» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3786 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099553 នាក់

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អំពាវនាវ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ពង្រឹង​ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នា

 


​ម៉ាឡេស៊ី​៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នៅ​ថ្ងៃ​ពុធ (​ទី​៩ ខែកក្កដា​) បាន​ជំរុញ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន ឱ្យ​ពង្រឹង​ពាណិជ្ជកម្ម​រវាង​គ្នា​និង​គ្នា ជាពិសេស​នៅពេលដែល​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក​កាន់​តែមាន​ភាពមិនច្បាស់លាស់ ។a anva eco us 

​ការអំពាវនាវ​របស់​លោក​អាន់​វ៉ា ធ្វើឡើង​នៅ​ខណៈ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កំពុង​ជួបប្រជុំគ្នា ដោយ​កិច្ចប្រជុំ​នេះ ធ្វើឡើង​នៅ​ស្របពេល​មាន​ក្ដី​ព្រួយបារម្ភ​សារជាថ្មី​អំពី​ពន្ធគយ​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាម៉េរិក និង​ភាព​តានតឹង​រវាង​ប្រទេស​ថៃ និង​កម្ពុជា​ជុំវិញ​បញ្ហា​ព្រំដែន ដែល​អាច​ប៉ះពាល់​ដល់​ការរួបរួម​គ្នា​នៅក្នុង​តំបន់ ។

​ទោះបីជា​លោក​អាន់​វ៉ា (Anwar) មិនបាន​លើកឡើង​ពី​ឈ្មោះ​របស់​សហរដ្ឋអាមេរិក​ដោយផ្ទាល់​ក៏ដោយ ក៏​លោក​បាន​រិះគន់​ចំពោះ​សកម្មភាព​នៃ​ការកំណត់​ពន្ធគយ​, ការ​រឹតបន្តឹង​ចំពោះ​ការនាំចេញ និង​ការដែល​ត្រូវគេ​យកទៅ​ធ្វើជា​ឧបករណ៍​នៅក្នុង​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​ជាដើម ។

​កិច្ចប្រជុំ​អាស៊ាន ត នឹង​បន្ត​ដោយ​កិច្ចប្រជុំ​បន្ថែមទៀត​រវាង​អាស៊ាន និង​ដៃគូ​ពាណិជ្ជកម្ម​ពិភពលោក​សំខាន់ៗ រួមមាន​សហរដ្ឋ​អាម៉េរិក ចិន ជប៉ុន រុស្ស៊ី ឥណ្ឌា និង​សហភាព​អឺរ៉ុប ។ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ម៉ារ​កូ រ៉ូ​ប៊ី​យ៉ូ ត្រូវ​អញ្ជើញ​មកដល់​ម៉ាឡេស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ កក្កដា​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​អាស៊ាន​នេះដែរ ជាមួយ​បណ្តា​សម្ព័ន្ធមិត្ត​ផ្សេងទៀត​ដូចជា​ជប៉ុន កូរ៉េខាងត្បូង ព្រមទាំង​ចិន​។ មុនពេល​មកដល់ អ្នកទទួលខុសត្រូវ​អាមេរិក​រូបនេះ បាន​បញ្ជាក់ថា វ៉ាស៊ីនតោន​ចាត់ទុក​អាស៊ី​ខាងកើត និង​អាស៊ីអាគ្នេយ៍​ជា​អាទិភាព​។ ប៉ុន្តែ ប្រទេស​ក្នុង​តំបន់​ភាគច្រើន​មិន​ទុកចិត្ត​ឡើយ​។​

