» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 336 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095251 នាក់

បន្ទាប់ពី​ឥណ្ឌូណេស៊ី​ប្រកាសអាសន្ន​សម្តេច​តេ​ជោ​ប្រាប់​ភារធារី​ស្ថានទូត​អាមេរិក​ថា​ល្បែង​អន​ឡាញ​ពិបាក​បង្ក្រាប​ទាល់តែ​មានការ​សហការ​ដើម្បី​ទប់ស្កាត់​


​ភ្នំពេញ​៖ នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកស្រី ប្រៃ​ហ្គេ​ត អែល​វ៉ក​ឃឺ​រ (Bridgette L. Walker) ភារធារី​ស្តីទី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ បាន​ជួប​ពិភាក្សាគ្នា​លើ​កិច្ចការងារ​មួយចំនួន នៃ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក​។​a hun usa ambassy 

​ក្នុងនោះដែរ​លោកស្រី ប្រៃ​ហ្គេ​ត អែល​វ៉ក​ឃឺ​រ បាន​ចែករំលែក​នូវ​ការព្រួយបារម្ភ អំពី​បទល្មើស​ឆបោក​អន​ឡាញ ដែល​ជះឥទ្ធិពល​មិនល្អ​ដល់​បរិយាកាស​វិនិយោគ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​នៅក្នុង​តំបន់​។​
​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជម្រាបជូន​ដល់​លោកស្រី​ថា បទល្មើស​អន​ឡាញ​មាន​ទម្រង់ និង​លក្ខណៈ​ស្មុគស្មាញ និង​បំលាស់​ទី​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ ដែល​នេះ ទាមទារ​ការយកចិត្ត​ទុកដាក់ និង​កិច្ចសហប្រតិបត្តិការ​តំបន់ ដើម្បី​ទប់ស្កាត់​បទល្មើស​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បាន​ពង្រីក​ការយកចិត្តទុកដាក់​វិសាលភាព និង​ពង្រឹង​យន្តការ​ទប់ស្កាត់​បន្ថែម​លើ​បទល្មើស​អន​ឡាញ​នេះ​។​

​សូមបញ្ជាក់ថា​ថ្មី​ទាក់ទង​ល្បែង​អន​ឡាញ​នៅ​ប្រទេស​កម្ពុជា​នេះដែរ​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី​បាន​ឲ្យ​ដឹង​ពី​និន្នាការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ពលរដ្ឋ​ឥណ្ឌូនេស៊ី ចូលរួម​ពាក់​ព​ន្ធ័​បញ្ហា​ល្បែង​អន​ឡាញ នៅ​កម្ពុជា​។ ប្រភពពី​សារព័ត៌មាន The Jakarta Globe​បាន​ឲ្យ​ដឹងថា​៖ លោក​ជូ​ថា​នូ​ហ្គ្រា​ហា​( Judha Nugraha )​ប្រធាន​នាយកដ្ឋាន​ផ្នែក​គាំពារ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​បានបញ្ជាក់​ក្នុង​សន្និសីទកាសែត​មួយ នា​ថ្ងៃទី​១៦​ធ្នូ​ថា​ផ្អែកទៅលើ​របាយការណ៍​ដែល​ផ្តល់​ដោយ​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា ពលរដ្ឋ​ឥណ្ឌូណេស៊ី​ដែលមាន​វត្ត​មាននៅ​កម្ពុជា​ជាច្រើន បាន​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ នៅក្នុង​ឧស្សាហកម្ម​ល្បែង​អន​ឡាញ​។

មន្ត្រី​ឥណ្ឌូណេស៊ី​ខាងលើ​បាន​ឲ្យ​ដឹងថា ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​ដោះស្រាយ​ករណី​ផ្លូវច្បាប់​របស់​ពលរដ្ឋ​ឥណ្ឌូណេស៊ី​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៤​នេះ ចំនួន​២៣២១​ករណី ក្នុងនោះ ១៧៦១​ករណី ឬ​ស្មើនឹង ៧៧% ទាក់ទង​នឹង​ការបោកប្រាស់​អន​ឡាញ​។ ប្រធាន​នាយកដ្ឋាន​គាំពារ​ពលរដ្ឋ​ឥណ្ឌូណេស៊ី លោក Judha Nugraha និយាយ​មិន​លាក់​ថា ការណ៍​នេះ​កំពុង​ធ្វើឱ្យ​ឥណ្ឌូណេស៊ី​កាន់តែ​ឈឺក្បាល​ពី​បញ្ហា​ល្បែង​អន​ឡាញ​របស់​ប្រជាជន​ខ្លួន​។​

