» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3845 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099612 នាក់

ចៅហ្វាយខេត្ត​ចុះ​ផ្ទាល់​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​ខុសច្បាប់​នៅលើ​ភ្នំ​បា​យ៉ង់​កោ ស្រុ​កី​រី​វង់​


​តាកែវ​៖ អភិបាល​ខេត្តតាកែវ លោក វ៉ី សំណាង នា​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​ដឹកនាំ​ដោយផ្ទាល់​នូវ​កម្លាំងចម្រុះ មាន​នគ​បាល យោធា និង​កងរាជអាវុធហត្ថ ចុះ​កាប់បំផ្លាញ​ដំណាំ​កញ្ឆា​ខុស​ដែល​ក្រុម​ជនខិលខូច​លួច​ដាំ​ខុសច្បាប់​នៅតាម​ជម្រាលភ្នំ​បា​យ៉ង់​កោ ស្ថិតនៅ​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់​។​a takeo1 

​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​កាប់បំផ្លាញ​ទីតាំង​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​ចំនួន​៧​ទីតាំង ស្មើនឹង​ជាង​៣​ពាន់​ដើម នៅលើ​ផ្ទៃដី​ជាង​១​ពាន់​ម៉ែត្រការ៉េ ព្រមទាំង​បាន​បំផ្លាញ​អាងទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​កញ្ឆា​ចំនួន​៦​អាងទឹក​ទៀត​។​​លោក​អភិបាល​ខេត្តតាកែវ​ក៏បាន​ណែនាំ​ដល់​សមត្ថកិច្ច ជាពិសេស​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ត្រូវ​តាមដាន​ឃ្លាំមើល​ឱ្យបាន​ញឹកញាប់ និង​បន្ត​ចុះ​ពិនិត្យមើល​ដល់ទី​តាំង ដើម្បី​ធ្វើយ៉ាងណា​បង្ក្រាប​ឱ្យអស់​នូវ​ការ​លួច​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​នេះ​នៅតាម​ជម្រាលភ្នំ​បា​យ៉ង់​កោ​។​​សូម​បញ្ចាក់​ថា​នៅ​តាកែវ​ការដាំ​កញ្ឆា​មិនមែនជា​លើក​ទី​១​ទេ​។​

​ជាក់ស្តែង​នៅ​ស្រុក​គី​រី​វង្ស​ដដែល​កាលពី ទី​១៦ ខែ​កុ​ម្ភះ​ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ចំនួន​១០​នាក់ ឡើង​ភ្នំ​បង្ក្រាប​ករណី​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​ចំនួន​០២​ទីតាំង នៅ​ចំណុច​លើ​ភ្នំ​ទទឹង ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ព្រៃ​អំពក ស្រុក​គីរីវង់ ខេត្តតាកែវ​សរុប​ចំនួន​១២​រង លើ​ផ្ទៃដី ៨០​ម៉ែត្រការ៉េ ស្មើនឹង​កញ្ឆា ១០៥៥​ដើម ។​កម្លាំង​សមត្ថកិច្ច​យើង​បាន​កាប់បំផ្លាញ និង​ដុត​កំទេចចោល​អាងទឹក​ចំនួន ០២​អាង ដែរ​តែ​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់រ​ក​មិនឃើញ​ទាល់​ថ្ងៃនេះ​។​គេ​មិនដឹងថា​តើ​កញ្ឆា​ដែល​លួច​ដាំ​នៅ​តាកែវ​បាត់ដំបង​មណ្ឌល​គី​រី​នាពេល​កន្លងមក​នាំទៅ​លក់​ឯណា​នោះ​ទេព​ឡ​សម​ត្ត​កិច្ច​គ្មាន​សម​ត្តភាព​ចាប់​ឈ្មួញ​បាន​។​

​សូមបញ្ជាក់ថា​នៅ​ប្រទេស​ថៃ​ដំណាក​ញ្ឆា​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ដោយ​ស្របច្បាប់​នៅ​ឆ្នាំ​២០២២​។ ដំបូង​គេ​និយាយថា វា​នឹងត្រូវ​បានអនុញ្ញាត​ឱ្យប្រើ​ប្រាស់​សម្រាប់តែ​ផ្នែក​វេជ្ជសាស្ត្រ​ប៉ុណ្ណោះ ក៏ប៉ុន្តែ​នៅក្នុង​ការអនុវត្ត​ជាក់ស្តែង នៅតាម​ទីផ្សារ​នានា​នៅតែ​មិនមាន​ច្បាប់​គ្រប់គ្រង​ដែល​ជំរុញឱ្យមាន​ប្រតិកម្ម​ជា​សាធារណៈ និង​ការព្រួយបារម្ភ​អំពី​ការប្រើប្រាស់​ខុស​ផងដែរ​។​ឡូ​វ​រដ្ឋាភិបាល​ក៏​មិន​បិត​ដែរ​បើទោះជា​មានមតិ​ខ្លះ​ទាំ​ម​ទា​ឲ្យ​បិទ​វិញ​ក៏ដោយ​៕a takeo a takeo4 a takeo5 a takeo6 


​