​សម្រាប់​ប្រទេស​ម៉ា​ឡែ​ស៊ី​ក្រៅពី​ការអំពាវនាវ​របស់​នា​យក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម៉ាឡេស៊ី លោក តេង​គូ ហ្សា​ហ្វ្រា​ល់ អា​ហ្ស៊ី​ស (Tengku Zafrul Aziz) នៅ​ថ្ងៃ​ពុធ (​ទី​០៩ ខែកក្កដា​)​នៅក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី Reuters NEXT Asia summit នា​ប្រទេស​សិង្ហ​បុរី មានប្រសាសន៍ថា ប្រទេស​ម៉ាឡេស៊ី មិនមាន​គម្រោង​រៀបចំ​ផែនការ​សងសឹក​ប្រឆាំងនឹង​ពន្ធគយ​បដិការ ២៥% លើ​ទំនិញ​របស់ខ្លួន​ដែល​កំណត់ដោយ​សហរដ្ឋ​អាម៉េរិក​នោះទេ ហើយ​ម៉ាឡេស៊ី​នៅតែមាន​សុទិដ្ឋិនិយម​អំពី​ដំណើរការ​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ប្រកបដោយ​ភាព​វិជ្ជមាន ។

​ប្រទេស​ម៉ាឡេស៊ី ដែលជា​អ្នក​នាំចេញ​ដ៏​សំខាន់​មួយ​នៃ​ផលិតផល​បន្ទះ​ឈី​ប និង​គ្រឿង​អេឡិចត្រូនិក ត្រូវ​ប្រឈមមុខ​នឹង​ពន្ធគយ​បដិការ ២៥% លើ​ការនាំចេញ​របស់ខ្លួន​ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាម៉េរិក ខណៈ​អត្រាពន្ធ​កំណត់ដោយ​សហរដ្ឋ​អាម៉េរិក​កាលពី​ខែមេសា មាន​ត្រឹមតែ ២៤% ប៉ុណ្ណោះ មុនពេល​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) សម្រេច​ឱ្យ​ពន្យារ​កតា​ព្វ​កិច្ច​ពន្ធ​ពេញលេញ​ក្នុង​រយៈពេល ៩០​ថ្ងៃ ។

​ក្រសួងពាណិជ្ជកម្ម​ម៉ាឡេស៊ី បាន​និយាយថា ខ្លួន​កំពុង​បន្ត​ពិភាក្សា​ជាមួយ​សម​ភាគី​អាម៉េរិក ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ដែល​នៅ​សេសសល់ ស្វែងយល់​ពី​របៀប​ដែល​ពន្ធគយ​នឹង​ប៉ះពាល់​ដល់​ភាគី​ទាំងពីរ និង​ស្វែងរក​មធ្យោបាយ​ដើម្បី​បញ្ចប់​ការចរចា​នាពេល​ឆាប់ៗ​នេះ ។

​គួររម្លឹកថា ម៉ាឡេស៊ី និង​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយ​ពន្ធគយ​ដ៏​ច្រើន​របស់លោក​ត្រាំ (Trump) ខណៈដែល​ប្រទេស​ទាំងនេះ ពឹងផ្អែក​ខ្លាំង​លើ​ការផលិត និង​ការនាំចេញ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ដែលមាន​តម្លៃ​សរុប​ជាង ៣.៨ ពាន់​ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយ​ប្រទេស​មួយចំនួន​ក្នុងចំណោម​ប្រទេស​ទាំងនេះ​ពីមុន ក៏​ទទួលបាន​អត្ថប្រយោជន៍​ផងដែរ ពី​ខ្សែសង្វាក់​ផ្គត់ផ្គង់​ដែល​ផ្លាស់ប្តូរ​ចេញពី​ប្រទេស​ចិន ។​

​កាលពី​ថ្ងៃ​ចន្ទ (​ទី​៧ ខែកក្កដា​) ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បានប្រកាស​លើ​កាតព្វកិច្ច​ពន្ធគយ​ថ្មី​ពី ២៥% ទៅ ៤០% លើ​ទំនិញ​ពី​ប្រទេស​ចំនួន​៦ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ការណ៍​នេះ​បានកើត​ឡើង បើទោះបីជា​ប្រទេស​អាស៊ាន​មួយចំនួន​បាន​ព្យាយាម​ធ្វើការ​តវ៉ា​លន់តួ និង​ចរចា​សូម​ឱ្យមាន​អត្រាពន្ធ​ទាប​ក៏ដោយ​។ ក្នុងចំណោម​ប្រទេស​អាស៊ាន មានតែ​ប្រទេស​វៀតណាម​មួយ​ប៉ុណ្ណោះ​ដែល​បានសម្រេច​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដោយ​ជោគជ័យ ដែល​បាន​កាត់បន្ថយ​ពន្ធគយ​ពី ៤៦% មក​នៅត្រឹម ២០% ។


​សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​វិញ​នៅ​រសៀល​ថ្ងៃ​ពុធ ទី​៩ ខែកក្កដា ឆ្នាំ​២០២៥​នេះ ក្រុមហ៊ុន​ប្រេង​រដ្ឋ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​និង​ក្រុមហ៊ុន​កសិកម្ម​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀងគ្នា​មួយ​ដើម្បី​បង្កើន​ការទិញ​នូវ​ផលិតផល​ពី​សហរដ្ឋ​អាម៉េរិក ។ នេះ​ជាការ​ឲ្យ​ដឹង​ពី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​បានលើកឡើង​ប្រាប់​ដល់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​AFP ។​ឥណ្ឌូណេស៊ី ជា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ដ៏​ធំ​សម្បើម​របស់​អាស៊ាន បាន​សន្យាថា​នឹង​បង្កើន​នូវ​នាំចូល​ផលិតផល​មានដូចជា​ផលិតផល​កសិកម្ម ថាមពល និង​យ​ន្តូ​បក​រណ៍​នានា​ដើម្បី​រក្សា​គម្លាត​ឱ្យ​ជិត​ជាមួយនឹង​រដ្ឋការ​ទីក្រុង​វ៉ាស៊ីនតោន នៅ​មុនពេល​ដែលមាន​កិច្ច​ជាប់គាំង​លើ​ការព្រមព្រៀង​ទិញស្រូវ​សាលី​បន្ថែមទៀត​ពី​សហរដ្ឋ​អាម៉េរិក​លើ​រង្វង់​ទឹកប្រាក់​ប្រមាណ​ជា​១.២៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​។

​លោក​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់​ត្រាំ បានធ្វើការ​គំរាមកំហែង​ដល់​រដ្ឋការ​ទីក្រុង​ហ្សា​កាតា​ទៅលើ​ការដាក់កំហិត​តារាង​ពន្ធគយ​ប្រមាណ​ជា​៣២%​លើសពី​តារាង​ពន្ធគយ​មូលដ្ឋានចំនួន​១០% ដែល​អាច​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែសីហា​ខាងមុខ​។​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី ឈ្មោះ អ៊ែរ​ឡាំង​កា ហារ​តា​តូ​(Airlangga Hartarto) បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ចរចា​អំពី​ពាណិជ្ជកម្ម បាន​លើកឡើងថា ក្រុមហ៊ុន​ប្រេង​រដ្ឋ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ ដោយ​សន្យាថា នឹង​ទិញ​នូវ​ផលិតផល​មានដូចជា​ប្រេង​បន្ថែមទៀត ពី​សហរដ្ឋ​អាម៉េរិក​។​បើ​ផ្អែក​តាម​ទិន្នន័យ​ពី​ការិយាល័យ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​បង្ហាញថា ឱនភាព​ពាណិជ្ជកម្ម​ទំនិញ​របស់​ក្រុង​វ៉ាស៊ីនតោន​ជាមួយនឹង​ទីក្រុង​ហ្សា​កាតា​មាន​ទំហំ​ប្រមាណ​ជា ១៧.៩​ពាន់​លាន​ដុល្លារ​អាម៉េរិក​កាលពី​ឆ្នាំ​២០២៤ ឡើងដល់​ទៅ​៥.៤%​លើសពី​ឆ្នាំមុន​៕a anva eco us2 a anva eco us3 

 

​