​របាយការណ៍​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បានបង្ហាញ​ថា ប្រសិនបើ​គ្មាន​ចំណាត់ការ​ដ៏​មាន​ប្រសិទ្ធភាព​ទេនោះ ចរន្ត​លុយ​ហូរ​ចូលទៅក្នុង​ល្បែង​អន​ឡាញ​ក្នុង​ឆ្នាំ​២០២៤​នេះ​នឹង​កើនឡើង​ដល់​ទៅ​ជាង ៦១​ពាន់​១៧៨​លាន​ដុល្លារ (៩៨១ ពាន់​ពាន់​លាន Rupiah) ហើយ​ទឹកប្រាក់​ដ៏​ច្រើន​នេះ ភាគច្រើន​ទំនងជា​ត្រូវ​ហូរ​ចូលទៅ​ប្រទេស​កម្ពុជា និង​ថៃ​។​​របាយការណ៍​របស់​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​នៅ​កម្ពុជា​បានបង្ហាញ​ថា ក្នុង​ឆ្នាំ​២០២៣ ចំនួន​ពលរដ្ឋ​ឥណ្ឌូណេស៊ី​រងគ្រោះ ដែល​ស្ម័គ្រចិត្ត​ចុះបញ្ជី​នៅ​ស្ថានទូត​បាន​កើនឡើង​ចំនួន ៦៣៨% ដែល​ភាគច្រើន​មាន​ពាក់ព័ន្ធ​នឹង​ការបន្លំ​បោកប្រាស់​អន​ឡាញ និង​ល្បែង​អន​ឡាញ​។​

​ឥណ្ឌូណេស៊ី​បាន​កត់សំគាល់ឃើញ​ពលរដ្ឋ​របស់ខ្លួន​កាន់តែច្រើន​មក​រស់នៅ និង​ធ្វើការ​នៅ​កម្ពុជា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ជាក់ស្តែង អ្នក​មក​ចុះឈ្មោះ​នៅ​មក​ស្ថានទូត​បាន​កើនឡើង​ពី​ចំនួន ២៣៣២​នាក់ ក្នុង​ឆ្នាំ​២០២០ ទៅ​ចំនួន ១៧ ២១២​នាក់​នៅក្នុង​ឆ្នាំ​២០២៣​។ ប៉ុន្តែ​មន្ត្រី​គាំពារ​ពលរដ្ឋ​ឥណ្ឌូណេស៊ី​បានលើកឡើង​ពី​តួលេខ​ខុសគ្នា​ដាច់ស្រឡះ រវាង​តួលេខ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ចំនួន​ពលរដ្ឋ​ឥណ្ឌូណេស៊ី ទៅ​ចុះឈ្មោះ​នៅ​ស្ថានទូត​។ ចំនួន​ពលរដ្ឋ​ឥណ្ឌូណេស៊ី​រស់នៅ​កម្ពុជា​ដែល​ចុះឈ្មោះ​នៅ​ស្ថានទូត​ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា មាន​ប្រមាណ ១៧ ២១២ ខុសគ្នា​ដាច់​ពី​របាយការណ៍​របស់​អា​ជ្ញា​ធរ​អន្តោប្រវេសន៍​កម្ពុជា​ដែលថា ពលរដ្ឋ​ឥណ្ឌូណេស៊ី​ដែលមាន​បណ្ណ​ស្នាក់នៅ​កម្ពុជា មាន​ចំនួន​ដល់​ទៅ ៨៩ ០០០​នាក់​។​

​ទាក់ទង​ល្បែង​អន​ឡាញ​នៅ​កម្ពុជា​នេះដែរ ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​ដាក់ចេញ​យន្តការ​ក្តៅ ដោយ​ដាក់​ឱសានវាទ​ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ផ្សព្វផ្សាយ និង​ការធ្វើ​អាជីវកម្ម​ល្បែង​អន​ឡាញ​ខុសច្បាប់​ត្រឹម​ថ្ងៃទី​១០​ធ្នូ ហើយ​អាជ្ញាធរ​ត្រូវ​ចុះ​ចាត់ការ​អាជីវកម្ម​ល្បែង​អន​ឡាញ​ខុសច្បាប់​នៅតាម​មូលដ្ឋាន​ចាប់ពី​ថ្ងៃទី​១១​ធ្នូ​។ តែ​គេ​មិនទាន់​ឃើញ​មានការ​បង្ហាញ​លទ្ធផល​នៃ​ការបង្ក្រាប​ល្បែង​អន​ឡាញ​តាម​បទបញ្ជារ​របស់​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ ៕a game online a game online1 a heng sithy2 a hun usa ambassy1 

​