» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2990 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098757 នាក់

ជនជាតិ​ថៃ​រាប់រយ​នាក់​ទទួល ត្រូវបាន​ជម្លៀសចេញ​តាម​ចិន​គេច​ពី​ការប្រយុទ្ធ​គ្នា​

 

​មី​យ៉ាន់​ម៉ា​៖​ជនជាតិ​ថៃ​ជាង​២០០​នាក់​នៅ​ប្រទេស​មី​យ៉ាន​ម៉ា​ត្រូវបាន​ជម្លៀស​ទៅ​ថៃ​កាត់​តាម​ប្រទេស​ចិន​គេច​ពី​ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​និង​ក្រុម​ឧទ្ទាម​ជនជាតិ​។ នេះ​បើតាម​ក្រសួងការបរទេស​ថៃ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​។​a thai burma 

​របប​យោធា​មី​យ៉ាន់​ម៉ា កំពុង​បាត់បង់​ការគ្រប់គ្រង​បណ្តា​ទីប្រជុំជន​និង​ទីតាំង​យោធា​ជាច្រើន​នៅ​ទូទាំងប្រទេស ជាពិសេស​ប៉ែក​ខាងជើង​ប្រទេស​ក្បែរ​ព្រំដែន​ចិន​ចំពេល​មានការ​វាយប្រហារ​ដោយមាន​កិច្ច​សហការគ្នា​ក្នុងចំណោម​ក្រុម​ឧទ្ទាម​ជនជាតិ​ជាច្រើន រួមជាមួយ​កងកម្លាំង​ប្រដាប់អាវុធ​របស់រ​ដ្ឋា​ភិ​បាល​ស្រមោល​មួយ​ផង​។​​ក្រសួងការបរទេស​ថៃ​បាន​និយាយថា ជនជាតិ​ថៃ​២៦៦​នាក់ និង​ជនជាតិ​ហ្វីលីពីន​ព្រមទាំង​សិង្ហ​បុរី​ក្នុង​ចំនួន​មិនជា​ក់លាក់ កំពុង​ត្រូវបាន​ជម្លៀស​ចេញពី​ទីប្រជុំជន​ឡោក​ខេង​(Laukkaing)​នៅក្នុង​រដ្ឋ​សាន​ភាគ​ខាងជើង​ទៅកាន់​ព្រំដែន​ចិន​-​មី​យ៉ាន់​ម៉ា ដោយមាន​ជំនួយ​ពី​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​។​ក្រុម​នេះ​នឹងត្រូវ​អនុញ្ញាត​អោយចូល​ចិន និង​បន្ទាប់​ទៅនឹង​ជិះ​យន្តហោះ​ចេញពី​ទីក្រុង​គុន​មិញ តាម​យន្តហោះ​ឈ្នួល​ពីរ​មកកាន់​ទីក្រុង​បាងកក ។​

​អាជ្ញាធរ​មុននេះ​បាន​និយាយថា អ្នក​ជាប់​នៅ​មី​យ៉ាន់​ម៉ា ជា​ជនរងគ្រោះ​នៃ​ការជួញដូរ​មនុស្ស និង​ខ្លះ​អាច​ជាប់​ពាក់ព័ន្ធ​ក្នុង​ក្រុម​ឆបោក​តាម​ឡ​ន​ឡាញ​។​​មុននេះ​មាន​ជនជាតិ​ថៃ​៤១​នាក់ ត្រូវបាន​ជម្លៀស​ពី​ព្រំដែន​មី​យ៉ាន់​ម៉ា​មក​ថៃ​តាម​ផ្លូវគោក ដោយមាន​ការសម្របសម្រួល​រវាង​អាជ្ញាធរ​ថៃ​និង​យោធា​មី​យ៉ាន់​ម៉ា ៕

​