» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 719 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095634 នាក់

បរិស្ថាន​ទាមទា​អាជ្ញា​ខេត្ត​ព្រះ​វិ​ហ៊ា​រ​ស្វែងរក​អ្នក​ដុត​ស្ពាន​មក​ដាក់ទោស​តែ​ខេត្ត​ថា​ភ្លើងព្រៃ​ឆេះ​តើ​គ្មាន​អ្នកណា​ដុត​ទេ​!

 


​ព្រះ​វិ​ហ៊ា​៖​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​បាន​ប្រាប់​កាសែត​តាម​ទូរស័ព្ទ​ថា​ស្ពានឈើ​ដែល​ឆេះ​នៅ​ចន្លោះ​ភូមិ​សុច និង​ភូមិ​ត្រពាំង​ធ្លក ឃុំ​ស្ដៅ ស្រុក​សង្គម​ថ្មី​គឺ​ដោយ​ភ្លើង​ឆេះ​ព្រៃ ពេលនេះ​ខេត្ត​អាច​ម្ចាស់ការ​ខ្លួនឯងបាន​ក្នុងការ​ស្ថាបនា​ស្ពាន​នេះ​ឡើងវិញ​។​a ben bri1 

​ឯ​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ ថា មន្ទីរ​បាន​ត្រៀម​ស្ថាបនា​ស្ពាន​ចំនួន​៣​កន្លែង​តាម​បណ្ដោយ​ផ្លូវលំ​សហគមន៍​នេះ ហើយ​ស្ពាន​ដែល​ឆេះ​នេះ មិនមែនជា​ស្ពាន​ចូលទៅ​ផ្ទះ​លោក បេន នោះទេ ព្រោះ​ត្រូវ​ឆ្លងកាត់​ភូមិ​២​ទៀត​។ ការស្ថាបនា​ស្ពាន​នៅ​តំបន់​នោះ ក៏មាន​ការចូលរួម​ពី​ខាង​មន្ទីរ​បរិស្ថាន​ផងដែរ ក្នុងការ​ផ្គត់ផ្គង់​ឈើ ដើម្បី​សាងសង់ ហើយ​បន្ថែម​លើ​នេះ​មន្ទីរ​សាធារណការ​ក៏បាន​ស្នើសុំ​ទៅ​លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង​សាធារណការ តាមរយៈ​លោក គង់ វិមាន អនុរដ្ឋលេខាធិការ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង ដើម្បី​ជួយ​ផ្គត់ផ្គង់​ដែក​ស្ពាន​បន្ថែមទៀត ដើម្បី​សាងសង់​ស្ពាន​ទាំងនេះ​ឱ្យមាន​គុណភាព​ស្ពាន​កាន់តែ​រឹងមាំ និង​ងាយ​ចរាចរណ៍​ឆ្លងកាត់ ហើយក៏​ទទួលបាន​ការឯកភាព​ហើយ​ដែរ​។​

​សូម​បញ្ជាក់ដែរថា​ករណីយ៍ភ្លើងឆេះស្ពាន់នេះក្រសួងបរិស្ថាន​បានប្រកាសថា​នឹង​សម្របសម្រួល ចូលរួម​គាំទ្រ​ផ្តួចផ្តើម​កសាង​បេតុង​ជំនួស​ស្ពានឈើ​២​កន្លែង ដែល​ត្រូវបាន​ភ្លើង​ឆេះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ភ្នំ​ពក ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។ ស្ពានឈើ​ទាំង​២​កន្លែង​ដែល​ត្រូវបាន​ឆេះ​ក្នុង​ខែកុម្ភៈ​នេះ គឺជា​ច្រកចេញ​ចូលទៅ​ដែនជម្រកសត្វព្រៃ តំបន់ភ្នំ​ត្នោត​។

ក្រសួង​រិ​ស្ថាន​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ BeeTreed ដែលមាន​លោក បេន ដាវី​ស ជនជាតិ​អាមេរិកកាំង​ជា​តំណាង​ដើម្បី​ចូលរួម​គ្រប់គ្រង និង​អភិរក្ស​តំបន់​នោះ​។ នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន ឱ្យដឹង​នៅ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​។​​សប្បុរជន​ដែលមាន​សមានចិត្ត​ចូលរួម​ជួយ​កសាង​ស្ពានបេតុង​ក៏ដូចជា ជួយ​គាំទ្រ​ដល់​ក្រុមគ្រួសារ​លោក បេន ដាវី​ស នៅពេលនេះ​រួមមាន​លោក​ឧកញ៉ា ស្រី ចាន់ថន លោក​ឧកញ៉ា ហ៊ុន ជា រួម​នឹង​សប្បុរសជន​ផ្សេងទៀត​។

