» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3089 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098856 នាក់

អគ្គិភ័យ​ឆេះ​រោងចក្រ​ផលិត​ឱសថ​ដ៏​ធំ​នៅ​ឥណ្ឌា​ស្លាប់​មនុស្ស​៥​នាក់​

 

​ឥណ្ឌា​៖ គ្រោះ​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​នៅក្នុង​វិទ្យាស្ថាន​Serum របស់​ឥណ្ឌា​ដែលជា​រោងចក្រ​ផលិត​វ៉ាក់សាំង​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​ពិភពលោក បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៥​នាក់ បាន​បាត់​បង់ជីវិត​។ ប៉ុន្តែ​អគ្គិភ័យ​នេះ មិន​ធ្វើឱ្យប៉ះពាល់​ដល់​ការផលិត​វ៉ាក់សាំង​នោះឡើយ​។​a fire india 

​ទីភ្នាក់ងារ​ព័ត៌មាន AP បាន​និយាយថា អគ្គិភ័យ​ខាង​ល​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​២១ ខែមករា​ឆ្នាំ​២០២១ ក្នុង​អគារ​មួយ ដែល​ស្ថិតនៅក្រោម​ការសាងសង់​ក្នុង​វិទ្យាស្ថាន Serum​។ ខណៈ​មនុស្ស​ចំនួន ៤​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​អគ្គិភ័យ ចំណែក​មនុស្ស​ចំនួន ៥​នាក់ បាន​ស្លាប់​នៅក្នុង​ឧបទ្ទវ​ហេតុនេះ​។​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង ក្រុមហ៊ុន​នេះ​បញ្ជាក់ថា អគ្គិភ័យ មិនបាន​បង្កឱ្យមាន​កា​រ​ប៉ះពាល់​ដល់​ផលិតកម្ម​នៃ​វ៉ាក់សាំង​កូ​វីដ​-១៩ ឡើយ​។​

​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ថ្លែង​សារ​រំលែក​ទុក្ខ​ដល់​អ្នក​បាត់បង់​ជីវិត និង​ជូនពរ​ឱ្យ​អ្នករងរបួស​ឆាប់​ជាសះស្បើយ​។ ជាមួយគ្នានេះ ប្រធាន​ប្រតិបត្តិ​វិទ្យាស្ថាន Serum ក៏បាន​ចូលរួម​រំលែក​ទុក្ខ​អ្នកស្លាប់​ផងដែរ​។​​បើតាម​ការអះអាង​ពី​ប៉ូលិស​ក្រុង Pune រដ្ឋ Maharashtra បាន​បញ្ជាក់ថា​អ្នកស្លាប់​ទាំង ៥​នាក់​រូបនេះ គឺជា​បុគ្គលិក​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​Suvidha Engineers ដែលជា​ក្រុមហ៊ុន​បំពាក់​ម៉ាស៊ីនត្រជាក់​ឱ្យ​ក្រុមហ៊ុន​ឱសថ​នេះ​។​ចំណែក​មូលហេតុ ដែល​បង្កឱ្យមាន​ភ្លើង​ឆេះ និង​ទំហំ​នៃ​ការ​ខូ​ត​ខាត អាជ្ញាធរ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ ខណៈ​ប៉ូលិស កំពុង​ប្រមូល​ព័ត៌មាន​លម្អិត​។​

​សូមជម្រាបថា វិទ្យាស្ថាន Serum គឺជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ដ៏​ធំជាងគេ​របស់​ពិភពលោក​។ ក្រុមហ៊ុន បាន​ចុះ​កុងត្រា​ជាមួយ​ក្រុមហ៊ុន​AstraZeneca ក្នុង​ការផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន​១​ពាន់​លាន​ដូ​ស​។ ក្រុមហ៊ុន​អាច​ផលិត​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ត្រូវ​បានដាក់​យីហោ​ថា «COVISHIELD» បាន​៥០​លាន​ដូ​ស ក្នុង​មួយខែៗ​។ ក្នុង​បរិបទ​កូ​វីដ​-១៩ ប្រទេស​ជាច្រើន បាន​ពឹង​ផ្អែកលើ​វិទ្យាស្ថាន​មួយ​នេះ ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដើម្បី​ចាក់ឱ្យ​ប្រជាជន​របស់ខ្លួន​។​

​ក្រុមហ៊ុន​នេះ និង AstraZeneca បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កម្មវិធី​COVAX ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​អង្គការ​សុខភាព​ពិភពលោក​និង​សម្ព័ន្ធមិត្ត​វ៉ាក់សាំង ប្រមាណ ៤០០​លាន​ដូ​ស​។ ទន្ទឹមនេះ ឥណ្ឌា បានចាប់ផ្តើម​នាំចេញ​វ៉ាក់សាំង ក្រោម​ការផ្តល់​ជា​ជំនួយ​ទៅឱ្យ​ប្រទេសជិតខាង​ដូចជា​ប៊ូ​តង់ ម៉ា​ល់​ឌី បង់​ក្លា​ដែ​ស នេ​ប៉ាល់ មី​យ៉ាន់​ម៉ា និង​សី​ស្ហែ​ល​។​a fire india1 


​