» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1081 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120757 នាក់

ព្រះមហាក្សត្រ​យាង​ប្រកាស​បើក​សម័យប្រជុំ ទី​១ នីតិកាល​ទី​៧​នៃ​រដ្ឋសភា​ថ្ងៃ​២១​សីហា​!​អ្នកកាសែត​ហាម​ឆ្វេ​ត​ឆ្វាច​

​ភ្នំពេញ ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​យាង​ជា​ព្រះរាជាធិបតី ថ្ងៃ​បើក​សម័យប្រជុំ​ដំបូង និង​សម័យប្រជុំ​លេ​ី​ក​ទី​១ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​ប្រព្រឹត្តទៅ នៅវេលា​ម៉ោង​៨​និង​០០​នាទី ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២៣​ស្អែក​នេះ ។​a king birth1 

​បេក្ខភាព​ជាប់ឆ្នោត​ជា​សមាជិកសភា​មាន​ចំនួន​១២៥ រូប គឺ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ១២០​រូប គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច ចំនួន​៥​រូប ។​បើតាម​បញ្ជីរាយនាម​បេក្ខជន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នីតិកាល​ទី​៧ សម្ដេច ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជាប់ឆ្នោត​ជា​តំណាងរាស្ត្រ នៅ​មណ្ឌល​ខេត្ត​ត្បូងឃ្មុំ​។ ក្នុង​វ័យ​៨៩​ឆ្នាំ សម្ដេច ហេង សំរិន បាន​ក្លាយជា​តំណាងរាស្ត្រ​ដែលមាន​អាយុ​ច្រើនជាងគេ ខណៈ​សម្ដេច គង់ សំអុល ជា​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខេត្តកំពង់ឆ្នាំង មាន​អាយុ​ច្រើន​លំដាប់​ទី​២ ក្នុង​វ័យ​៨៦​ឆ្នាំ​។​សម្តេច​ហេង​សំរិន​នឹង​ធ្វើជា​អធិបតី​ស​ម្រ​ប់​ការប្រជុំ​សភា​ដំបូង​ជ្រើសរើស​ប្រធាន​ថ្មី​ដែល​តាម​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​គឺ​ជំទាវ​ឃួន​សុ​ដា​រី​ដែល​អាណត្តិ​ទី​៦​ជា​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​។​

​សម្រាប់​ព្រឹក​ថ្ងៃ​បើក​សម័យប្រជុំ​ដំបូង និង​សម័យប្រជុំ​លើក​ទី​១ នីតិកាល​ទី​៧ នៃ​រដ្ឋសភា លោក នេត្រ ភក្ត្រា​បេក្ខជន​រដ្ឋមន្ត្រីក្រសួង​ពត៍​មាន​ថ្មី​បាន​ណែនាំ ដល់​អ្នកសារព័ត៌មាន ត្រូវអនុវត្ត​តាម​ការ​ណែនាំ​ដូចខាងក្រោម :លោក លោកស្រី អ្នកសារព័ត៌មាន​ជាតិ​និង​អន្ដរជាតិ​ទាំងអស់​ជ្រាបថា ថ្ងៃទី​២១ និង​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២៣ ដែលជា​ថ្ងៃ​បើក​សម័យប្រជុំ​ដំបូង និង​សម័យប្រជុំ​លេ​ី​ក​ទី​១ នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រុមការងារ​ព័ត៌មាន សូម​ធ្វើ​ការណែនាំ​ចំពោះ​លោក លោកស្រី​អ្នកសារព័ត៌មាន​ជាតិ​និង​អន្ដរជាតិ​ដូចខាងក្រោម​៖– រាល់​យានជំនិះ​មិន​អនុញ្ញាត​ឲ្យ​ចូលមកក្នុង​ឬ​ក្បែរ​រដ្ឋសភា​បានទេ​។​– រាល់​សម្ភារៈ ដែលមាន​កាបូប ម៉ាស៊ីនថតរូប ថត​វីដេអូ ត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ (X-Ray) នៅក្នុង​វិមាន​រដ្ឋសភា ទើប​លោក លោកស្រី មាន​សិទ្ធិ​យកចេញ​ទៅ​ថត​បាន ទោះបី​ថត​នៅ​ខាងក្រៅ​រដ្ឋសភា​ក៏ដោយ​ក៏ត្រូវ​មក​ឆ្លងកាត់​ការត្រួតពិនិត្យ​ដែរ​។​– សូម​លោក លោកស្រី​ចុះ​វត្តមាន​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការណែនាំ​របស់​ក្រុមការងារ​ព័ត៌មាន​យេ​ី​ង​ខ្ញុំ​។​– សម្លៀកបំពាក់ សមរម្យ ពាក់​ក្រវ៉ា​ត់ក​(​ចំពោះ​សម្លៀកបំពាក់​មិន​សមរម្យ យើងខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ជាដាច់ខាត​)​។​

– ចំពោះ​ការ​ចល័ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត សូម​លោក លោកស្រី​ជូនដំណឹង​មក​ក្រុមការងារ​យើងខ្ញុំ នឹង​សម្របសម្រួល​ជូន​។​– លោក លោកស្រី អាច​អញ្ជើញ​ចូល​យក​ព័ត៌មាន និង​រូបភាព ដែល​រៀបចំ​ផ្សាយ​ផ្ទាល់​ពី​សាលប្រជុំ​ពេញអង្គ ចូលមកក្នុង​សាលសន្និសីទ​បាយ័ន (​សាល​សារព័ត៌មាន​) ដើម្បី​តាមដាន​កិច្ចប្រជុំ​រដ្ឋសភា​។​-​សូម​លោក លោកស្រី​ចេញចូល​ក្នុង​រដ្ឋសភា​តា​ម​ច្រកទ្វា ជាប់​ក្រសួង​ធម្មការ​និង​សាសនា​។​សម្រាប់​ការ​រឹតបណ្តឹង​សន្តិសុខ​នេះ​ក្រៅពី​កាសែត​កុំ​ឲ្យ​ឆ្វេ​ច​ឆ្វាច​ខាងក្រៅ​សភា​ក៏មាន​ការ​រិត​បន្តឹង​សន្តិសុខ​ព​សេស​មាន​ទាំង​ការបិទ​ដរ​សាលាង​ភ្នំពេញ​អរិ​យ៍ក្ស​ត្រៀ​ផងដែរ​សម្រាប់​ថ្ងៃទី​២១​និង​២២​សីហា​នេះ​ផងដែរ​។​បញ្ជាក់​: រដ្ឋសភា​និង​ចាប់ផ្ដើម​កម្មវិធី​ម៉ោង​០៨.០០​នាទី​ព្រឹក​ថ្ងៃទី​២១.០៨.២០២៣ នៅមុខ​វិមាន​រដ្ឋសភា​។ សូម​អរគុណ ៕a king par a king par1 a king par2 
​