» ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF)លើកទី២០កម្ពុជាបញ្ជៀសបានជោគជ័យបញ្ហាទំនាស់គ្នារឿងតួនាទីអគ្គលេខាធិការ! » អាជ្ញាធរខណ្ឌពោធិសែនជ័យចុះបិទគ្លីនិក«ផេង សុវណ្ណារ័ត្ន»បន្ទាប់ពីមានកុមារីម្នាក់ស្លាប់ » ប្រធានាធិបតីអាមេរិកលើកចំពោះមុខមេដឹកនាំអាស៊ានពីតម្រូវការអនុវត្តន៍បទឈប់បាញ់រវាងថៃកម្ពុជា » បើកការជម្រឿនមន្ទ្រីនគរបាលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បង្ហើបពីការរកឃើញនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ! » កម្ពុជា មានការសោកស្តាយ និងព្រួយបារម្ភចំពោះផលប៉ះពាល់ថ្មីៗដោយសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបន្សល់ទុក នៅក្នុងខេត្តចំនួន ៧ តាមបណ្តោយព្រំដែន » អភិបាលក្រុង METZ ប្រទេសបារាំង ចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់បងប្អូនភៀសសឹកទាំង៦ភូមិ នៅភូមិរង់ចាំខេត្តបន្ទាយមានជ័យ » ឧត្តមសេនីយ៍ទោ សេង ធារិន មេបង្ក្រាបអរគុណ និងសរសើរកូនចៅពីការបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប » រដ្ឋមន្ត្រីព័ត៌មាន​ កម្ពុជាអះអាងថា​ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០​ ទទួលបានលទ្ធផលដ៏ត្រចះត្រចង់ » ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗជាប្រវត្តិសាស្ត្រ! » ក្រុមសភាអាយប៉ាគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជាមួយថៃលើបញ្ហាព្រុំដែនដោយសន្តិវិធី » ជំទាវញ៉ែមរកតរដ្ឋលេខាធិការក្រសួងកិច្ចការនារីគម្រាមអ្នកដែលបើកកាយឪពុកកញ្ញាជូរីល្អហួស! » ប្រធានាធិបតីរវ៉ាន់ដា និងសម្តេចធិបតី បញ្ជាក់ថា “រវ៉ាន់ដានឹងក្លាយជាច្រកទ្វារសម្រាប់នាំទំនិញកម្ពុជាចូលទៅកាន់ទីផ្សារនៃទ្វីបអាហ្វ្រិក ,កម្ពុជានឹងក្លាយ ជាច្រកទ្វារសម្រាប់នាំទំនិញរវ៉ាន់ដាចូលទីផ្សារអាស៊ាន និងអាស៊ី » ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង » សម្ដេច ហ៊ុន សែន ចាត់ទុកការគ្រងមកុដ Miss Teen Icon International 2026 របស់ ល្អហួស ជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល! » សម្តេចធិបតី នាយរដ្ឋមន្ត្រី និងលោកជំទាវលោកជំទាវអគ្គលេខាធិការ OIFកាត់ខ្សែបូសម្ពោធ «ភូមិហ្វ្រង់កូហ្វូនី»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10652 នាក់

ម្សិលមិញ 10504 នាក់

សរុប 21214901 នាក់

ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់

 

 

ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានអះអាងថា មានករណីជនល្មើសបោកបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ចពេលប្រតិបត្តិការ ចុះអន្តរាគមន៍ករណីយ៍ហឹង្សារគ្នុងគ្រួសារហើយជនល្មើសមានគ្រឿងញៀននៅស្រុកវាលវែង បណ្ដាលឱ្យអ្នកស្លាប់កើនដល់ ៧នាក់ហើយ បន្ទាប់ពីកើតហេតុភ្លាមមានមនុស្សចំនួន ៤នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីពេទ្យដេីម្បីសង្រ្គោះ តែអកុសលបានដាច់ខ្យល់ស្លាប់ផងដែរ។a bom osom3 

 ករណីគ្រឿងញៀននិងហិង្សា​ក្នុង​គ្រួសាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងជាង ៥ល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦នេះ ខណៈដែលកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបករណីគឿងញៀន នៅឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។តាម​របាយការណ៍​បឋម ​ស្ត្រី​ជា​ប្រពន្ធរបស់​ជនសង្ស័យ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូសោម ​ដោយ​អះអាង​ថា​ ប្តី​របស់​ខ្លួន​ឈ្មោះ​ អែម ដុំ ​បាន​ប្រើ​អំពើហិង្សា​វាយ​ដំលើ​រូប​នាង​។សមត្តកិច្ចក៏បានចុះអន្តរាគម៍តែជនសង្ស៏័យមានគ្រាប់បែកក៏បង្កើតរៀងចឹងទៅ។

 

តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះ បានបណ្តាលឱ្យលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូសោមម្នាក់ និងប្រជាការពារចំនួន ៣នាក់ទៀត បានពលីជីវិត នៅកន្លែងកើតហេតុនៅពេលកំពុងបំពេញការងារចុះបង្រ្កាបជនបង្កដែរជាជនញៀនគ្រឿងញៀន។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះមានករណីឃាតកម្មមួយនៅឃុំ អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០៦នាក់ នៅកន្លែងកើតហេតុភ្លាមៗនិងរបួស១នាក់ រួមមាន៖

ស្លាប់ប៉ូលីសចំនួន ០២នាក់ ជានាយប៉ុស្តិ៍ និងមន្រ្តីនគរបាល ប្រជាការពារចំនួន ០៣នាក់ និងឃាតករអោបគ្រាប់បែកចំនួន ០១នាក់ សរុប ០៦នាក់។ ដោយរងរបួស ០១នាក់ជាប្រជាការពារ។ ក្នុងនោះមានឈ្មោះដូចជា៖១-សាម រ៉ា នាយប៉ុស្ដិ៍ (ស្លាប់)។២-ជ្រន ប្រឹម ប្រជាការពារ (ស្លាប់)។៣-សុខ អាន ប្រជាការពារ (ស្លាប់)។៤-ចិន្ដា ប្រជាការពារ (ស្លាប់)។៥-អែម ដុំ ជនសង្ស័យ (ស្លាប់)

៦-សូ សុវណ្ណរិទ្ធ មន្ត្រីប៉ុស្ដិ៍ (ស្លាប់)។៧-វ៉ី វឿន ប្រជាការពារ (របួសធ្ងន់)។ករណីនេះបណ្ដាលមកពីជនល្មើសប្រើប្រាស់គ្រឿងញៀនហើយប្រើអំពើហិង្សាក្នុងគ្រួសារ ប្រពន្ធទៅប្ដឹងសមត្ថកិច្ច បន្ទាប់ពីកម្លាំងសមត្ថកិច្ចរបស់យើងបានចេញប្រតិបត្តិការ ត្រូវជនល្មើសអោបគ្រាប់បែកធ្វើអត្តឃាតបណ្ដាលឲ្យស្លាប់ និងរងបួសសមត្ថកិច្ចនៅនឹងកន្លែង។a bom oa a bom osaom a bom osom2