» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3006 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098773 នាក់

ក្រសួងសុខាភិបាល​ព្រមាន​គ្លីនិក​ឯកជន​ឈ្មោះ​«​សុធា​រិ​ទ្ធ​បែក​ចាន​»​ដែល​ធើស៊ី​ប្រជាពលរដ្ឋ​!

 

​ខេត្តកណ្តាល​៖​ក្រសួងសុខាភិបាល បានចេញ​លិខិត​ព្រមាន មន្ទីរ​សម្រាក​ព្យាបាល​មួយ​ឈ្មោះ ឈ្មោះ​សុធា​រិ​ទ្ធ​បែក​ចាន ដែលមាន​ទីតាំងនៅ​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​គ្រូពេទ្យ​ដែល​ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល និង​ម្ចាស់​ភាគហ៊ុន ដែល​បាន​យក​រថយន្ត​គិលានសង្គ្រោះ​ទៅ​ដឹក​អ្នករបួស​គ្រោះថ្នាក់​ចរាចរណ៍​មក​ព្យាបាល​នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​របស់ខ្លួន​ហើយ​កាប់ឆៅ ខុស​ទៅនឹង​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​a covid cham3 

​លិខិត​ដែល​ចុះហត្ថលេខា ដោយ​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខា​ភិ​បាល​ក្រសួងសុខាភិបាល បានបញ្ជាក់​ថា​ករណី​ខុសច្បាប់​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៦ ខែឧសភា​កន្លងទៅ​ថ្មីៗ ។ លើសពីនេះ​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើនេះ បាន​យក​ថ្លៃ​សេវា​ព្យាបាល​ច្រើន​លើស​ប្រក្រតី ដែល​មិនមាន​តារាង​តម្លៃ​ច្បាស់លាស់ នៅក្នុង​មន្ទីរ​សម្រាក​ព្យា​ល​បាល សម្រាប់​ឲ្យ​អតិ​ជន​ឬ អ្នកជំងឺ ដឹង​ជាមុន​តាម​ការណែនាំ​រប​ស់​ក្រសួង ឡើយ​។​

​ក្រសួងសុខាភិបាល​បាន​ណែនាំ​មន្ទីរ​សម្រាក​ព្យាបាល សុធា​រិ​ទ្ធ​បែក​ចាន ឲ្យ​គោរព​តាម​ការណែនាំ​របស់​ក្រសួង និង​មានការ​ទទួលខុសត្រូវ មិនត្រូវ​ឲ្យ​មាន​ករណីបែបនេះ​កើត​ម្តង​ទៀតឡើយ បើ​មាន​ម្តងទៀត ក្រ​សូង​នឹង​បិទ​មន្ទីរ​សម្រាក​ព្យា​ល​នេះ ហើយ​ម្ចាស់​មន្ទីរ​ព្យាបាល​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់។​

​សូមបញ្ជាក់ថា​គ្លី​នី​ក​ឯកជន​ឈ្មោះ​«​សុធា​រិ​ទ្ធ​បែក​ចាន​» នៅ​ស្រុក​អង្គស្នួល ខេត្តកណ្ដាលមានបំណង ស៊ី អ្នកជំងឺ​២​នាក់​ប្តី​និង​ប្រពន្ធ​៧៥០​ដុល្លារ ដោយ​ពួកគាត់​រងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រង​បួស​ស្រាល ដោយ​រលាត់​ដៃជើង​និង​មុខមាត់​នៅ​យប់​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០២០​នេះ ។​
​នៅក្នុង​វិ​ក័យ​ប​ត្រស​សេរ ថា​ជនរងគ្រោះ​ទាំង​២​នាក់ បាក់ដៃ និង​បាក់ជើង និង បាន​ព្យាបាល​លាង​របួស បន្តោង​សេរ៉ូម​ម្នាក់​១​កំប្លោក រួច​រុំ​ដៃជើង និង រួច​ទារលុយ​ចំនួន​៧៥០​ដុល្លារ​បង្ខំ​ឲ្យ​ជនរងគ្រោះ​យកលុយ​មក​បង់ថ្លៃ​ពេទ្យ​ជាបន្ទាន់​បើ​ដោះស្រាយ​មិនទាន់​ត្រូវ​ទុក​ម៉ូតូ​នៅ​ទីនោះ ចាំ​យកលុយ​មក​គ្រប់​ចំនួន​ចាំ​ដោះស្រាយ​គ្នា​។​

​ជនរងគ្រោះ​អះអាងថា គាត់​របួស រលាត់ស្បែក តែប៉ុណ្ណោះ​មិនបាន​បាក់​ដៃជើង​នោះទេ ហេតុអ្វី​គ្រូពេទ្យ​សរសេរថា​គាត់​២​នាក់​ប្តី​ប្រពន្ធ​បាក់ដៃ​និង​បាក់ជើង​ទៅវិញ​រួច​ទារលុយ​ជិត​១០០០​ដុល្លារ​គាត់​អ្នកក្រីក្រ​មាន​លុយ​ឯណា​ទៅ​បើ​ច្រើន​ម្លឹ​ងៗ​..​។​ល​។​ក្រោយពី​ការតវ៉ា​និង​ចរចារ​គ្នា​មក​គ្លិ​និក​នេះ​បាន​ចុះ​ឲ្យ​ត្រឹម​ជិត​៥​រយ​ដុល្លារ​អាមេរិក​វិញ។​a hospia a hospia1 a hospia2 a hospia3 

​