» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5231 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100998 នាក់

ទិញ​អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រ​យ​ត្ន័​ប៉ះ​អា​ក្លែងក្លាយ​

​រាជធានី​ភ្នំពេញ ៖ ទីតាំង​លក់​គ្រឿង​សមុទ្រ នៅ​(​ផ្លូវ​ត្រឡោកបែក​) ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៨ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៤​នេះ​ត្រូវបាន មន្ត្រី​នៃ​សាខា ក​.​ប​.​ប​. រកឃើញ​មាន​«​បង្គា​»​មាន​ចាក់​ចាហួយ ចំនួន​៩.៥​គីឡូក្រាម ដោយបាន​ដកហូត​ភ្លាមៗ និង​ចាត់វិធានការ​ចំពោះ​ម្ចាស់​ទំនិញ ។​a sea fake1 

​មន្ត្រី​នៃ​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បានអោយដឹងថា ក្រោម​កិច្ចសហការ​ជាមួយ​មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. និង​អាជ្ញាធរ​ដែនដី បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត ផ្នែក​ម្ហូបអាហារ ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​គ្រឿង​សមុទ្រ នៅលើ​ផ្លូវ​ត្រឡោកបែក សរុប​ចំនួន​៩​ទីតាំង ដោយបាន​ដកយក​គំរូ​សំណាក ចំនួន ២២​គំរូ រួមមាន​មឹក បង្គា ក្តាម បង្កង ត្រី​សមុទ្រ ។​ល​។ មក​ធ្វើតេស្ត និង​វិភាគ​នៅក្នុង​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​ពិនិត្យ​និង​ការពារ​ក្រែង​មានការ​ដាក់​លាយ​សារធាតុ​គីមី​ហាមឃាត់​ផ្សេងៗ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​។​ជា​លទ្ធផល ក្រោយ​ការពិនិត្យ​យ៉ាង​ហ្មត់​ច៉​ត់ មន្ត្រី​យើង​បាន​រកឃើញ «​បង្គា​» មាន​ចាក់​ចាហួយ ចំនួន​៩.៥​គីឡូក្រាម ដោយបាន​ដកហូត​ភ្លាមៗ រួមទាំង​ចាត់វិធានការ​ចំពោះ​ម្ចាស់​ទំនិញ​តាម​នីតិវិធី​ផងដែរ ។​

​គួរ​ជម្រាប​ដែរ​ថា កាលពី​ថ្ងៃ​ពុធ ទី​១៤ ខែតុលា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ ក​.​ប​.​ប​. បាន​រក ឃើញថា​បង្គា និង​បង្កង​ទឹកសាប ចំនួន​៥០.៥០​គីឡូក្រាម មាន​ចាក់​បញ្ចូល​សារធាតុ​ចាហួយ ដើម្បី​កេងប្រវ័ញ្ច​លើ ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់ ។ ក្រោយពី​បាន​ត្រួតពិនិត្យ ឃើញ​ដូចនេះ មន្ត្រី​ជំនាញ​បានធ្វើ​ការពិន័យ និង​ណែនាំ​ដល់ ម្ចាស់​អាជីវកម្ម​ឱ្យ​ឈប់​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ផងដែរ​។​​ផលិតផល​ទំនិញ ជា​គ្រឿង​សមុទ្រ​លក់​នៅតាម តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ត្រឡោកបែក សម​ត្ត​កិច្ច​បាន​ដកយក​គំ​រូប​ចំនួន ៤៥​គំរូ រួមមាន ៖ មឹក​ក្លាសេ បង្គា​ក្លាសេ ក្តាម បង្កង ក្តាមប្រៃ ត្រី​សមុទ្រ ត្រី​បបែល​ក្លាសេ ព្រុយ​ត្រី​សមុទ្រ​ក្លាសេ​។ ល ។ មក​ពិសោធន៍​ភ្លាមៗ នៅ​រថយន្ត​ពិសោធន៍​ចល័ត​។ ជា​លទ្ធផល​ក្នុងចំណោម​គំរូ​៤៥​គំរូ រកឃើញ​បង្គារ មាន​ចាក់​ចាហួយ ចំនួន​១៥​គីឡូក្រាម ត្រូវបាន​ដកហូត ហើយ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ការ ទទួល​ទិញ​យកមក​លក់ និង​ដាក់​វិធាន​ពិន័យ​អន្តរការណ៍​ទៅតាម​ច្បាប់ ។​គេ​នៅ​ចាំបាន​ថា​មន្ត្រី​ក​.​ប​.​ប​. ឆ្មក់​បង្ក្រាបបាន​ជាច្រើន​លើក​ផ្សេងទៀត ផងដែរ​តែ​ដូចជា​មិ​រាងចាល​អ្វី​ឡើយ ។​បើ​ចឹ​ង​មានតែ​ប្រជាពលរដ្ឋ​គួ​ប្រ​យ​ត្ន័​ខ្លួន​ផង​ទៅ​៕a sea fake 
​