» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 351 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095266 នាក់

ឃុំ​នាយ​ទា​ហ៊ាន​និង​មនុស្ស​៣​នាក់​ជាប់​ពាក់​ព​ន្ធ័​និង​ការ​ក្លែង​ត្រា​និង​ហត្ថលេខា​នាយករដ្ឋមន្ត្រី​យក​ដី​នៅ​ឃុំ​ព្រែកតាទែន​

 

​ខេត្តកណ្តាលៈ​ចាប់ខ្លួន​ផ្កាយ​បី​យោធា និង​បក្ខពួក​ចំនួន ៣​នាក់ ពាក់ព័ន្ធ​ករណី​ក្លែង​ហត្ថលេខា និង​ត្រា របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ធ្វើលិខិត ស​.​ជ​.​ណ ពាក់ព័ន្ធ​ដី​ទំហំ ៨.៦០​ហិកតា ស្ថិតនៅ​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ក្នុងតម្លៃ ១​លាន ៥​សែន​ដុល្លារ​។a fake genarala

​ជនសង្ស័យ​ទាំង អស់​ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្តាល​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ នេះ ដោយ​តុលាការ​បានសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​។​
​ជនសង្ស័យ​០៤​នាក់​ដែល​ចាប់​ខ្លួប​រួមមាន​:១.​ឈ្មោះ យ៉ែម សារឿន ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។​២.​ឈ្មោះ សួន ផល្លី ហៅ ប្រឹម​ប្រិ​យ៍ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ព្រៃ​ដើម​ថ្នឹង​៣ ឃុំ​ព្រៃ​ដើម​ថ្នឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​៣.​ឈ្មោះ មាស ភូ​រិន្ទ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្បាល​ទំនប់ សង្កាត់​​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

៤.​ឈ្មោះ​យ៉ាន់ ចំណាប់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិក សង្កាត់​ច្រាំង​ចម្រេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​
​វត្ថុតាង​ដកហូត​រួមមាន : អាវ​យោធា​ដៃខ្លី ដែលមាន​ផ្លាកឈ្មោះ ឧ​.​យ៉ាន់ ចំណាប់ និង​ឋានន្តរស័ក្តិ​ផ្កាយ​៣ ០១​គូរ​។​ទូរ​សព្ទ​ដៃ ០៧​គ្រឿង រថយន្ត ០៤​គ្រឿង (Land Cruiser ០១​គ្រឿង Lexus 330 ០២​គ្រឿង និង​Mercedes ០១​គ្រឿង​) អាវុធខ្លី ០១​ដើម និង​ឯកសារ​វត្ថុតាង​មួយចំនួន​។​
​ជនជាប់ចោទ​ទាំង ៤​នាក់ ត្រូវបាន​លោក​រស់ ផុន​ចាន់​និមល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​រួម​ឈ្មោះ​យ៉ាន់ ចំណាប់ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យរ​បស់​តុលាការ​ពីបទ​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង (​ក្លែង​លិខិត ក្លែង​ហត្ថលេខា និង​ត្រា​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​) ប្រើប្រាស់​នូវ​ឯកសណ្ឋាន​ជាអាទិ៍ ដែលមាន​ភាព​ប្រហាក់ប្រហែល​និង​យោធា និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។

​ឈ្មោះ សួន ផល្លី , ឈ្មោះ យ៉ែម សារឿន ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​។​​ឈ្មោះ មាស ភូ​រិន្ទ ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិត្យ​ពីបទ​សមគំនិត​ក្នុង​អំពើ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​.​។​

​ឈ្មោះ យ៉ាន់ ចំណាប់ បានឱ្យដឹងថា នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ខ្លួន​បានទទួល​ការពឹង​ពាក់​ពី​ឈ្មោះ សួន ផល្លី រត់ការ​រឿង​ដីធ្លី​របស់​ប្រជាជន ៣១​គ្រួសារ​ដែល​ស្ថិតនៅ​ចំណុច​បឹង​ក​ញ្ច្រាំ ទំហំ ៨.៦០​ហិកតា នៅ​ភូមិ​ស្លែ​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ធ្វើ ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​ដោយ​ឈ្មោះ សួន ផល្លី សន្យាថា នឹង​ឱ្យប្រាក់​ទៅ​ខ្លួន ៥០.០០០$ ក្រោយពី​ធ្វើបាន​សម្រេច តែ​ខ្លួន​បាន​ទារលុយ​មុន​ចំនួន​១០.០០០$ ។ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ឈ្មោះ សួន ផល្លី បាន​ទូរស័ព្ទ​ណាត់​ខ្លួន​ទៅ​ជួប​នៅ​ហាង​កាហ្វេ​ដដែល និង​បានប្រគល់​ប្រាក់​ចំនួន ១០.០០០$ ទៅឱ្យ​ខ្លួន​ដើម្បី​រត់ការ​។​

