» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3587 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099354 នាក់

ដើម្បី​ទេសចរណ៍​ចិន​នាយករដ្ឋមន្ត្រី​ថៃ​សុំទោស​ទូត​ចិន​ក្នុង​រឿង​បាញ់ប្រហារ​តែ​មិន​អស់​បញ្ហា​

​ប្រទេស​ថៃ​៖​បន្ទាប់ពី​ឧបទ្ទវហេតុ​បាញ់ប្រហារ​នៅឯ​ផ្សារ​ទំនើប​ស្យាម ផា​រ៉ា​ហ្គ​ន (Siam Paragon) ជា​ផ្សារ​ទំនើប​ដ៏​មមាញឹក​សម្រាប់​ភ្ញៀវ​ទេសចរណ៍​នៅ​ចំ​កណ្តាល​ក្រុង​បាងកក បណ្តាលឱ្យមាន​ស្ត្រី​រងគ្រោះ​ពីរ​នាក់​ស្លាប់ ម្នាក់​ជា​ជនជាតិ​ចិន និង​ម្នាក់ទៀត​ជា​ជនជាតិ​មី​យ៉ាន់​ម៉ា​និង​ប្រមាណ​ជា ៥ នាក់​ផ្សេងទៀត​ទទួលរង​របួស រដ្ឋាភិបាល​នៃ​ប្រទេស​ថៃឡង់​ដ៍ បាន​សន្យាថា​នឹង​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ជនរងគ្រោះ​នៅក្នុង​ហេតុការណ៍​នៃ​ការបាញ់ប្រហារ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ និង​ប្តេជ្ញា​ពង្រឹង​សុវត្ថិភាព​បន្ថែមទៀត​សម្រាប់អ្នកទេសចរ​ទាំង​អស់ ។​a thai shoot4 

​ជនសង្ស័យ​ជា​ក្មេងស្ទាវ បាន​ប្រើ​កាំភ្លើងខ្លី​ពាក់កណ្តាល​ស្វ័យប្រវត្តិ ដែល​បាន​កែច្នៃ​ដោយ​ខ្លួនឯង​។ នេះ​បើតាម​ការរៀប​រាប់រប​ស់មេ​ប៉ូលិស​រង​ថៃ​លោក សំ​រ៉ា​ន នួន​ម៉ា ដោយ​សន្យា​ពង្រឹង​ច្បាប់​និង​ការគ្រប់គ្រង​ការប្រើប្រាស់​កាំភ្លើង​។​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់បញ្ជូន​ប៉ុស្តិ៍នគរបាល​ដើម្បី​សួរចម្លើយ ប៉ុន្តែ​សមត្ថកិច្ច​សង្កេតឃើញថា​ជនសង្ស័យ​មាន​អារម្មណ៍​វិលវល់ និង​ច្របូកច្របល់​ខ្លាំង​មែនទែន​។ ទោះបី​សមត្ថកិច្ច​ចង់​សួរនាំ​គាត់​ក៏​មិនកើត​។ គាត់​គ្រាន់តែ​និយាយប្រាប់​ត្រួសៗ​ថា​មុនពេល​បាញ់ប្រហារ​នោះ​, គាត់​ស្ដាប់ឮ​សំឡេង​មនុស្ស​ខ្សិ​បដា​ក់​ត្រចៀក​ថា «​ត្រូវតែ​កេះកៃ​កាំភ្លើង​បាញ់​មនុស្ស​ភ្លាម​ទៅ​»​។ ក្មេងប្រុស​នេះ​ធ្លាប់​ព្យាបាល​ជំងឺផ្លូវចិត្ត​នៅ​មន្ទីរពេទ្យ​រាជា​វិថី (Rajavithi)​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ​នេះ គាត់​ខាន​លេបថ្នាំ​សរសៃប្រសាទ​។ សមត្ថកិច្ច​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ពេក​ទេ​នៅក្នុង​រឿងនេះ​ព្រោះ​ជនសង្ស័យ​ជា​អនីតិជន​។​

