» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5127 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100894 នាក់

ខេត្តមណ្ឌលគិរី រតនគិរី សៀមរាប និង​ភ្នំពេញ​មាន​ពលរដ្ឋ​រងគ្រោះ​ដោយ​បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា ច្រើន​

​ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​ណែនាំ​ដល់​គ្រប់​បណ្ដា​ប្រធាន​នាយកដ្ឋាន អង្គភាព មន្ទីរ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ព្រមទាំង​មន្ដ្រី​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព និង​ដើរ​ឲ្យ​ទាន់​សង្គម​បច្ចេកវិទ្យា​ឌីជីថល ខណៈ​កន្លងទៅ និង​មកទល់ពេលនេះ នៅមាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​រងគ្រោះ​ដោយសារ​ក្រុម​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ពិសេស​នៅតាម​ទីជនបទ​។a sar digital1

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​បញ្ចូល​សូចនាករ នៃ​វិធានការ​គន្លឹះ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ឆ្នាំ​២០២១-២០៣៥ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៣-២០២៨ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២៣ នៅ​ទីស្តីកា​ក្រសួងមហាផ្ទៃ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​លើកឡើងថា នៅពេល​រងគ្រោះ​ប្រជាពលរដ្ឋ​តែង​ទៅ​ដាក់ពាក្យ​បណ្ដឹង នៅតាម​មូលដ្ឋាន ក៏ប៉ុន្ដែ​សមត្ថភាព​នៃ​ការជួយ​សង្គ្រោះ​របស់​មន្ដ្រី​មូលដ្ឋាន​ហាក់​នៅមានកម្រិត​នៅឡើយ​។ លោក​អគ្គស្នងការ​បាន​សង្កត់ធ្ងន់ថា តំបន់​ដែលមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បទល្មើស​បច្ចេក​វិទ្យា​ច្រើន គឺ​នៅ​ខេត្តមណ្ឌលគិរី​, រតនគិរី​, សៀមរាប និង​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្ដង​។ ដូច្នេះហើយ​មន្ដ្រីនគរបាល​ទាំងអស់ ត្រូវតែ​ពង្រឹងសមត្ថភាព ដើម្បី​បង្កើន​នូវ​ទំនុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ លើ​ការដឹកនាំ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គភាព​ចំណុះ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ស ថេត បាន​បន្ថែមទៀតថា នៅពេល​មន្ដ្រីនគរបាល​ទទួលបាន​ការបណ្ដុះបណ្ដាល និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ហើយ​នោះ គឺអាច​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អំពី​កលល្បិច នៃ​ការបោក​ឆ​ញ្ឆោ​ទ​របស់​ក្រុម​ឧក្រិដ្ឋជន​។ នៅពេល​សមត្ថកិច្ច​គ្រប់​គ្រង​បទល្មើស​នេះ​បាន នោះ​នឹង​អាច​ឈានទៅ​ការបង្ក្រាប​បទល្មើស​ផ្សេងទៀត ដែលមាន​ការពាក់ព័ន្ធ​បាន​ដោយ​ជោគជ័យ​ផងដែរ​។​​គួរ​បញ្ជាក់ថា​ក្រុមការងារ​រាជរដ្ឋាភិបាល​ឌីជីថល បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ពៅ អគ្គ​ស្នងការរង​នគរបាលជាតិ ជា​ប្រធាន​ដឹកនាំ​។ ក្រុមការងារ​នេះ មាន​តួនាទី​សហការ​រៀបចំ​អនុវត្ត និង​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ការងារ​ឌីជីថល​ថ្នាក់ជាតិ និង​អន្ដរជាតិ​, កសាង​ផែនការ​យុទ្ធសាស្ដ្រ ផែនការ​សកម្មភាព គ្រប់គ្រង តាមដាន ធ្វើ​បច្ចុប្បន្នភាព​ការងារ និង​ជា​សេនាធិការ​លើ​ការងារ​គ្រប់គ្រង​ឌីជីថល​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​៕a sar digital a sar digital2 

 

​