» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 812 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095727 នាក់

គេ​សង្ស័យថា មន្ត្រី​សាលាដំបូង​ខេត្តពោធិ៍សាត់​មានការ​ឃុ​ប​ឃឹ​ត​ក្នុង​សំណុំរឿង​មេ​ឈ្មួញ​ឈើ​ឈ្មោះ​ណុប ឌី ឈ្មួញ រកស៊ី​ដឹកជញ្ជូន​និង​កាប់បំផ្លាញ​ឈើប្រណិត​ផ្ដាច់មុខ​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ខេត្តពោធិ៍សាត់​ដែល​កម្លាំង​អាវុធហត្ថ​បង្ក្រាប​កាលពី​ខែមករា ២០១៩! ពលរដ្ឋ​សួរថា​តើ​ជា​ការពិត​ដែរឬទេ​?

 

​ខេត្តពោធិ៍សាត់​៖​គេនៅចាំថាកម្លាំង​កងរាជអាវុធហត្ថ​កសាង​សំណុំរឿង​​ករណី​ឡោមព័ទ្ធ​ឃ្លាំង​ស្តុ​ប​ឈើ​១​កន្លែង​របស់​មេ​ឈ្មួញ​ឈើប្រណិត​ដែល​គេ​ស្គាល់ឈ្មោះ ថា​ណុប ឌី ហើយ​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តពោធិ៍សាត់​សុំ​ឲ្យ​ចាត់ការ​តាម​និតិ​វិធី​នោះ បើ​គិត​ត្រឹម​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៩​នេះ គឺមាន​រយៈពេល​ជាង​៣​ខែ​មកហើយ​។​a ky nopdya 

​ផ្ទុយទៅវិញ​ស្ងាត់ឈឹងជនសង្ស័យ​ឈ្មោះ ណុប ឌី មិន​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ឬ​តុលា​ការហៅ​មក​សាកសួរ​នោះទេ​!? ជាងនេះទៅទៀត ជនសង្ស័យ​នៅតែ​បន្ត​រកស៊ី​ជំនួញ​ឈើ​ដោយ​ខុសច្បាប់​បាន​យ៉ាង​រលូន​ហើយ​មិនមាន​កា​រំខាន​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​ណាមួយ​នោះឡើយ​។​

​គួររំលឹកថា កម្លាំង​កងរាជអាវុធហត្ថ​​លើ​ផ្ទៃ​ប្រទេស សហការ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩​កន្លងទៅនេះ បាន​ចុះ​ឡោម​ព័​ទ​និង​បង្ក្រាប​ចាប់​ឃ្លាំង​ស្តុ​ប​ឈើ មួយកន្លែង​នៅក្នុង​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ ដែល​គេ​ស្គាល់​ម្ចាស់​មានឈ្មោះ ណុប ឌី ។​

​សូមបញ្ជាក់ថា ថា​ជនសង្ស័យ​ករណី​ជំនួញ​ឈើ​ខុសច្បាប់ ដ៏​មាន​ឥទ្ធិពល​រស់នៅ​ខេត្តកំពង់ស្ពឺ ឈ្មោះ ណុប ឌី កាលពី​កន្លងទៅ ពួកគេ​ក្រោយពី​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ប្រចាំខេត្ត​កំពង់ស្ពឺ ដូចជា​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេ​ង ជា​មន្ត្រី​យោធា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​ត្រូវបាន​តុលាការ​សម្រេច​ដាក់ពន្ធនាគារ​ព្រៃ​សរ​យៈ​១​ឆ្នាំ ។​ឈ្មោះ ស៊ី ស ជនជាតិ​វៀតណាម​និង​ត្រូវជា​កូនប្រសារ​របស់លោក ឆេង ឡុង មន្ត្រី​កងរាជអាវុធហត្ថ​ដ៏​មាន​ឥទ្ធិពល មាន​ដីការ​ចាប់ខ្លួន ។​និង ឈ្មោះ ផាន់ វាសនា ហៅ​ស្នា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​និង​ដាក់​ពន្ធ​គារ​ខេត្តកំពង់ស្ពឺ នោះដែរ​។​
​

ពួកគេ​នាពេល​បច្ចុប្បន្ន អ្នកខ្លះ​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​របស់​សមត្ថកិច្ច​និង​ខ្លះទៀត​បានចេញ​ពី​ពន្ធនាគារ​និង​បន្ត​អាជិ​ព​ជា​ឈ្មួញ​រកស៊ី​ឈើ​ដោយ​ខុសច្បាប់​រហូតដល់​សព្វថ្ងៃ​នេះ​ផងដែរ​។​​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី វិញ​ក៏​ចាប់​ផ្ដើមឡើង​យីអ៊ុន​ស្រ៊ើ​តៗ​និង​មាន​ឥទ្ធិពល់ ជា​ឈ្មួញ​ឈើ​ដ៏​ធំ​ប្រចាំ​ស្រុក​ក្នុង​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយមិនមាន​សមត្ថ​ណា​ក្នុង​ខេត្តកំពង់ស្ពឺ​ហ៊ាន​ប៉ះពាល់​មុខ​ជំនួញ​ឈើ​ដ៏​ធំ​រូបនេះ​ផងដែរ​។

បន្ថែម​លើ​នេះប្រជាពលរដ្ឋនិយាយថា៖​ឈ្មួញ​ឈើ​រូបនេះ គឺ​ពួកគេ​បានដាក់​កម្លាំង​កាន់​រណា​យន្ត​ចូលទៅ​កាប់​ឈើ​នៅក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ខេត្តពោធិ៍សាត់ ដែលជា​ព្រៃ​ការពារ​ដោយ​ព្រះរាជក្រឹត្យ និង​កំពុង​រង​នូវ​ក្ដី​វិនាស​យ៉ាងធ្ងន់ធ្ង ។​

​មូលហេតុ​គឺ​គេ​អះអាងថា​ឈ្មួញ​ឈើ​ឈ្មោះ ណុប ឌី បានធ្វើការ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ក្នុង​ខេត្តពោធិសាត់ និង​ខេត្តកំពង់ស្ពឺ ជា​ប្រព័ន្ធ ជាពិសេស​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរខេត្ត​តែម្ដង ។​

ដោយមាន​ការសង្ស័យ​ចំពោះ​តុលាការ​ប្រជាពលរដ្ឋ​តាមរយៈ​កាសែត​មាតុភូមិ​បាន​លើក​សំនួ​រថា​តើ​ពិត​ដែរឬទេ​រឿង​ឃុ​ប​ឃឹ​ត​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ចាត់ការ​នោះ​?​។ ​ពាកព័ន្ធ​ព័ត៌មាន​ខាងលើនេះ អង្គភាព​សារព័ត៌មាន​យើង​ស្វាគមន៍​រាល់​ការបកស្រាយ ប្រសិនបើ​មានប្រតិកម្ម​ណាមួយ​នោះ ដោយយោង​តាមច្បាប់​ស្ដីពី​របប​សារព័ត៌មាន​៕a ky nopdy a ky nopdY1 

​