» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2077 នាក់

ម្សិលមិញ 24358 នាក់

សរុប 21097844 នាក់

ជំងឺមហារីក​កំពុង​កើនឡើង គួរ​ឲ្យ​កត់សម្គាល់​នៅ​កម្ពុជា​

​ភ្នំពេញ​៖ នៅ​ប្រទេស​កម្ពុជា ជំងឺមហារីក បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ដែល​ក្លាយជា​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ​ដ៏​ធំ​មួយ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​។ កត្តា​សំខាន់ៗ​ដែល​រួមចំណែក​ដល់​ការកើនឡើង​នេះ រួមមាន ការផ្លាស់ប្ដូរ​របៀបរ​ស់​នៅ ភាព​ចាស់ជរា និង​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ការរកឃើញ និង​ការរាយការណ៍​អំពី​ជំងឺមហារីក​។a canser khmer1 

នេះ​បើតាម​ការវាយតម្លៃ​រប​ស់លោក​ង៉ូ​វ​កាង​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ក្នុងឱកាស​ដែល​លោក បាន​អញ្ជើញ​បើក​"​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​ផែនការ​ជាតិ​ប្រយុទ្ធ នឹង​ជំងឺមហារីក ២០២៥-២០៣០ នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

​តាម​ការប៉ាន់ប្រមាណ​នៅ​កម្ពុជា មាន​ករណី​ជំងឺមហារីក​ថ្មី​ចំនួន ១៩៧៩៥ នាក់ ហើយ ១០៦២៤​ករណី ជា​ស្ត្រី​។ ក្នុងនោះ​ជំងឺមហារីក​ថ្លើម ដើរតួ​ចម្បង​ជាងគេ​ក្នុងចំណោម​មហារីក​ទាំងអស់ ដែល​កើត​លើ​ប្រជាជន​ទាំង​ពីរភេទ បន្ទាប់មក​គឺ​ជំងឺមហារីក​សួត សុដន់ ពោះវៀនធំ និង​មាត់ស្បូន​។

​លោក ង៉ូ​វ កាង ថ្លែងថា ជំងឺមហារីក បាន​នឹង​កំពុង​កើនឡើង និង​ក្លាយជា​ឃាតករ​លាក់​មុខ ដែល​បានសម្លាប់ មនុស្ស​ប្រមាណ ៩,៧ លាន​នាក់​ទូទាំង​សកលលោក​។ នេះ​បើ​ផ្អែក​ទៅ​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ឆ្នាំ​២០២២​។​សម្រាប់​កម្ពុជា​លោក​រដ្ឋលេខាធិកា​រង៉ូវ​កាង បាន​បន្ថែមថា ក្រៅពី​មរ​ណះ​ភាព ជំងឺមហារីក មាន​ឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង ទៅលើ​សុខភាព​ផ្លូវ កាយ អារម្មណ៍ និង​សង្គម​។

​ក្រៅពី​ការឈឺចាប់ និង​អស់កម្លាំង រួម​ជាមួយនឹង​ផលប៉ះពាល់ នៃ​ការព្យាបាល​ដូចជា​ចង្អោរ និង​ភាពស៊ាំ​ចុះខ្សោយ អ្នកជំងឺ​ប្រឈមមុខ​នឹង​ការ​ថប់​អារម្មណ៍ បាក់​ទឹកចិត្ត និង​ការភ័យខ្លាច​នៃ​ការកើត​ឡើងវិញ ដែលជា​រឿយៗ​និង​មាន​អារម្មណ៍​ឯកោ​ពី​មិត្តភក្តិ និង​ក្រុមគ្រួសារ​។ នៅក្នុង​សង្គម ទំនាក់ទំនង​អាច​កាន់តែ​តានតឹង ហើយ​បន្ទុក​ផ្នែក ហិរញ្ញវត្ថុ​នៃ​ការព្យាបាល​ជា​ទម្ងន់​មួយ​ដ៏​ធំ​សម្រាប់​បុគ្គល​ផ្ទាល់ និង​ក្រុមគ្រួសារ​។

​លោក ង៉ូ​វ កាង ថា មហារីក​អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គុណភាព​ជីវិត​របស់​មនុស្ស ដោយ​កំណត់​សកម្មភាព​ប្រចាំថ្ងៃ និង​អាច​នាំឱ្យមាន​បញ្ហា​សុខភាព​រយៈពេល​វែង​។​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​គឺ​ត្រូវបាន​ចាត់ទុកជា​អាទិភាព​មួយ​ដែល​មិនអាច​ខ្វះ​បាន​ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​គោលដៅ​នៃ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល និង ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​គោលដៅ​ប្រែក្លាយ​កម្ពុជា​ឲ្យ ក្លាយទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ដំណាច់ឆ្នាំ​២០៣០​។

​កន្លងមក ក្រសួងសុខាភិបាល ជាពិសេស​នាយកដ្ឋាន​ការពារ​សុខភាព ដោយមាន ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​នានា បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​គោលនយោបាយ ពង្រឹង និង ពង្រីក​សេវា​ការពារ និង​ស្រាវជ្រាវ​ស្វែងរក​ករណី​ជំងឺ​ប​ហា​រីក​នៅតាម​មណ្ឌល​សុខភាព សេវា ថែទាំ និង​ព្យាបាល​ជំងឺមហារីក​នៅ​មន្ទី​ពេទ្យ​ថ្នាក់ជាតិ​មួយចំនួន​។ តែ​លទ្ធផល​សម្រេចបាន ហាក់​មិនទាន់​ឆ្លើយតប​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅឡើយ​។ ដូច្នេះ​ត្រូវខិតខំ​បន្ថែមទៀត​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​។

​ការបង្កើត​នូវ​ផែនការ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីក​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​តម្រង់ទិស និង​កៀរគរ ធនធាន និង​ការចូលរួម​ពី​គ្រប់​វិស័យ និង​គ្រប់ភាគី​ទាំង​ស្ថាប័នរដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍ ព្រមទាំង​ប្រជាពលរដ្ឋ​ផងដែរ ដើម្បី​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

​សូមបញ្ជាក់ថា ក្នុងចំណោម​ករណី​ស្លាប់​ទាំងអស់​មាន ៦០% បណ្តាលមកពី​ជំងឺមិនឆ្លង​បួន​ប្រភេទ ដែល​ក្នុងនោះ មាន​ជំងឺមហារីក​ដែរ ។ ដោយ​តាម​ការប៉ាន់ស្មាន​ជា​រៀងរាល់ឆ្នាំ មាន​អ្នកស្លាប់​បណ្ដាលមកពី​ជំងឺមហារីក​ប្រហែល ដប់​លាន​នាក់ ក្នុងនោះ ៧៥% នៅ​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​។

​នៅ​ប្រទេស​កម្ពុជា ជំងឺ មិន​ឆ្លង កំពុងតែ​កើនឡើង ដែលជា​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ​ដ៏​ធំ​មួយ​។ ជំងឺមិនឆ្លង សម្លាប់​ប្រជាជន​កម្ពុជា​ជិត ៦០០០០ នាក់​ជា​រៀងរាល់ឆ្នាំ ដែល​ស្មើនឹង​៦៤% នៃ​ករណី​ស្លាប់​ទាំងអស់ ក្នុង​ឆ្នាំ ២០១៨ ដែល​ក្នុងនោះ ជំងឺមហារីក​ជា​មួល​ហេតុ​នៃ​ការស្លាប់ ១៤% ។a canser khmer 

 

​