» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5312 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101079 នាក់

ជំទាវ​ឱ​វ៉ាន់ឌី​ន​ហាម​កុំ​បកស្រាយ​ប្រសាសន៍​សម្តេច​តេ​ជោ​ហ៊ុនសែន​រឿង​ទិញ​វ៉ាកសាំង​!

 

​ភ្នំពេញ​៖ កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ទៅ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ចំនួន​មួយ​លាន​ដូ​ស​បន្ថែម​លើ​ចំនួន​វ៉ាក់សាំង​ដែល​កម្ពុជា (​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេនោះ​) នឹង​អាច​ទទួលបាន ២០%​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប (​ដែល​នឹង​អាច​ទទួលបាន​ជាបឋម​ក្នុង​ចំនួន ០៣%​នៃ ២០%​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ជា​ដំណាក់កាលៗ​) ។a covid cham3 

​នៅ​សៀ​ល​ថ្ងៃទី​១៦ ខែធ្នូ​ឆ្នាំ​២០២០​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖​វ៉ាក់សាំង​ដែល​កម្ពុជា​នឹង​ទទួលបាន តម្រូវ​ឲ្យ​មានការ​វាយតម្លៃ​គុណភាព និង​ប្រសិទ្ធភាព​ជាមុន​ដោយ​អង្គការ​សុខភាព​ពិភពលោក ទើប​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​ធ្វើការ​បែងចែក​មក​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែលជា​សមាជិក​របស់​មជ្ឈមណ្ឌល​នេះ​។ កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​នៅពេលណា​នោះ គឺ​មិនទាន់​ដឹងបាន​នៅពេលនេះ​នៅឡើយ​ទេ ដោយ អាស្រ័យ​លើ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ នៅពេលណា​ដែរ ហើយ​អង្គការ​សុខភាព​ពិភពលោក បាន​វាយតម្លៃ​វ៉ាក់សាំង​នោះ​ជាមុន​នូវ​ប្រសិទ្ធភាព និង​គុណភាព​វ៉ាក់សាំង​នោះ​ឲ្យ​បាន​រួចរាល់​ជាមុន​ដែរ​មុននឹង​ធ្វើការ​បែងចែក​។​

ប្រសិនបើ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ពី​ប្រទេស​ណាមួយ រួមទាំង​ប្រទេស​ចិន​ផងដែរ​នោះ អាច​ផលិត​បានសម្រេច​ផល​ចុងក្រោយ ហើយ​ផ្គត់ផ្គង់​ទៅ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់តា​មការ​ឯកភាពគ្នា​ជាមុន​នោះ ហើយ​អង្គការ​សុខភាព​ពិ​ភ​លោក ក៏បាន​វាយតម្លៃ​ប្រសិទ្ធភាព និង​គុណភាព​រួចរាល់​ជាមុន​ដែរនោះ ៗ​សមភាព​នៃ​ការបែងចែក​នឹងត្រូវ​បានធ្វើ​ទៅតាម​សភាព​ជាក់ស្តែង នៃ​ចំនួន​វ៉ាក់សាំង​ដែល​ទទួលបាន​ដែល​ត្រូវ​បែងចែក ឲ្យ​ទៅ​បណ្តា​ប្រទេស​ដែលជា​សមាជិក​ដោយ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​នេះ​តែម្តង​។​

​ទាក់ទង​និង​កា​រក​ម្ម៉​ង​ទិញ​វ៉ាកសាំង​ប្រឆាំង​កូ​វិត​១៩​នេះ​លោកជំទាវ​ឱ​វ៉ាន់ឌី​ន​បា​ម​ព្រមាន​ថា​៖​សូមកុំ​មានការ​ពន្យល់ ឬ​បកស្រាយ​ណាមួយ​ដែល​ផ្ទុយទៅនឹង​គោលការណ៍​ដែល​កម្ពុជា​បាន​ប្រកាន់យក ជាពិសេស​សូម​លោកអ្នក មេត្តា​កុំ​លើកយក​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែងការណ៍​ជូន​បងប្អូន​ជនរួមជាតិ នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ កន្លងមកនេះ មក​បកស្រាយ​ខុស​ដូច្នេះ​អី​ណា​។ បើ​ចង់ quote ប្រសាសន៍​សម្តេច​តេ​ជោ សូមមេត្តា​លើកយក​ចំណុច​ណាមួយ​ទាំងស្រុង​តែម្តង ចៀសវាង​ការសរសេរ​ខុស បកស្រាយ​ខុស ឬ​ការភ័ន្តច្រឡំ​ណាមួយ​ដែល​អាច​កើតមាន​.​។​ប្រសាសន៍​លោកស្រី​ឱ​វ៉ាន់ឌី​ន​គឺ​បកស្រាយ​ទៅ​និង​កា​រស​សេរ​ខុស​របស់​កាសែត​បរទេស​មួយ​៖​លោកស្រី​ថ្លែងថា​, ខ្ញុំ​សុំ​ឲ្យ​ម្ចាស់​អត្ថបទ​នៅក្នុង Business9 នេះ មេត្តា​ធ្វើការ​កែតម្រូវ​ជាបន្ទាន់​។​a co who 

​