​តាមរយៈ​វី​ឌី​អូ​ឃ្លី​ប​ដែល​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​, គេ​ឃើញ​ក្មេងប្រុស​ដែល​ទុក​សក់វែង ពាក់អាវ​ខ្មៅ ពាក់​វ៉ែនតា ពាក់មួក​ក​ន្តិ​ប​មាន​រូប​ទង់ជាតិ​អាមេរិក ត្រូវ​សមត្ថកិច្ច​នាំខ្លួន​ទៅ​កន្លែង​ឃុំឃាំង​។ ក្រោយពេល​បាញ់ប្រហារ​នោះ ជនសង្ស័យ​ក៏​លើកដៃ​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​សម្រួល​។ វី​ឌី​អូ​ឃ្លី​ប​ដែល​ទាញ​ចេញពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​រូប​ជនសង្ស័យ​លុតជង្គង់​ចុះ​នៅលើ​កម្រាល​ឥដ្ឋ​។ សមត្ថកិច្ច​ក៏​ដើរ​មួយៗ​តម្រង់​ទៅរក​ជនសង្ស័យ​ដើម្បី​ចាប់ខ្លួន និង​រឹបអូស​បាន​កាំភ្លើងខ្លី​១​ដើម​។​​លោកនាយក​រដ្ឋមន្ត្រី​សេដ្ឋា ថៈវី​ស៊ីន បាន​អញ្ជើញ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ស្មឹង​ស្មា​ត​មួយ​នាទី​ផង​។​

​សោកនាដកម្ម​នេះ បានកើត​ឡើង​នៅ​ស្រប​ពេលដែល​ប្រទេស​ថៃឡង់​ដ៍ កំពុង​ស្វែ​ករក​វិធីសាស្ត្រ​នៅក្នុង​ការលើកកម្ពស់​សេដ្ឋកិច្ច​របស់ខ្លួន ជាមួយនឹង​គោលនយោបាយ​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​វិស័យ​ទេសចរណ៍​ឡើងវិញ នៅក្នុង​នោះ រួមបញ្ចូល​ទាំង​គោលនយោបាយ​មិន​តម្រូវឱ្យមាន​ការស្នើសុំ​ទិដ្ឋាការ​សម្រាប់អ្នកទេសចរ​ជនជាតិ​ចិន ដែល​ចាប់ផ្តើម​មាន​សុពលភាព​ចាប់តាំងពី​ថ្ងៃទី​២៥ ខែកញ្ញា មុន​ពិធីបុណ្យ​សែន​ព្រះ​ខែ និង​ថ្ងៃ​បុណ្យជាតិ​នៅក្នុង​ប្រទេស​ចិន និង​កំណត់​ដំណើរ​ការមិន​តម្រូវ​ទិដ្ឋាការ​រហូតដល់​ចុងខែ​កុម្ភៈ​ឆ្នាំក្រោយ ។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ទេសចរណ៍​ថៃ ស៊ូ​ដា​វ៉ាន់ វ៉ាង​ស៊ុ​ផា​គិច​កុសល (Sudawan Wangsuphakijkosol) បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត បាន​ចូល​មកលេង​ប្រទេស​ថៃឡង់​ដ៍ តាមរយៈ​កម្មវិធី​លើកលែង​ទិដ្ឋាការ (visa-free program) កាលពី​ថ្ងៃទី ២៧ ខែកញ្ញា​។ ស្របពេល ប្រទេស​ចិន គឺជា​ទីផ្សារ​ដ៏​សំខាន់បំផុត សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​នៅក្នុង​ប្រទេស​ថៃឡង់​ដ៍ ហើយ​ភ្ញៀវទេសចរ​ចិន​មាន​ចំនួន​ប្រហែល​មួយ​ភាគបី​នៃ​ភ្ញៀវទេសចរ​សរុប​ជិត ៤០ លាន​នាក់​អំឡុង​ឆ្នាំ ២០១៩​។​​ការទន្ទឹងរង់ចាំ​កំណើន​ភ្ញៀវទេសចរ​ចិន​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ដែល​ជំរុញ​ដោយ​វិធានការ​លើកលែង​ទិដ្ឋាការ​នាពេល​ថ្មីៗ​នេះ បាន​បង្អាក់​ដោយ​ដោយ​ព្រឹត្តិការណ៍​បាញ់ប្រហារ​កណ្តាល​ទីក្រុង កាលពី​ថ្ងៃ​អង្គារ ខណៈ​អ្នកទេសចរ​ជាច្រើន បង្ហាញ​អារម្មណ៍​ភ័យខ្លាច​ចំពោះ​សុវត្ថិភាព​របស់​ពួកគេ ។​

