» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5023 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100790 នាក់

បញ្ជូនមន្ត្រីស្រវឹងបើកឡានបុករះសម្លាប់មនុស្ស៤នាក់និងខូចឡានពីរគ្រឿងម៉ូត៤គ្រឿងទៅតុលការ

ភ្នំពេញ​៖​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៤ ថា ជន​ដែល​បើកបរ​រថយន្ត​ទាំង​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​បង្ក​គ្រោះថ្នាក់​ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន ៤​នាក់ និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ៤​នាក់​នោះ ពេលនេះ​សមត្ថកិច្ច​បាន​បញ្ជូនទៅ​តុលាការ​ដើម្បី​អនុវត្តតាម​និតិ​វិធី​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២៣​។a car hit4 

​បើតាម​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ព្រលប់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៤ មានឈ្មោះ នាង សំ​អូន ភេទ​ប្រុស ជា​មន្ត្រី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា ករណី​គ្រោះថ្នាក់​នោះ បណ្តាលមកពី​អ្នកបើកបរ​ល្បឿន​លឿន ធ្វេសប្រហែស ខ្ជះខ្ជាយ រួម​នឹង​ង​ស្ថាន​ភាពស្រវឹង ដែលមាន​អត្រា​ជាតិ​អាល់កុល ០,៥៤​ភាគរយ​។

​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បាន​បន្តថា​ក្នុងនាម​អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​លើ​ដងផ្លូវ​ត្រូវគោរព​ច្បាប់ និង​មានការ​យោគយល់​គ្នា​។ អ្វីដែល​ជាការ​ប្តេជ្ញា​រប​ស់ ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​វិធានការ​ច្បាប់​ដ៏​ត​ងឹ​រឹង និង​ម៉ឺងម៉ាត់ ចំពោះ​អ្នកបើកបរ​ទាំងឡាយ​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នកដទៃ ដោយ​គ្មាន​ការលើកលែង​ជាដាច់ខាត​។

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨:៤០​នាទី នៅ​ចំណុច​ស្តុ​ប​ស្ពាន​ឫស្សីកែវ ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក Ford Ranger ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរ​ដោយ​ឈ្មោះ នាង សំ​អូន ភេទ​ប្រុស មុខរបរ​មន្ត្រី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០A ផ្លូវ​លេខ​២១០ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹង​បន្តថា នៅ​មុនពេល​កើតហេតុ​នៅ​ចំណុច​ទីតាំង​ខាងលើ​កំពុង​មានការ​មមាញឹក​ចរាចរណ៍ ខណៈ​រថយន្ដ​នឹង​ម៉ូតូ​ជាច្រើន​គ្រឿង​ឈប់​រង់ចាំ​ស្ដុ​ប ភ្លាមៗ​ស្រាប់​តែមាន​រថយន្ត​ម៉ាក Ford Ranger មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AZ-5854 ធ្វើដំណើរ​ចុះ​ពី​ស្ពាន​ឬ​ស្សី​កែវ ក្នុងទិសដៅ​ពី​កើតមក​លិច ដោយ​ល្បឿន​យ៉ាង​លឿន​មក បុក​រះ​ម៉ូតូ និង រថយន្ដ​ពេញទំហឹង​ជាច្រើន​គ្រឿង បណ្ដាលឱ្យមាន​មនុស្ស​ដេក​ដួល​រដូករណែល​ពេញ​ផ្លូវ ខ្លះ​កៀប​ជាប់​ក្រោម​រថយន្ដ​។​យានយន្ត​រងគ្រោះ​មាន​ចំនួន​២​គ្រឿង​(​រថយន្ត​ម៉ាក Lexus NX២០០T, រថយន្ត​ម៉ាក Toyota Vitz) និង​ម៉ូតូ​ចំនួន ៤​គ្រឿង​(​ម៉ូតូ​ម៉ាក Honda Click, ម៉ូតូ​ម៉ាក Honda Beat, ម៉ូតូ​ម៉ាក Honda Dream, ម៉ូតូ​ម៉ាក Honda Scoopy) សរុប​ចំនួន ៦​គ្រឿង បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​នៅ​កន្លែងកើតហេតុ ៤​នាក់ (​ស្រី​៣​នាក់​) និង​រងរបួស​ធ្ងន់​ស្រាល​ចំនួន ៤​នាក់ ត្រូវ​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​មែត្រ​។​

​ម៉ូតូ​ម៉ាក Honda Click ពណ៌​ស ពាក់​ផ្លាកលេខ បាត់ដំបង 1AP-7471 បើកបរ​ដោយ​ឈ្មោះ (​មិន​ស្គាល់​អត្តសញ្ញាណ ស្រី​២​នាក់​) រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​
​។​ម៉ូតូ​ម៉ាក Honda Beat ពណ៌​ស​-​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ 1KG-7548 បើកបរ​ដោយ​ឈ្មោះ ហ៊​ន ឧស្សាហ៍ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​អ្នករួមដំណើរ​ជា​ស្ត្រី​ពីរ​នាក់ សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

ម៉ូតូ​ម៉ាក Honda Dream ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ពោធិ៍សាត់ 1J-3821 បើកបរ​ដោយ​ឈ្មោះ ង៉ែត ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត មាន​ទីលំនៅ​ខេត្តពោធិ៍សាត់ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។​​។​ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ស ពាក់​ផ្លាកលេខ បើកបរ​ដោយ ឈ្មោះ តុល បញ្ញា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ល​ក់​គ្រឿងសំណង់ និង​ឈ្មោះ ពេ​ជ សុ​ផា​ឡែ​ន ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ភូមិ​ព្រែ​ករាំង សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​ស្លាប់​ទាំង​២ នៅ​កន្លែងកើតហេតុ​)​។​a car hit kill a car hit a car hit1 a car hit2 
​