» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5200 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100967 នាក់

ហ៊ុន​ម៉ា​នី​៖​ទង្វើ​របស់លោក​មិនគួរ​មាន​ឈាម​ជា​ខ្មែរ​ទេ​!

 

​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​នី​តំណាងរាស្ត្រ​និង​ជា កូនប្រុស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក​ទង្វើ​ប្រមាថ​មកលើ​សម្ដេច​តេ​ជោ​(​គប់​ស្បែកជើង​) បង្កឡើង​ដោយ​ពួក​ជ្រុលនិយម ជា​រឿង​ដែល​មិនអាច​បន្ធូរបន្ថយ ឬ​សម្រាល​ទោសកំហុស​បាន​នោះទេ​!​។​a hun many ushoe 

​តាមរយៈ​ហ្វេ​ប៊ុ​កលោក ហ៊ុន ម៉ា​នី ដែលជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ បានបញ្ជាក់​នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ​ថា «​ទង្វើ​ដែល​ប្រមាថ​មកលើ​ពុក មកលើ​នាយករដ្ឋមន្ត្រី មកលើ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ទង្វើ​ដែល​មិនអាច​ទទួលយក​បានជា​ដាច់ខាត​។ ទង្វើ​នេះ ពួកយើង​ទាំងអស់គ្នា ជា​សមាជិក​គណបក្ស និង​ជា​ប្រជាជន​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មិនអាច​បន្ធូរបន្ថយ ឬ​សម្រាល​ទោសកំហុស​ដល់​ពួក​ជ្រុលនិយម​ទាំងអស់​នោះបានទេ​។ ពួកយើង​ត្រូវ​ចាំ និង​មិនត្រូវ​ភ្លេច​ចរិត​ជ្រុលនិយម​របស់​ពួក​នេះឡើយ​។ អស់លោក​ក៏ត្រូវ​ចាំ​ថា អ្នកណា​ធ្វើ អ្នកនោះ​ទទួល​»​។​

​សំណេរ​របស់លោក ហ៊ុន ម៉ា​នី គឺ​សម្ដៅ​ដល់​ជន​អគតិ​ម្នាក់ ដែល​បានធ្វើ​សកម្មភាព​ប្រមាថ​មកលើ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ពេល​កំពុង​ទទួល​នូវ​ការស្វាគមន៍​ពី​អ្នកគាំទ្រ នាទី​ក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយបាន​យក​ស្បែកជើង​បោះ​សម្ដៅ​រក​សម្ដេច​ពេល​កំពុង​ទទួល​ជួប​ប្រជាពលរដ្ឋ​ដែលជា​អ្នកគាំទ្រ​សម្តេច​។​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាស៊ាន ត្រូវបាន​អញ្ជើញ​ជា​ផ្លូវការ​ពី​មេដឹកនាំ​អាមេរិក មិនគួរណា​មាន​ជន​ថោកទាប និង​អគតិ​ខ្មែរ​-​អាមេរិកាំង​ម្នាក់នេះ​ធ្វើ​ទង្វើ​ដ៏​ស្មោគគ្រោក​បែបនេះ​ឡើយ​! ។ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​បន្ទោស​ចំពោះ​អ្នកទទួលខុសត្រូវ​ផ្នែក​សន្តិសុខ​របស់​អាមេរិក​មិនគួរណា​បណ្តែតបណ្តោយ និង​មិន​ចាត់ការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ថោកទាប​នេះ​សោះ​! ប៉ុន្តែ​ទាន់ហន់ ព្រះ​ជួយ​មិន​រួច​ទេ សូម្បីតែ រក​ស្បែកជើង ក៏​អត់​បាន​មកវិញ​ដែរ​។​

យ៉ាងណា​បុរស​ដែល​គប់​ស្បែកជើង​ដើម្បី​បង្ក​ឲ្យ​មាន​ការចាប់​អារ​មណ៍​នេះ មាន​ពាក់​ផ្លាក​ដែលជា​ក្រុម​ដែល​មក​គាំទ្រ​សម្តេច​តេ​ជោ​ផងដែរ​ដែលជា​ប្រការ​បង្ក​ឲ្យ​មានការ​ងឿងឆ្ងល់​ថា​ហេតុអ្វី​បានជា​អ្នករៀបចំ​មិន​ប្រុង​ប្រ​យ​ត្ន័​?៕a hun many us 

​