» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3143 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098910 នាក់

១​ថ្ងៃ​មាន​កង់​បី​បើ​កគៀ​រ៉ុល​រ៉​យ​និង​ឡាន​និសា​ន់​បុក​កង់​បី​

​ភ្នំពេញ​៖ មន្ដ្រីនគរបាល​ខណ្ឌ​បឹង​កេងកង បាន​ឲ្យ​ដឹងថា ករណី​យ៍​ម៉ូតូ​កង់​បី​បើក​កៀ​ឡាន​រ៉ុល​រ៉​យ ម្ចាស់​រថយន្ដ​ស៊េរី​ទំនើប Rolls-Royce សម្រេចចិត្ត​បញ្ចប់​រឿងរ៉ាវ​នៅ​កន្លែងកើតហេតុ​តែម្ដង ដោយ​មិន​ទាមទារ​ឲ្យ​អ្នកបើក​ម៉ូតូ​កង់​បី​ដឹក​ឥ​វ៉ាន់​នោះ សង​ប្រាក់​ចំពោះ​ការខូចខាត​ឡាន​ឡើយ​។ អ្នកបើក​ម៉ូតូ​កង់​បី ក៏បាន​សុំទោស ចំពោះ​កំហុស​របស់ខ្លួន និង​អរគុណ​ចំពោះ​ទឹកចិត្ត​ស​ណ្ដោ​ប្រណី របស់​ម្ចាស់​រថយន្ដ​នេះ​។​a car roy1 

​សូមជម្រាបថា រថយន្ដ​ស៊េរី​ទំនើប Rolls-Royce ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ពោធិ៍សាត់ 2D-7777 ត្រូវ​ម៉ូតូ​កង់​បី​ដឹក​ឥ​វ៉ាន់​បើក​កៀរ បណ្ដាល​ឲ្យ​រង​ការខូចខាត​អស់​មួយ​ចំហៀង​ផ្នែក​ខាងស្ដាំ ពេល​រថយន្ត និង​ម៉ូតូ​កង់​បី​កំពុងធ្វើដំណើរ​ស្រប​ទិ​គ្នា​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២​នេះ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៧៣ សង្កាត់​អូឡាំពិក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​​ចំពោះ​រថយន្ដ​ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​ឃើញ​រូបភាព​ដែល​ចត​បញ្ច្រាស​នៅជាប់​របង​វត្ត​នោះ គឺ​ម្ចាស់​រថយន្ដ​ជា​អ្នកបើក​យកទៅ​ចត​ក្រោយ​កើតហេតុ ដើម្បី​ចៀសវាង​ការកកស្ទះ​ចរាចរណ៍​។ ខណៈ​នៅពេល​កើតហេតុ ទាំង​រថយន្ដ និង​ម៉ូតូ​កង់​បី គឺ​បើកបរ​ស្រប​ទិស​គ្នា​។​

ក្រៅពីនេះ​មាន​ករណី​យ៍​រថយន្ត​នីសា​ន់ បើក​លឿន​ជាន់​ហ្វ្រាំង​មិនទាន់​ជ្រុល​ទៅ​បុ​.​ក កង់​បី​ឥណ្ឌា រង​កា​ខូចខាត​ទាំងសងខាង ចំណែក​អ្នកបើកបរ​កង់​បី​ឥណ្ឌា​រងរបួស​ស្រាល​ផងដែរ​នៅវេលា​ម៉ោង ០១​និង​២០​នាទី​រសៀល​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២ តាម​បណ្ដោយ​បេតុង​ថ្មី សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ​គេ​បានឃើញ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ម៉ាក Baja Maxima ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​1JH-5459 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​បេតុង​ចេញពី បុរី​Varina ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ផ្លូវបំបែក​ជា​បួន ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​Nissan Navara ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2AW-0919 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​បេតុង​ថ្មី​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​មក​បុ​.​ក​ជាមួយ​កង់​បី​ឥណ្ឌា ចំពាក់​កណ្តាល​ពេញទំហឹង បណ្ដាល​ឲ្យ​ខូចខាត​ចំហៀង​ខាងស្តាំ និង​មួយ​កំណាត់​មុខ​យ៉ាងដំណំ ។

អ្នកបើកបរ របួសស្រាល ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​សែន​សុខ​ផងដែរ ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​បានធ្វើ​ការវាស់វែង​រួច​យក​រថយន្ត និង​កង់​បី​ឥណ្ឌា​ដាក់​គៀន ដើម្បី​ដោះស្រាយ​គ្នា​មួយ​ជំហាន​សិន តែបើ​មិនត្រូវ​គ្នា​ទេ​និង​យក​កង់​បី​ឥណ្ឌា នឹង​រថយន្ត​ទៅ​រក្សារ​ទុក​នៅ​អដ្ឋ​ធិ​កា​ខណ្ឌ​សែន​សុខ រងចាំ​ដោះស្រាយ​គ្នា បន្ត​នៅពេល​ក្រោយ​ទៀត​៕a car roy a car roy2 a car roy4 a car roy5 


​