» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32080 នាក់

ម្សិលមិញ 29590 នាក់

សរុប 21074246 នាក់

ដឹង​អត់​ស្រុក​ខ្មែរ​មាន​ក្រុមហ៊ុន​ប៉ុន្មានកំពុងរក​រ៉ែ​មាស​?

​ភ្នំពេញ​៖ កម្ពុជា​ចម្រាញ់​រ៉ែ​មាស​បាន​ជាង ៨ ២៨៨​គីឡូក្រាម និង​ទទួលបាន​ចំណូល​ពី​សួយ​សារ ជាង ១៣​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពី លោក អ៉ឹ​ង ឌី​ប៉ូ​ឡា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល​ប្រាប់​កាសែត​។​a gold khmer 

​លោក អ៉ឹ​ង ឌី​ប៉ូ​ឡា បាន​បញ្ជាក់ថា «​គិត​ត្រឹម​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ទាំង​៦ បាន​ផលិត​ដុំ​មាស ចំនួន​៩១៩​ដុំ ស្មើនឹង​ជាង ៨ ២៨៨​គីឡូក្រាម និង​បាន​បង់​សួយ​សារ ជាង​១៣​លាន​ដុល្លារ​»​។​
​លោក អ៉ឹ​ង ឌី​ប៉ូ​ឡា បាន​ប្រា​បប់​ថា​មាន ក្រុមហ៊ុន​ចំនួន​៦ ដែល​កំពុងតែ​ចម្រាញ់​រ៉ែ​មាស នៅក្នុង​ប្រទេស​កម្ពុជា រួមមាន​៖​ទី​១៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុង​តំបន់​អូរ​ខ្វាវ ស្រុក​កែវ​សី​ម៉ា ខេត្តមណ្ឌលគិរី​។
​

ទី​២៖ ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុង​តំបន់ភ្នំ​ម្លុ​ង ខេត្ដ​ព្រះវិហារ​ទិ​៣៖ ក្រុមហ៊ុន ឌែ​លខម (Delcom Cambodia) ស្ថិតនៅក្នុង​តំបន់ភ្នំ​ម្លុ​ង ខេត្ដ​ព្រះវិហារ។​ទី​៤៖ ក្រុមហ៊ុន Rong Cheng ស្ថិតនៅ​តំបន់​ចុង​ផ្លាស់ ខេត្ដ​មណ្ឌលគិរី។​ទី​៥៖ ក្រុមហ៊ុន Xing Yuan ស្ថិតនៅ​តំបន់​អូរ​ត្រូ​ន ខេត្តក្រចេះ​។​ទី​៦៖ ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ស្ថិត​តំបន់ភ្នំ​ជី ខេត្តកំពង់ធំ​។​
​ក្រុមហ៊ុន​ទាំង​៦​នេះ កំពុងតែ​ចម្រាញ់​រ៉ែ​មាស ទៅតាម​ផែនការ ដែល​ឯកភាព ជាមួយនឹង​ក្រសួង​រ៉ែ និង​ថាមពល ហើយ​អនុលោម​ទៅតាម​ច្បាប់ និង​បទ​បញ្ញា​ត្ដិ​ជា​ធរមាន​នានា ដោយ​មិនមាន​ជា​បញ្ហា​អ្វី​នោះទេ​។​
​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​៦​នេះ គឺ​ក្រុមហ៊ុន Renaissance Minerals នៅ​ខេត្តមណ្ឌលគិរី ទទួលបាន​ទិន្នផល​ខ្ពស់​ជាងគេ ប្រមាណ​ជាង ៧ ៨៤៦​គីឡូក្រាម ខណៈ​៥​ក្រុមហ៊ុន​ទៀត ទទួលបាន​ផល​តិចតួច​ប៉ុណ្ណោះ​៕a gold khmer1 a gold mine3 a gold minea4 

​