​បន្ទាប់មក​ខ្លួន​ក៏បាន​ទៅ​ជួប​អ្នក​កាត់ត​ឯកសារ ដែល​ស្គាល់គ្នា​នៅ​ហាង​កាហ្វេ​មួយកន្លែង ដើម្បី​ឲ្យ​កាត់ត​ឯកសារ​ធ្វើ ស​.​ជ​.​ណ ដោយ​ព្រមព្រៀងគ្នា​ក្នុងតម្លៃ ១០០$​។ ដល់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ អ្នក​កាត់ត​បាន​ផ្ញើ​រូបភាព​លិខិត​បង្គាប់ការ គ្មាន​លេខ គ្មាន​ត្រា គ្មាន​ហត្ថលេខា មកឱ្យ​ខ្លួន​។ ខ្លួន​ក៏​ផ្ញើ​បន្តទៅ​ឱ្យឈ្មោះ សួន ផល្លី​មើល​។ ក្រោយពី​ព្រមព្រៀងគ្នា​លើ​ខ្លឹមសារ​ហើយ ខ្លួន​ក៏បាន​ឱ្យ​អ្នក​កាត់ត នោះ​ធ្វើលិខិត​បង្គាប់ការ ដោយមាន​លេខ ឈ្មោះ ត្រា និង​ហត្ថលេខា របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​។​

​ក្រោយមកទៀត​ខ្លួន​បាន​ថតចម្លង​លិខិត​នេះ ហើយ​ណាត់ជួប​ឈ្មោះ សួន ផល្លី ដើម្បី​ប្រគល់​លិខិត​នេះ​ឱ្យទៅ​គាត់ និង​ទទួលបាន​ប្រាក់​កក់ ពី​ឈ្មោះ សួន ផល្លី ១០.០០០$ ទៀត​។ រយៈពេល​ប្រហែល​មួយ​សប្តាហ៍​ក្រោយមក ឈ្មោះ សួន ផល្លី បាន​ទាក់ទង​សួរ​អំពី​លិខិត​ច្បាប់ដើម ខ្លួន​ក៏បាន​កុហក​ឈ្មោះ សួន ផល្លី ថា ម្តង​ថ្ងៃនេះ ម្តង​ថ្ងៃនោះ មិនបាន​ប្រគល់​ច្បាប់ដើម​ឲ្យ​ទេ​។

​លទ្ធផល​ស្រាវជ្រាវ ឈ្មោះ យ៉ាន់ ចំណាប់ ពិតជា​បានធ្វើ​លិខិត​បង្គាប់ការ លេខ ០៣៨ អ​អរ​/២១ ចុះ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​ចុះហត្ថលេខា​ដោយ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី (​ឯកសារ​ក្លែងក្លាយ​) និង បាន​យក​លិខិត​បង្គាប់ការ​នេះ​ទៅ​ឲ្យ​ឈ្មោះ សួន ផល្លី ប្រើប្រាស់​កាលពី​ថ្ងៃទី​២៨.០១.២០២១ ពិតប្រាកដ​មែន​។​
​ឈ្មោះ​សួន ផល្លី ក៏បាន​យក​លិខិត​បង្គាប់ការ​នេះ​ដដែល​ទៅ​ឲ្យ​ឈ្មោះ យ៉ែម សារឿន ប្រើប្រាស់​ពិតប្រាកដ​មែន​។​​ឯ​ឈ្មោះ​យ៉ែម សារឿន បាន​យក​លិខិត​នេះ​ទៅ​ឲ្យ​ឈ្មោះ​ម៉េង ដើម្បី​យកទៅ​សួរ ស្មៀន ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល ដើម្បី​ដាក់​ឲ្យ​អនុវត្ត ។ ការធ្វើ​លិខិត​បង្គាប់កា​រ​នេះ​ជា​ថ្នូរ​នឹង​ការផ្តល់ប្រាក់​ត្រឡប់មកវិញ​ឈ្មោះ​យ៉ែម សារឿន ផ្តល់ប្រាក់ ចំនួន​២១.០០០$ (​ពីរម៉ឺន​មួយ​ពាន់​ដុល្លារ​) ទៅ​ឲ្យ​ឈ្មោះ​សួន ផល្លី ហើយ​ឈ្មោះ​សួន ផល្លី បាន​យកប្រាក់ ចំនួន​២០.០០០$ (​ពីរម៉ឺន​ដុល្លារ​)​ឲ្យ​ទៅ​ឈ្មោះ យ៉ាន់ ចំណាប់ កាលពី​ថ្ងៃទី​១៨.០១.២០២១ វេ​ល​ម៉ោង ១៣​និង​០០​នាទី ។​

​បើតាម​កិច្ចសន្យា​ធ្វើឡើង​រវាង​ឈ្មោះ​យ៉ែម សារឿន និង​ឈ្មោះ​សួន ផល្លី នៅពេលណា​ដែល​ឈ្មោះ​សួន ផល្លី រត់ការ​បានសម្រេច លើ​ការស្នើរ​សុំ ស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ នៃ​ដី​ទំហំ​ប្រហែល​៨.៦០​ហិច​តា ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល គឺ​តម្រូវ​ឲ្យ​ឈ្មោះ​យ៉ែម សារឿន ផ្តល់ប្រាក់​ចំនួន ១.៥០០.០០០$ (​មួយ​លាន​ហាសិប​ម៉ឺន​ដុល្លារ​) ទៅ​ឲ្យ​ឈ្មោះ​សួន ផល្លី ។a fake genaral a fake genaral1 


​