​លោកនាយក​រដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៊ីន បាន​ទូរស័ព្ទ​ដោយផ្ទាល់​ទៅកាន់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ថៃឡង់​ដ៍ លោក ហាន ជី​ឈៀង (Han Zhiqiang) ដើម្បី​សុំទោស​និង​សន្យា​អំពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ថា​នឹង​ស្តារ​ទំនុកចិត្ត និង​ការធានា​ឡើងវិញ ។​​រដ្ឋាភិបាល​ថៃឡង់​ដ៍​នឹង​ធ្វើឱ្យ​អស់ពី​លទ្ធភាព​” ស្របពេល “​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​ថៃឡង់​ដ៍ ឯកឧត្តម ហាន ជី​ឈៀង បាន​ឆ្លើយតប​មកវិញ​ថា នឹង​ផ្តល់​ការគាំទ្រ និង​យោគយល់​ដល់​រដ្ឋាភិបាល​ថៃ ហើយ​ឯកឧត្តម​ប្រាកដ​ណាស់​ថា វា​នឹងមិន​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​រដ្ឋាភិបាល​ចិន និង​ភ្ញៀវទេសចរ​ចិន​ឡើយ​” នេះ​បើ​យោងតាម​ការបញ្ជាក់​ប្រាប់​ដោយ​លោក ថា​វី​ស៊ីន (Thavisin) ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពេល​អញ្ជើញ​ទៅ​ត្រួតពិនិត្យ​ស្ថានការណ៍​នៅឯ​ផ្សារ​ទំនើប​ស្យាម ផា​រ៉ា​ហ្គ​ន កាលពី​ថ្ងៃ​ពុធ ។​

ទោះបីជា​អះអាង​ពី​វិធានការ​ការពារ​សន្តិសុខ​យ៉ាងណា​កៅ​ដោយ​បើ​តា​ទីភ្នាក់ងារ Xinhua បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៣​ថា មន្ត្រី​រដ្ឋាភិបាល​ម្នាក់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា មនុស្ស​យ៉ាងតិច​១៣​នាក់ បាន​រងរបួស នៅ​គ្រា​ដែល​គ្រាប់បែក​លាក់ មួយ​បាន​ផ្ទុះ​នៅ​ភាគខាងត្បូង នៃ​ប្រទេស​ថៃឡង់​ដ៏ ។​យោងតាម​របាយការណ៍ ដែល​បានចេញ​ផ្សាយ​នៅលើ​គេហទំព័រ របស់​រដ្ឋាភិបាល ដោយ​ដកស្រង់ សម្តី​ឧបនាយករដ្ឋមន្ត្រី Somsak Thepsutin ថា កាលពី​ថ្ងៃ​អង្គារ គ្រឿងផ្ទុះ​ដែល​លាក់ទុក នៅក្រោម​ដី​ត្រូវបាន​បង្កឡើង បន្ទាប់ពី​ពិរុទ្ធជន នៃ​ឧប្បត្តិហេតុ​បាន​ព្យួរ​បដា ដើម្បី​ទាក់ទាញ​អាជ្ញាធរ​ឱ្យ​ត្រួតពិនិត្យ តំបន់​ក្នុង​ខេត្ត ប៉ា​តានី ។​a thai shoot a thai shoot a thai shoot1 a thai shoot3