» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1484 នាក់

ម្សិលមិញ 12477 នាក់

សរុប 21121160 នាក់

សម្ដេច​ធិបតី​៖ វិនិយោគិន​ចិន ជួយ​ពន្យល់ និង​បំភ្លឺ​លុបបំបាត់​ការព្រួយបារម្ភ​ពី​ប​ញ​ក្ហា​អសន្ដិសុខ​នៅ​ខេត្ត​ព្រះសីហនុ

​ព្រះសីហនុ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​វិនិយោគិន​ចិន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ស្ថិតនៅ​ស្រុក​ព្រៃនប់ ដែល​បាន​ជួយ​ពន្យល់ និង​បំភ្លឺ ដើម្បី​លុបបំបាត់​ការព្រួយបារម្ភ ដែល​កើតឡើង​ដោយសារ​ភាពយន្ត​ចិន​មួយ​នោះ​រឿង «No More Bet»​។​ក្នុង​ពិធី​ជួប​សំណេះសំណាល ជាមួយ​កម្មករ​ជាង ១​ម៉ឺន ៥​ពាន់​នាក់ នា​ព្រឹក​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ សម្ដេច​ធិបតី បាន​រំឭកថា អំឡុង​ទស្សនកិច្ច​ផ្លូវ​ការលើក​ទី​២ របស់​សម្ដេច​ទៅកាន់​ទី​ក្រុង​ប៉េកាំង កាលពី​ខែតុលា​កន្លងទៅនេះ សម្ដេច​បាន​ជួប​ជាមួយនឹង វិនិយោគិន​មកពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ដែល​ពួកគាត់​បាន​ជួយ​បកស្រាយ​ពន្យល់ និង​បំភ្លឺ​ដល់​មតិ​មហាជន​មួយចំនួន នៅ​ប្រទេស​ចិន ដែល​គាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព ព្រោះ​មានរឿង​ចិន «No More Bet» និយាយ​ពី អ​សុវត្ថិភាព​នៅ​ក្រុងព្រះសីហនុ​។a manet sihanu2 

​សម្តេចនាយក​រដ្ឋមន្ដ្រី បាន​ថ្លែងអំណរគុណ​ជាថ្មី​ចំពោះ​វិនិយោគិន​ជនជាតិ​ចិន​ទាំងនោះ ដែលមាន​ជំនឿ​ទុកចិត្ត​លើ​ប្រទេស​កម្ពុជា ហើយ​បាន​បន្ត​ជួយ​យកអាសារ​ការពារ​កម្ពុ​ជា​។​​ទាក់ទង​និង​បញ្ហា​ជាប់គាំង​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​សម្ដេច​ធិបតី​ក៏បាន​លើកឡើង​ដែរ​ថា បញ្ហា​ជាប់គាំង​នៃ​វិស័យ​ចង់​ដាក់​ទ្រព្យ​មិនមែន​កើត​ទៅក្នុង​ប្រទេស​កម្ពុជា​ទេ គឺ​មាននៅ​ស្ទើរតែ​គ្រប់​បណ្ដាល​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក​ហើយ​នេះ​គឺជា​វត្ត​រយៈពេល ១០​ឆ្នាំ​ម្ដង​។​សម្ដេច​ធិបតី​ក៏បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា សម្ដេច​និង​ជួប​ជាមួយនឹង​វិស័យ​ឯកជន​ដើម្បី​ស្វែងយល់​អំពី​ការលំបាក​ក៏ដូចជា​រក​ដំណោះស្រាយ​ជូន​វិស័យ​ឯកជន​ទាំងអស់​។

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ទៅ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​លោក ប៉េង ពោធិ៍​នា​ឱ្យ​ពង្រឹង​នៅ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​រថភ្លើង​បន្ថែមទៀត​ដើម្បី​ជំរុញ​ទៅដល់​ការដឹកជញ្ជូន​ពី​រាជធានី​ភ្នំពេញ​មកកាន់​ខេត្ត​ព្រះសីហនុ​។​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​ថ្លែងថា​៖ រដ្ឋាភិបាល​មាន​គម្រោង​ភ្ជាប់​ផ្លូវ​ហោះហើរ​ត្រង់​ពី​ខេត្ត​ព្រះសីហនុ ទៅ កាន់​តំបន់​ទេសចរណ៍​នៅ​ថៃ វៀតណាម ម៉ា​ល់​ឌី​វ និង​ហ្វីលីពីន​ជាដើម ដើម្បី​បង្កើន​ការវិនិយោគ និង ទេសចរ​នៅ​កម្ពុជា​។​សម្ដេច​ធិបតី​«​សូម​បន្ត​ជឿទុកចិត្ត និង​ពង្រីក​ការវិនិយោគ​ជា​បន្ថែមទៀត រាជរដ្ឋាភិបាល​នឹង​ខិតខំ​ជួយ ហើយក៏​នឹង​ខិតខំ​បន្ត​ទាក់​ម៉ូ​យមក​វិនិយោគ​ថែមទៀត​»​។

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបង្ហាញ​ក្ដី​រំពឹងថា ៥​ឆ្នាំ ឬ ១០​ឆ្នាំ​ទៅមុខទៀត «​ព្រះសីហនុ​» នឹង​ប្រែ​ក្លាយទៅជា​ខេត្ត​ដែលមាន​ប្រជាពលរដ្ឋ​មាន​ចំណូល​ខ្ពស់ បើ​ធៀប​ទៅនឹង​ខេត្ត​ដទៃទៀត​។ នាយករដ្ឋមន្ត្រី សម្ដេច​អធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា​ខេត្ត​ព្រះសីហនុ​គឺជា​ពេជ្រ​ដែល​មិនទាន់​ច្នៃ ដោយ​ថា​រាជរដ្ឋាភិបាល​និង​កែច្នៃ​ពេជ្រ​នេះ​ឲ្យ​ទៅជា​ពេជ្រ​ដែលមាន​តម្លៃ​។ ហើយ​នៅ​ថ្ងៃ​អនាគត​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​អ្នក​មាននៅ​ឆ្នាំ​២០៥០ ប្រជាជន​នៅ​ខេត្ត​ព្រះសីហនុ​គឺជា​ប្រជាជន​ដែលមាន​ជាងគេ​នៅក្នុង​ប្រទេស​ផងដែរ​។​​សម្ដេច​ធិបតី មានប្រសាសន៍ថា «​ខេត្ត​ព្រះសីហនុ អាចជា​ឆ្នាំងបាយ មិន​ត្រឹមតែ​ចិញ្ចឹម​អ្នក​ខេត្ត​ព្រះសីហនុ​ទេ ប៉ុន្ដែ​ជា​ថាមពល ជា​ថ្ម​មួយ ដែល​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កាន់តែច្រើន​លឿន ហើយ​សំខាន់​ណាស់​»៕a manet sihanu a manet sihanu1 

​