
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3508 នាក់
ម្សិលមិញ 24358 នាក់
សរុប 21099275 នាក់
ប្រទេសរុស្ស៊ី៖មន្ត្រីជាន់ខ្ពស់រុស្ស៊ីត្រូវបានសារព័ត៌មាន Sputnik បានដកស្រង់សម្តីមកផ្សាយថា កម្លាំងទាហានរុស្ស៊ី និងឡាវ បានសម្រេចធ្វើសមយុទ្ធរួមគ្នា មានឈ្មោះថា Laros-2021 នៅខែសីហាឆ្នាំ២០២១ខាងមុខនេះដែលជា សមយុទ្ធមានយុទ្ធសាស្ត្រប្រឆាំងក្រុមភេរវកម្ម។
នៅក្នុងការធ្វើសមយុទ្ធរួមនោះ ប្រទេសទាំងពីរនឹងប្រើប្រាស់យុទ្ធសាស្ត្រផ្សេងគ្នា ដើម្បីកម្ចាត់ក្រុមភេរវកម្ម។ នេះជាលើកដំបូង ដែលរុស្ស៊ីនិងឡាវធ្វើសមយុទ្ធ ដោយមានការចូលរួមពីកងពលរថក្រោះ ហើយសមយុទ្ធធ្វើឡើងនៅក្នុងទឹកដីរុស្ស៊ី។ភាគីពាក់ព័ន្ធ បានព្រមព្រៀងគ្នា ទៅលើទីតាំងនិងយុទ្ធសាស្ត្រនៃការធ្វើសមយុទ្ធ។ ក្រៅពីនេះក៏បានពិភាក្សាទៅលើការផ្តល់ជំនួយសុខាភិបាល និងឯកសារធ្វើដំណើរ របស់កម្លាំងទាហានឡាវទៅកាន់ទឹកដីរុស្ស៊ីផងដែរ។
នៅក្នុងឆ្នាំ២០១៩ កម្លាំងទាហានរុស្ស៊ីនឹងឡាវបានធ្វើសមយុទ្ធជាលើកដំបូង មានឈ្មោះថា Laros-2019 នៅទីតាំងហ្វឹកហាត់ Ban Peng ក្នុងប្រទេសឡាវ ដោយមានការចូលរួមពីកម្លាំងទាហានប្រទេសទាំងពីរ ៥០០នាក់។មានការកតសម្គាល់ថាតាំងពីដួលរលំសហភាពសូវៀតមកថ្មីៗនេះសហពន្ធ័រុស្ស៊ីក្រោមការដឹកនាំរបស់លោកប្រធានាធិបតីពូទីនត្រូវបានគេឃើញចាប់ផ្តើមបង្ហា្ញសាច់ដុំនៅតំបន់អាស៊ីអាគ្នេយ៍ដេលថ្មីៗអនុរដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ីបានបង្ហាញពីចេតនាស្វែងរកកិច្ចសកាជាមួយរបរបមេដឹកនាំយោធាភូមាដែលធ្វើរដ្ឋប្រហា៕