» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 922 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095837 នាក់

អ្នក​ដែល​ចង់​ឆ្លង​ដរ​ទទឹង​ពី​កំពង់ឆ្នាំង​ទៅ​កំពង់លែង​រថយន្ត​មួយគ្រឿង​ចាប់ពី​ម៉ោង​៥​ល្ងាច​ត្រូវ​ចំណាយ​ប្រាក់​៥០​ដុល្លារ​អាម​រិ​ក​!

កំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្តកំពង់ឆ្នាំង​ទៅ​ខេត្តកំពង់ធំ​ឬ​ខេត្តសៀមរាប​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ពាក់ព័ន្ធ​នឹង​តម្លៃ​ឆ្លង​ដរ​ទទឹង​ដែល​ទា​ថ្លៃ​ក​កប់​ពពក​។​តម្លៃ​ឆ្លង​ដរ​ទទឹង​ក្រុង​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង ចាប់ពី​ម៉ោង​១៧ និង​៣០ នាទី​សកម្មភាព​ចម្លង​បាន​បិទ​។​a kompong 

ចឹ​ង​បើ​ច​ងើ​ឆ្លង​រថយន្ត​មួយគ្រឿង​ត្រូវ​ចំណាយ​ប្រាក់​៥០​ដុល្លារ​អាមេរិក​ដោយ​ខាង​ក្រុមហ៊ុន​ម៉ៅការ ដ​ទទឹង ប្រាប់ថា​ហួស​ម៉ោង​រដ្ឋបាល​របស់គេ​ហើយ​។​ករណី​យ៍​នេះ​ចៅហ្វាយខេត្ត​ហាក់បីដូចជា​គ្មាន​សម​ត្តភាព​ដោះស្រាយ​ឡើយ​។ 

​ប្រជាពលរដ្ឋ​មានការ​សប្បាយរីករាយ​ពេលដែល​ឃើញ​រាជរដ្ឋាភិបាល​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ត​ភ្ជាប់​ពី​ខេត្តកំពង់ឆ្នាំង​ភ្ជាប់​ទៅ​ខេត្តកំពង់ធំ​ដើម្បី​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបមុខរបរ​រកស៊ី​ទាំងយប់​ទាំង​ថ្ងៃ តែ​បែរជា​ត្រូវបាន​ខកចិត្ត​ដោយសារតែ​គ្មាន ដរ​ទទឹង​ដែល​គ្រប់គ្រង​ដោយ​ឯកជន​ទៅវិញ​។​

ឈ្មួញ​ដែល​ទទួលបាន​សិទ្ធ​រកស៊ី​បាន​កំណត់ថា​៖​ដើម្បី​ចំលង​ក្នុងតម្លៃ​ធម្មតា​ចាប់ពី​ម៉ោង​៥​កន្លះ​ល្ងាច​ឡើងទៅ​ដោយមាន រថយន្ត​មួយគ្រឿង​តម្លៃ​៥០ ដុល្លារ​តែបើ​ពីរ​គ្រឿង​ត្រូវ​ចំណាយ​៦០​ដុល្លារ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ថាបើ​ខាង​ក្រុមហ៊ុន​ចង់​កំណត់​ពេលវេលា​បែបនេះ​គួរតែ​ជូនដំណឹង​អោយ​ប្រជាជន​ទូទាំងប្រទេស​រឺ​ធ្វើជា​ស្លាក​សញ្ញា​បង្ហាញ​អំពី​ព័ត៌មាន​នោះ​ឲ្យ​អ្នក​ដែល​ធ្វើដំណើរ​ទូទាំងប្រទេស​បាន​ដឹងផង ដើម្បី​កុំ​ឲ្យ​ពួកគាត់​ខកដំណើរ បែបនេះ​ពីព្រោះថា​ការរកស៊ី​គឺ​មិនបាន​កំណត់ពេល​វេលាយប់​ឬ​ថ្ងៃ​នោះទេ​ហើយ​តម្លៃ​ដែល​ខាង​ក្រុមហ៊ុន​កំណត់​យក​ពី​ក្បាល​ឡាន​នីមួយ​នីមួយៗ​ក្នុងតម្លៃ​ខ្ពស់​បែបនេះ​ត្រូវបាន​ពួកគាត់​មើលឃើញថា ជាការ​បឺត​ឈាម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងពិតៗ​ដែល​មិនអាច​ទទួលយកបាន​នោះទេ​។

