» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2889 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098656 នាក់

នៅ​ហូ​ឡង់​ឆេះ​នាវា​ដឹក​ឡាន​អគ្គិសនី​នៅ​ថៃ​ផ្ទុះ​រោងចក្រ​ផលិត​ផាវ​

​ហូ​ឡង់​និង​ថៃ​៖​នាវា​ឈ្មោះ Fremantle Higtway ដែល​ផ្ទុក​រថយន្ត​ចំនួន​៣៧៨៣​គ្រឿង​ក្នុងនោះ មាន​៤៩៨​គ្រឿង​ជា​រថយន្ត​អគ្គីសនី ត្រូវ​ភ្លើង​ឆាបឆេះ នៅ​យប់​ថ្ងៃ​ពុធ ស្ថិតនៅ​ចំងាយ​ជាង​១០​គីឡូម៉ែត្រ ពី​កោះ Terchelling ភាគ​ខាងជើង​ប្រទេស​ហូ​ឡង់​។a fire ship

ក្រុមហ៊ុន​ជប៉ុន Shoei Kisen Kaisha ដែលជា​ម្ចាស់​នាវា​នេះ បាន​ឲ្យ​កាសែត​ដឹងថា​អគ្គីភ័យ​បាន​ផ្តើម​ឆាបឆេះ ចេញពី​រថយន្ត​អគ្គីសនី​មួយគ្រឿង នៅវេលា​យប់​ថ្ងៃ​ពុធ ម៉ោង​១២​រំលង​អា​ធ្រា​ត្រ​ជាង​បន្តិច​។ នាវា Fremantle Higtway ទំងន់​១៨៥០០​តោន ចេញដំណើរ​ពី​កំពង់ផែ​អាល្លឺម៉ង់ Bremerhaven ឆ្ពោះទៅកាន់​អេ​ហ្ស៊ី​ប មុននឹង​បញ្ចប់​ដំណើរ​នៅ​កំពង់ផែ​សិង្ហ​បុរី​។ គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ អណ្តាតភ្លើង​បាន​ចុះថយ​បន្តិច​ហើយ​។ ក្នុងចំណោម​ក្រុម​នាវិក​ចំនួន​២៣​នាក់ គឺមាន​ម្នា​ក់បាន​ស្លាប់ និង​របួស​ច្រើន​នាក់​។ នាវា​សង្គ្រោះ​ចំនួន​៤​គ្រឿង​កំពុងតែ​ស្ថិត​នៅក្បែរនោះ ខណៈ​ឧ​ត្ថ​ម្ភា​គ​ចក្រ​ហោះ​ក្រវែល​តាមដាន​ស្ថានការណ៍​ជាប្រចាំ​។ យោងតាម​ក្រុម​សង្គ្រោះ​ហូ​ឡង់ បច្ចុប្បន្ន នាវា​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​១៦​គីឡូម៉ែត្រ ពី​ឆ្នេរ កោះ Terchelling ហើយ​ត្រូវគេ​ទាក់​ខ្សែ​សណ្តោង ទប់​កុំ​ឲ្យ​វារ​សាត់អណ្តែត​។​

​កោះ Terchelling គឺជា​កោះ​១​ក្នុងចំណោម​៨ ក្នុង​សមុទ្រ Wadden ខាងជើង​ហូ​ឡង់ ដែលជា​តំបន់​ធម្មជាតិ​ស​ម្ប​តិ្ត​បេ​តិ​ភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ​។ លោក Edwin Granneman អ្នកនាំពាក្យ​ឆ្មាំ​សមុទ្រ​ហូ​ឡង់ បាន​លើកឡើងថា ក្រុម​សង្គ្រោះ បានសម្រេច​កាត់បន្ថយ​ការបាញ់ទឹក​ស្រោច ព្រោះ​បារម្ភ​ក្រែង​វា​ធ្វើ​ឲ្យ​នាវា ក្រឡាប់ ផ្អៀង លិច​ចូលទៅក្នុង​សមុទ្រ​។ ប្រសិនបើ​នាវា​នេះ​លិច​ចូល​សមុទ្រ នោះ​វា​នឹង​បង្ក​ជា​ហានិភ័យ​បរិស្ថាន ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​សម្រាប់​ហូ​ឡង់​។​

​ដោយឡែក​នៅក្នុង​ប្រទេស​ថៃ​វិញ​អាជ្ញាធរ​ថៃ​ក្នុង​តំបន់​ភាគខាងត្បូង​ខេត្ត​ណា​រ៉ា​ធី​វ៉ា​ត់​បានឱ្យដឹងថា មាន​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​រោងចក្រ​ផលិត​ផាវ​មួយកន្លែង កាលពី​រសៀល​ថៃ្ង​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ ដោយបាន​បណ្តាលឱ្យ​មនុស្ស ១២​នាក់​ស្លាប់ និង​ប្រមាណ​ជាង ១០០​នាក់​ផ្សេងទៀត​រងរបួស ។ ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅឯ​ទីតាំង​ឃ្លាំង​រោងចក្រ​ផលិត​ផាវ​មួយកន្លែង​ដែល​មិនមាន​អាជ្ញាប័ណ្ណ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ និង​បាន​បង្ក​ការខូចខាត​ដល់​លំនៅដ្ឋាន​ពលរដ្ឋ​ប្រមាណ​ជាង ២០០​ខ្នង និង​ប៉ះពាល់​ដល់​មនុស្ស​ជាង ៣៦០​នាក់ ។​ពលរដ្ឋ​រងគ្រោះ​មួយចំនួន​នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​ដ៏​អាក្រក់​នេះ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ក្រោយ​ឆាបឆេះ​ដោយ​អណ្តាតភ្លើង ខណៈ​មូលហេតុ​នៅ​ពីក្រោយ​ការផ្ទុះ​ឆាបឆេះ​នេះ នៅ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ ។a fire ship thai a fire ship thai1 


​