​សប្បុរសជន​ផ្សេងទៀត ដែលមាន​សមានចិត្ត​ស្រឡាញ់​ធនធានធម្មជាតិ និង​ការងារ​អភិរក្ស​នៅ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ភ្នំ​ពក អាច​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន ក្នុង​ការងារ​នេះ​។ លោក នេត្រ ភក្ត្រា​ឲ្យ​ដឹងថា តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ភ្នំ​ពក ដែល​ស្ថិតនៅ​ក្នុងស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ និង​ខេត្ត​សៀម​រាម មាន​ទំហំ​ផ្ទៃដី​សរុប ៤២ ០៩៧ ហិកតា​ដែល​ក្នុងនោះ​លោក បេន ដាវី​ស បានទទួល​ការអនុញ្ញាត​ពី​ក្រសួងបរិស្ថាន គ្រប់គ្រង និង​អភិរក្ស​លើ​ផ្ទៃដី​ចំនួន​ជាង​៧​ពាន់​ហិកតា ដែលមាន​សក្តានុពល​ធ​ន​ធាន​ធម្មជាតិ និង​ជីវៈចម្រុះ​ច្រើន​ប្រភេទ​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានឱ្យដឹងថា ទន្ទឹមនឹង​ផ្តល់​កិច្ចសហការ​អភិរក្ស​ធ​ន​ធាន​ធម្មជាតិ​នៅ​តំបន់​នោះ ក្រសួងបរិស្ថាន​តាមរ​យៈ​មូលនិធិ​បរិស្ថាន និង​សង្គម​បានផ្តល់​កញ្ចប់​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល ៥​ឆ្នាំ ដោយបាន​ចាប់ផ្តើម​អនុវត្ត​ពី​ដើមឆ្នាំ​២០១៩​មក ដើម្បី​លោក បេន ដាវី​ស ប្រើប្រាស់​ក្នុង​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត ភ្នំ​ពក​នេះ​។​

​យោងតាម​របាយការណ៍​ពី​ក្រសួងបរិស្ថាន នៅក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយនេះ ស្ពាន​ចំនួន​៤ ត្រូវបាន​ភ្លើង​ឆេះ​បំផ្លាញ​ដែល​ស្ពាន​នីមួយៗ​មាន​ប្រវែង​ប្រមាណ​៥០ ម៉ែត្រ ឬ​វែង​ជាង​នេះ​ក្នុងនោះ​ស្ពានឈើ​ចំនួន​២ ត្រូវបាន​លួច​ដុត​នៅក្នុង​ខែកុម្ភៈ ឆ្នាំ ២០២០ នេះ​។ លោក រដ្ឋលេខាធិការ​កនរ​សួង រិ​ស្ថាន សូម​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត ស្វែងរក​មូលហេតុ​ឱ្យបាន​ច្បាស់លាស់​នៃ​ការឆេះ​ស្ពាន​នេះ ហើយ​បើ​មាន​អ្នក​លួច​ដុត ត្រូវ​ស្វែង​រកមុខ​ជនខិលខូច​ដែល​លួច​ដុត​ស្ពានឈើ​នេះ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​

ផ្ទុយទៅវិញ​ខាង​អាជ្ញាធរខេត្ត​ព្រះវិហារ​ប​ញ្ជា​ក់ថា ពុំមាន​ការដុត​ព្រៃ​ណាមួយ​កើតឡើង​ទេ ហើយ​រវាង​លោក បេន និង​អាជ្ញាធរ គឺ​បាន​ទំនាក់ទំនង​គ្នា​ជាប់​រហូតមក​ក្នុង​កិច្ចការពារ​ព្រៃឈើ និង​សហគមន៍​នៅ​តំបន់​នោះ​?​។ a ben bri2 a ben bri3 a ben bri4 a ben bri5 a ben bri7 a ben bridge 
​