» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3117 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098884 នាក់

នៅ​កំពង់ឆ្នាំង​មាន​ព្រះធរណី​ស្រូប​ផ្ទះ​១២​គ្រួសារ នៅ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២៤


​កំពង់ឆ្នាំង​៖​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទ្រង់​ក្រពើ ក្នុងភូមិ​ផ្សា​ឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ចំនួន​៩​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ​រស់នៅ​១២​គ្រួសារ បាន​បាក់ស្រុត​ធ្លាក់​ទៅក្រោយ បង្កឱ្យមាន​ការភ្ញាក់ផ្អើល ។​​មុន​ឈានដល់​ការបាក់​ស្រុត ផ្ទះ​ទាំង​៩​ខ្នង គឺ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​មានការ​ស្រុត​ជើងទេ​ផ្លូវ​ថ្មី បន្តិចបន្តួច​ដែល​នៅជាប់​នឹង​មុខផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ ហើយ​ក្រោយមក​អាជ្ញាធរ​ក៏បាន​ចាក់​បេតុង អម​សងខាង​ផ្លូវ​ក្នុង​គោលបំណង​ទប់​ផ្លូវ​បេតុង​កុំ​ឲ្យ​បាក់ស្រុត​បន្ត ។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមិថុនា​នេះ បាន​បាក់ស្រុត​តែម្ដង តែ​ពុំមាន​នរណាម្នាក់​រងរ​បួស​ក្នុង​ហេតុការណ៍​នោះទេ ។​a home chnang1 

​លោក ហ៊ីង ភ័ព្វ មិនា អភិបាលក្រុង​កំពង់ឆ្នាំង នៅពេល​អមដំណើរ​ឯក​ឧ​ត្ត​ម សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង​ចុះទៅពិនិត្យ​ស្ថានភាព​នោះ បាន​បញ្ជាក់ថា លោក​បាន​ចាត់​ឱ្យ​កងកម្លាំង​ប្រដាប់​ជួយ​រុះរើ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និង​ជួយ​លើក​សម្ភារៈ​របស់​ពួកគាត់​ទៅ​ដា​ក់នៅ​ប៉ែក​ខាង​ដី​ដែល​មិន​ស្រុត ។ លោក​ក៏បាន​រៀបចំ​ឲ្យ​បងប្អូន​ទាំង​១២​គ្រួសារ​ទៅ ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​សាលាឆាន់​វត្ត​យាយ​ទេព ជា​បណ្ដោះអាសន្ន ប៉ុន្តែ​ពួកគាត់​ថា ទៅ​ស្នាក់​នៅផ្ទះ​បងប្អូន​វិញ​។ លោក​ក៏​ត្រៀម​រថយន្ត​សម្រាប់​ជួយ​ដឹកជញ្ជូន​សម្ភារៈរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ដែរ ។​​ចំពោះ​មូលហេតុ ដែល​បណ្ដាល​ឲ្យ​មានការ​បាក់ស្រុត​នេះ លោក​មិនទាន់​ហ៊ាន​សន្និដ្ឋាន​បែបណា​ទេ ព្រោះតែ​ព្រឹក​នេះ មន្ត្រី​ជំនាញ​បាន​ទៅពិនិត្យ និង​កំពុងតែ​វាយតម្លៃ ។​a hom chnang a home chnang2 

​