ជាក់ស្តែង​កាលពី​ល្ងាច​ម៉ោង​៥​និង​៣៥​នាទី​ថ្ងៃទី​៨ ខែកក្កដា​ឆ្នាំ​២០១៨ មាន​រថយន្ត​ចំនួន​៣ គ្រឿង​និង​ម៉ូតូ​ពីរ​គ្រឿង​ដែលមាន​មនុស្ស​ជិះ​ប្រមាណ​ជាជាង​១០ នាក់​បានធ្វើ​ដំណើរ​ឆ្លង​កាត់ដរ​ទទឹង​ពី​កំពង់លែង​មកកាន់​ខេត្តកំពង់ឆ្នាំង​ត្រូវបាន​ខកដំណើរ​នៅ​ចំណុច កំពង់​ហាវ ដោយសារ​គ្មាន​លទ្ធភាព​ក្នុង​ការបង់​ឲ្យ​ម្ចាស់​ដរ​ទទឹង​នោះ​។​ពួកគាត់​បានលើកឡើង​ថា​រកស៊ី​មុខរបរ​រត់​តាក់ស៊ី​មួយថ្ងៃ​មិនបាន​ចំណេញ​៥០ ដុល្លារ​នោះទេ​បើ​គាត់​ចំណាយ​ប្រាក់ ៥០​ដុល្លារ​បង់​ទៅ​ឲ្យ​ដរ​ទទឹង​នោះ​ប្រពន្ធ​កូន​គាត់​ច្បាស់​ជា​គ្មាន​បាយ​ហូប​ជាក់​ជាមិនខាន​។​

ភ្លាមៗ​នោះ​ពត៌មាន​មួយ​នេះ​បានដឹង​ដល់ ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ក៏បាន​អន្តរាគមន៍​ដើម្បី​ជួយ​សម្រួល​ឲ្យ​ប្រជាជន​ឆ្លង​មក​ដោយ​សុវត្ថិភាព​តែបើ​ខាង​ក្រុមហ៊ុន​ដរ​ទទឹង​នោះ​នៅតែ​យក​តម្លៃ​ខ្ពស់​ទៀត​គាត់​នឹង​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ចេញ​ជំនួស​ប្រជាជន​ឲ្យ​ទៅខាង​ក្រុមហ៊ុន​ដ​ទទឹង​មួយ​នោះ​។ ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​ដ​ទទឹង​នោះ​ក៍​យល់ព្រម​ជូន​មក ហើយ​យក​តម្លៃ​ធម្មតា​គឺ​រថយន្ត​មួយគ្រឿង​២៨០០០​រៀល​វិញ គឺ​លែង​ទាមទា​រថយន្ត​មួយគ្រឿង​៥០​ដុល្លារ​ឬរ​ពី​គ្រឿង​៦០​ដុល្លារ​។​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​ប្រជាពលរដ្ឋ​សុំ​សំណូមពរ​ដល់​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​សូមមេត្តា​ធ្វើយ៉ាងណា​ឲ្យ​ផ្លូវ​មួយ​ខ្សែ​នេះ​បានធ្វើ​ដំណើរ​ទៅ​និង​មក​បាន​២៤ ម៉ោង​លើ ២៤ ម៉ោង​ដោយ​មិនមាន​តម្លៃលើស​សៀវភៅ​បន្ទុក​ឬ​យ៉ាងហោច​ត្រឹម​ម៉ោង​១០​យប់​ដូច​ដរ​នៅ​ភ្នំពេញ​ផង​៕a kompong chnang a kompong1 
​