» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5139 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100906 នាក់

សុវណ្ណ​ម៉ុ​ន​ត្រុ​ស កីឡាករ​កូនកាត់​ខ្មែរ​អាមេរិក​ស្រស់​សង្ហា​ដូច​តារា​ហ្វីលីពីន ត្រៀម​ទៅ​ជប៉ុន​

​ភ្នំពេញ​៖ កីឡាករ សុវណ្ណ ម៉ុ​ន​ត្រុ​ស ដែលជា​កីឡាករ​ហែល​ទឹកជា កូនកាត់​ខ្មែរ​អាមេរិក​ដ៏​សង្ហា​បងប្អូន​មហាជន​អាច​នឹង​ស្គា​ល់ហើយ នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ដ៏​អស្ចារ្យ​ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ ។​កីឡាករ សុវណ្ណ ម៉ុ​ន​ត្រុ​ស នឹងធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន ដែល​គេ​រំពឹងថា កីឡាករ​រូបនេះ​នឹងធ្វើ​បានល្អ ដូចជា​ការប្រកួត​កាលពី​ស៊ី​ហ្កេ​ម​លើក​ទី​៣២​កាលពី​ខេ​ឧសភា​។a boy sw1 

កាលពី​ថ្មី​នេះ​កីឡាករ សុវណ្ណ ម៉ុ​ន​ត្រុ​ស បាន​បង្ហោះ​នៅក្នុង​គណនី​បណ្តាញ​សង្គម​របស់លោក ដោយបាន​ធ្វើការ​រៀបរាប់​ថា «​សុវណ្ណ បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​តំណាង​កម្ពុជា ទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន នាទី​ក្រុង Fukoaka ក្នុង​កម្មវិធី World Aquatics Champions 2023 ចាប់ពី​ថ្ងៃទី​១៤ – ថ្ងៃទី​២៩ ខែកក្កដា ២០២៣.។​សុវណ្ណ គឺជា​កូនកាត់​ខ្មែរ​អាមេរិកកាំង​ដែលមាន​ឪពុក​ជា​ជនជាតិ​អាមេរិក គឺជា​អ្នកជំនួញ​នៅ​កម្ពុជា ខណៈដែល​ម្តាយ​លោក​គឺជា​ជនជាតិខ្មែរ ហើយ​គាត់​កំពុង​រស់នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ អ្វីដែល​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​ខ្លាំង​ផងដែរ​ទៅលើ​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​គឺ​លោក​មាន​ទម្រង់​មុខ​ស្រដៀង​គ្នា​ទៅនឹង​តារា​សម្តែង​ប្រុស​ស្រស់​សង្ហា​ល្បីឈ្មោះ​លោក Daniel Padilla ។​

សម្រស់​ស្រស់​សង្ហា​របស់លោក​ត្រូវបាន​គេ​ចែករំលែក និង​កោតសរសើរ​ព្រោងព្រាត​រហូត​មាន​អ្នកគាំទ្រ​លោក​ខ្លះ​ស្នើ​ឲ្យ​លោក​ចូល​រូ​ម​ប្រកួត​ក្នុង​កម្មវិធី​សម្រស់​ថែម​ទៀតផង ហើយ​គេ​ក៏​ចង់ឃើញ​លោក​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ផងដែរ​ព្រោះតែ​រូបរាង​មុខមាត់​ស្រស់​សង្ហា កាយសម្បទា​រឹងមាំ ខណៈដែល​ចំណេះដឹង​ក៏​ល្អប្រសើរ​។ មុននេះ​ដែរ​កីឡាករ​ហែល​ទឹក​លេចធ្លោរ​របស់​កម្ពុជា គឺ​លោក ម៉ុ​ន​ត្រូ​ស សុវណ្ណ បានធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ​ដែលជា​ទីកន្លែង​ហ្វឹកហាត់​រយៈពេល​៣​ឆ្នាំកន្លងមក​ហើយ​នោះ មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​រាត្រី​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ ២០២៣ដើម្បីចូលប្រកួតស៊ីហ្កេមលើកទី៣២ ដោយមាន​ការ​ចាំ​ទទួល​ស្វាគមន៍​ពី​ក្រុមគ្រួសារ​។

សុវណ្ណ​គឺជា​កីឡាករ​កូនកាត់​ខ្មែរ​អាមេរិកកាំង​វ័យក្មេង ដែល​ធ្លាប់​ឈ្នះ​មេដាយ​ពី​ការ​ប្រ​គួ​ត​ជាច្រើន​បន្តបន្ទាប់ ក្នុងនោះ​លោក​ក៏​ទទួលបាន​អាហា​រួប​ក​រណ៍សិក្សា​បន្ថែម​លើ​កីឡាហែលទឹក​ពី​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ ដោយបាន​ធ្វើការ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ចំនួន​៣​ឆ្នាំ​កន្លងមកហើយ ហើយ​វេលា​នេះ​គឺជា​ឱកាស​ដែល​លោក​នឹង​ធ្វើការ​ប្រ​គួ​ត​លើ​ជំនាញ​ហែល​ទឹក​ក្បាច់​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ​។a boy sw 

​