង់ ការសាងសង់គ្រប់ប្រភេទ ត្រូវតែមានការអនុញ្ញាតជាមុន និងគោរពតាមបទប្បញ្ញត្តិបច្ចេកទេស ដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការមិនគោរពច្បាប់ មិនត្រឹមតែបង្កហានិភ័យដល់អ្នករស់នៅជុំវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសំណង់ទូទៅផងដែរ។

ករណីយ៍នេះមហាជនលើកឡើងថា ប្រសិនបើមានការអនុវត្តច្បាប់មិនស្មើភាព ឬមានភាពអសកម្មពីសមត្ថកិច្ច វាអាចនាំឲ្យកើតមានគំរូអវិជ្ជមាន ដែលប៉ះពាល់ដល់ការគោរពច្បាប់ជាសាធារណៈ។តើលោកគួចចំរើនអភិបាលខេត្តកណ្តាលបានដឹងទេ?។

សំណួរដែលនៅតែចាំចម្លើយ គឺ៖ តើច្បាប់ស្ដីពីសំណង់ នឹងត្រូវអនុវត្តយ៉ាងដូចម្តេច ប្រសិនបើការបំពាននៅតែបន្តដោយគ្មានការចាត់វិធានការតឹងរឹង?។ពាក់ព័ន្ធករណីសំណង់អគារឃ្លាំងមួយ មានឈ្មោះ «ឈុន គា»​ កំពុងសាងសង់បំពានលិខិតផ្អាកការដ្ឋាន​ខាងលើ មហាជនបានស្នើដល់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាលមេត្តាចាត់មន្ត្រីជំនាញចុះស្រាវជ្រាវ ស៊ើបអង្កេត និងមានវិធានការតឹងរ៉ឹងចំពោះក្រុមអ្នកមិនគោរពច្បាប់ស្ដីពីសំណង់ផង៕a chhun kea a chhun kea1 a chhun kea2