» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 33992 នាក់

ម្សិលមិញ 29590 នាក់

សរុប 21076158 នាក់

អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ : បន្ថែម​ម៉ោង​បិទ​-​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ចាប់ពី​ម៉ោង​០៧​ព្រឹក រហូតដល់​ម៉ោង​១០​យប់​ជា​រៀង រាល់ថ្ងៃ


​ខេត្ត​ឧ​ត្ត​រ​មានជ័យ : ការប្រកាស​ដាក់​បន្ថែម​ម៉ោង​ធ្វើ ការងារ​របស់​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​បំរើសេវា និង​បង្កលក្ខណ​:​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនបរទេស នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​-​សា​ង៉ាំនេះ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណ​:​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឯកឧត្តម អនុ​ផុង ស៊ុ​ក​សុំ​និ​ត អភិបាល នៃ​គណ​:​អភិបាលខេត្ត​ស៊ីសាកេ​ត និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងពីរ​ភាគី​( កម្ពុជា​-​ថៃ ) ក្នុង​ពិធីសូត្រមន្ត​រាប់បាត្រ​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំថ្មី ឆ្នាំ​២០២៥ នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ជាំ នា​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០២៥ ។a get udor

មាន ប្រសាសន៍​សំណេះសំណាល​សាកសួរ​សុខទុក្ខ បងប្អូន​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ឈរជើង​ប្រចាំការ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​នាឱកាស​នេះ ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល នៃ​គណ​:​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ឯកឧត្តម អនុ​ផុង ស៊ុ​ក​សុំ​និ​ត អភិបាលខេត្ត​ស៊ីសាកេត បាន​បញ្ជាក់ថា​: ការប្រកាស​បន្ថែម​ម៉ោង​បិទ​-​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​- សា​ងុ​ាំ​នេះ គឺជា​ការជំរុញ​ការអនុវត្ត​តាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ​ស្តីពី​ការបន្ថែម​ម៉ោង​បិទ​-​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ​-​សា​ង៉ាំ ។

ឯកឧត្តម អភិបាលខេត្ត​បញ្ជាក់ថា : នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជាំ ក្នុងស្រុក​អន្លង់វែង នឹងត្រូវ​បន្ថែម​ម៉ោង ចេញ​-​ចូល​ឆ្លងកាត់ រហូត ដល់ ម៉ោង​១០​យប់​ជា​រៀងរាល់ថ្ងៃ សំរាប់​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​ការងារ​បំរើសេវា និង​សំរួល​ដល់​ការធ្វើការងារ​របស់​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ ( កម្ពុជា​-​ថៃ ) ក៏ដូចជា​ការដឹកជញ្ជូន​ទំនិញ ផ្សេងៗ ការចេញ​-​ចូល​ពិនិត្យ​សុខភាព​ប្រជាពលរដ្ឋ និង​ការជួយ​សង្គ្រោះបន្ទាន់ ព្រមទាំង​ការព្យាបាល​អ្នក​ជម្ងឺ​ផងដែរ ។ សូមបញ្ជាក់ថា​: ច្រកទ្វារព្រំដែន អន្តរជាតិ​ជាំ ស្ថិត​ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈមមុខ នឹង​ច្រកទ្វារព្រំដែន​អន្តរជាតិ​សា​ងុ​ាំ ស្ថិតក្នុង​ស្រុក ភូ​សិ​ឹ​ង ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ ៕ រាយ​ការ​ព័ត៌មាន ដោយ​លោក ទឺ ពិ​ទូ​​ទំនាក់ទំនង​តាម Tel:012 953 824/088 55 34 100 / 016 953 222a gate utdor 

​