» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3528 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123204 នាក់

រឿង​ស្សែក​ស្អុយ​តារាចម្រៀង រតនៈ ពិសី ថា នាង​ក៏​ចាញ់បោក​គេ​ដូចគ្នា និង​កំពុង​ដាក់ពាក្យ​ប្ដឹង

​ភ្នំពេញ​៖ តារាចម្រៀង កញ្ញា រតនៈ ពិសី ដែលមាន​ឈ្មោះ​ពិត​ថា កែវ ពិសី កំពុងតែ​លេច​នូវ​ពត៍​មាន​ថា សមត្ថកិច្ច​នគរបាល​ធ្លាប់​កោះហៅ​ឲ្យ​ចូល​បំភ្លឺ ជុំវិញ​ករណី​ចេញ​សែក​គ្មាន​សាច់ប្រាក់ (​សែក​ស្អុយ​) តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ ដែល​បានដាក់​ចូលទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កាលពី​ថ្ងៃទី​២០ ខែកញ្ញា និង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ កន្លងទៅ​។ ក្នុងការ​ដោះស្រាយ​បន្ទុក​តារាចម្រៀង​រូប​ស្រស់ រតនៈ ពិសី អះអាងថា រូបនាង​ក៏​ចាញ់បោក​គេ​ដូចគ្នា ហើយ​អ្នក​ដែល​ជំពាក់​ប្រាក់​នាង​រាប់ម៉ឺន​ដុល្លារ ក៏​កំពុង​រត់គេចខ្លួន​អស់ ពោលគឺ​ទុក​ឲ្យ​រូបនាង​រ៉ាប់រង​សង​តែម្នាក់ឯង​។a roitanakpisey2 

​យោងតាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ ផាន សូរិយា​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជូ ប្រធាន​នាយកដ្ឋាន បានចេញ​លិខិត​កោះ អញ្ជើញ​តារាចម្រៀង កែវ ពិសី ហៅ រតនៈ ពិសី ចំនួន​២​លើក ឲ្យ​ចូលមក​បំភ្លឺ​នៅ​នាយកដ្ឋាន កាលពី​ថ្ងៃទី​២០ ខែកញ្ញា និង​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ ជុំវិញ​ករណី​មិន​បំពេញ​កាតព្វកិច្ច លើ​ឧបករណ៍​ដែល​ជួញដូរ​បាន (​សែក​ស្អុយ​), រំលោភ​លើ​ទំនុកចិត្ត​។​​មហាជន​មានការ​ភ្ញាក់ផ្អើល​រឿងនេះ ខណៈដែល​រឿងរ៉ាវ​ជំពាក់​ប្រាក់តៗ​គ្នា ព្រោះតែ​ការលេង​តុងទីន​នេះ គឺ​កំពុងតែ​កើតមានឡើង ក្នុងសង្គម​សព្វថ្ងៃ​។ ក្នុងសង្គម​សិល្បៈ​មាន​តារា​ល្បីៗ​ជាច្រើន​នាក់​មកហើយ បាន​ជួប​នូវ​បញ្ហា​នេះ ព្រោះតែ​ការ​ក្បត់​ទំនុកចិត្ត និង​ការបោកប្រាស់​គ្នា រហូតដល់​មាន​អ្នកសិល្បៈ​ខ្លះ កំពុង​ជាប់ឃុំ​ក៏មាន​។

តារាចម្រៀង រតនៈ ពិសី បាន ប្រាប់​កាសែត​ថា ជុំវិញ​បញ្ហា​បំណុល​ទាំងអស់នេះ គឺ​នាង​នឹង​ប្រឈមមុខ​ដោះស្រាយ ពោលគឺ​មិន​គេចវេស​នោះទេ ប៉ុន្តែ​នាង​ក៏​ទទូច និង​អង្វរ​ដល់​ម្ចាស់បំណុល មេត្តា​ទុកពេល​វេលា​ដល់​រូបនាង នៅក្នុង​ការរក​ប្រាក់​ស​ង ព្រោះតែ​រូបនាង​ក៏​ចាញ់បោក​គេ​ដូចៗ​គ្នា ហើយក៏​កំពុង​ដាក់ពាក្យ​ប្ដឹង កោះហៅ​អ្នក​ជំពាក់​មក​ចូលខ្លួន​ដោះស្រាយ នៅ​អគ្គស្នងការ​នគរបាល​ជាតិ ខណៈដែល​អ្នក​ទាំងនោះ​កំពុង​រត់គេចខ្លួន​អស់​។​

​រតនៈ ពិសី ថា ព្រោះតែ​នាង​បាន​ធ្វេសប្រហែស ផុង​លង់ខ្លួន​ចាញ់បោក​គេ​នេះហើយ ទើប​រហូតមក​ដល់ពេលនេះ នាង​ត្រូវអស់​ផ្ទះ​, អស់​ឡាន​, អស់​ខុន​ដូ​, អស់​អ្វីៗ​គ្រប់យ៉ាង ដោយ​ត្រូវ​បង្ខំចិត្ត​លក់ ដើម្បី​សងបំណុល​គេ ដើរ​ស្នាក់នៅ​ជាមួយ​បងប្អូន ហើយ​ការរកចំណូល​ក៏ត្រូវ​បាត់បង់​។ ពិសី​បង្ហើប​ថា អ្នក​ដែល​គេចវេស​ជំពាក់​ប្រាក់​របស់​នាង ហើយ​មិន​សង​នោះ គឺមាន​ទាំង​តារា​ល្បីឈ្មោះ អ្នកមាន​មុខ​មាន​មាត់​ក្នុងសង្គម ដែល​សរុប​គឺ​ប្រមាណ​ជិត ៤០​ម៉ឺន​ដុល្លារ​ឯណោះ​។​តែ​សម្រាប់​ម្ចាស់បំណុល​វិញ បាន​ឲ្យ​ដឹងថា តាម​ដីកា​កោះហៅ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ទាំង​២​លើក​នោះ តារាចម្រៀង​រូបនេះ មិនដែល​បាន​ចូល​បំភ្លឺ​នោះឡើយ​។​បើចឹងមែននោះកញ្ញារតនៈពិសីប្រឈមមុខនឹងការចាប់នាំខ្លួនជាមិនខាន។​a roitanakpisey