» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2843 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098610 នាក់

ករណី​មាន​មនុស្ស​ស្រែក​ឆោឡោ​សុំ​ជួយ​ពី ក្រុមហ៊ុន​កាស៊ីណូ​បារី​ស​បូព៌ា ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ថា​ជា​ជនជាតិ​វៀតណាម​តវ៉ា​រឿង​ការងារ​(មានវិដេអូ)

​ខេត្ដ​ស្វាយរៀង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង មាន​កិត្តិយស​សូម​ធ្វើការ​បញ្ជាក់ជូន​សាធារណជន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​មេត្តា​ជ្រាបថា​៖ កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ មាន​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​ថា កាស៊ីណូ​នៅ​ក្រុង​បាវិត​មួយកន្លែង មាន​មនុស្ស​ជាច្រើន​ស្រែក​ឲ្យ​ជា​ជួយ មិនទាន់​ដឹង​មានរឿង​អ្វី​នោះទេ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​។​a casino bavit3 

​ករណី​យ៍​នេះ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សូម​ធ្វើការ​បញ្ជាក់ជូន​ដូចខាងក្រោម​៖ នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៥ និង​៣០​នាទី​ល្ងាច មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​សមត្ថកិច្ច​យើង​ថា​៖ បានឃើញ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​បារី​ស​បូព៌ា វាយ​កញ្ចក់​អាគារ​ជាន់​ទី​៦ ផ្នែក​ខាងក្រោយ ហើយ​ស្រែក​ស្នើសុំ​អន្តរាគមន៍ ។​​ក្រោយពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម និង​ដោយមាន​ការសម្របសម្រួល​ពី ឯកឧត្ដម ព្រះរាជអាជ្ញា សមត្ថកិច្ច​យើង និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ពិនិត្យឃើញ​មាន​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ជា​ជនជាតិ​វៀតណាម សរុប​ចំនួន ៣៥​នាក់ (​ស្រី ១០ នាក់​) ប្រមូលផ្តុំ​គ្នា​មិន​ធ្វើការ នៅ​អាគារ​ជាន់​ទី​៦ និង​ឃើញ​មានការ​ខូចខាត សម្ភារ​តុ​កៅអី និង​កុំព្យូទ័រ របស់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ​។​

​សមត្ថកិច្ច​យើង​បាន​អញ្ជើញ​បុគ្គលិក​ជា​ជនជាតិ​វៀតណាម ទាំង​៣៥​នាក់ ខាងលើ ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត ដើម្បី​ធ្វើការ​សាកសួរ ។ ក្រោយពី​សមត្ថកិច្ច បានធ្វើ​ការសាកសួរ​ជាបឋម បុគ្គលិក​ទាំង​៣៥​នាក់​ខាងលើ ពួកគាត់​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​យើង​ថា​៖ ពួកគេ​តវ៉ា​សុំ​អន្តរាគមន៍ ពាក់ព័ន្ធ​ទៅនឹង​លក្ខខណ្ឌ​ការងារ​មួយចំនួន ។​បច្ចុប្បន្ន​បុគ្គលិក​ទាំង ៣៥​នាក់ រួមជាមួយ រដ្ឋបាល​ក្រុមហ៊ុន ០១​នាក់ និង​អ្នកគ្រប់គ្រង ០១​នាក់ កំពុង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​សាកសួរ និង​បន្ត​នីតិវិធី នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​។​គេ​មិនដឹងថា​សកម្មភាព​តវ៉ា​ពី​បុគ្គ​លឹក​ជនជាតិ​វៀតណាម​ខាងលើ​ជាការ​តវ៉ា​រឿង​បង្ខាំង​មនុស្ស​ឲ្យ​ធ្វើការ​ខុសច្បាប់​ឬ​យ៉ាងណា​នោះទេ​ព្រោះ​សម​ត្ត​កិច្ច​ខាង​នគរបាល​ហាក់​មានការ​លាក់លៀម​ក្នុង​រឿងនេះ​ផងដែរ​៕a casino bavit a casino bavit1 a casino bavit2 

​